+ skip
" យ៉ុងវ៉ូ អូននៅទីនេះហេស៎?? " យ៉ុងហ្គីបានជូនយ៉ុងវ៉ូមកផ្ទះ ពេលមកដល់ផ្ទះយ៉ុងវ៉ូហើយ ឃើញសភាពគឺតូចចង្អៀតណាស់ ហើយនៅផ្លូវតូច មិនសុវត្ថិភាពទេ
" អឹម... អូននៅទីនេះ ទីនេះតូចមែន តែនៅជិតកន្លែងធ្វើការ ហើយក៏វាធូរថ្លៃនិងណា " យ៉ុងវ៉ូ
" អូនលំបាកហើយ " យ៉ុងហ្គីមើលទៅយ៉ុងវ៉ូដោយអាណិត កាលនៅជាមួយនាយជីវិតយ៉ុងវ៉ូទោះធ្វើការក៏បាននៅផ្ទះធំដែរ
" មិនអីទេ អូននៅបាន " យ៉ុងវ៉ូញញឹមដាក់យ៉ុងហ្គីអោយគេទុកចិត្ត
" បងថាអូនទៅនៅខនដូរបងទៅ ទីនោះសុវត្ថិភាពជាង " យ៉ុងហ្គីលើកយោបល់ឡើង
" កុំអោយលំបាកអី អូននៅទីនេះបាន " យ៉ុងវ៉ូបដិសេធ ព្រោះបានត្រឹមជួបយ៉ុងហ្គីគេសប្បាយចិត្តហើយ
" មិនបានទេ អូនរើសទៅនៅខលដូរបងមក បានបងអស់ចិត្ត មិនចឹងបងខឹងហើយ " យ៉ុងហ្គីខឹងដែលយ៉ុងវ៉ូមិនតាមនាយ
" កុំចឹងអី ខឹងអូនហេស៎?? " យ៉ុងវ៉ូមកមើលមុខយ៉ុងហ្គីតែនាយមិនមើលមុខគេទេ
" អត់ទេ តាមតែអូនទេ គ្រាន់តែចង់អោយអូននៅស្រួលសោះ ក៏មិនចង់ដែរ " យ៉ុងហ្គី
" បានៗ អូនរើសទៅក៏បាន ដើម្បីអោយបងសប្បាយចិត្ត " យ៉ុងវ៉ូ
" ពិតមែនហេស៎ ចឹងរើសទៅថ្ងៃនេះទៅ " យ៉ុងហ្គីនាយសប្បាយចិត្តមកវិញហើយ
" តែនេះថ្ងៃហើយ ទម្រាំរើសហើយ ក៏យប់ហើយ ចាំស្អែកទៅ " យ៉ុងវ៉ូ
" មិនអីទេ អូនរើសតែរបស់ចាំបាច់បានហើយ នៅសល់ប៉ុន្នាន ទុកអោយកូនចៅបងមករើសបន្ត មោះ បងទៅរៀបចំអោយ " យ៉ុងហ្គីនាយសប្បាយចិត្តក៏ប្រាប់ទៅរៀបចំអោយយ៉ុងវ៉ូយ៉ាងលឿន រកតែយ៉ុងវ៉ូឃាត់មិនបាន
" ហើុយ... បងនេះ *បងល្អណាស់ ខ្ញុំមិចនិងអាចដោះលែងបងទៅ* " យ៉ុងវ៉ូឈរញញឹមម្នាក់ឯង មើលដំណើរយ៉ុងហ្គីយកចិត្តទុកដាក់និងគេ
___________________________________
+ ភូមិគ្រិះមីន
យ៉ុងហ្គីទ្រាំជួយរៀបចំយ៉ុងវ៉ូហើយ ក៏យប់បាត់ហើយ នាយរកថាគេងនៅទីនោះផង តែយ៉ុងវ៉ូថាក្រែងចិត្តជីមីន ទើបដេញយ៉ុងហ្គីមកផ្ទះវិញ ទើបនាយព្រមទាំងមិនដាច់អាល័យ
YOU ARE READING
និស្ស័យស្នេហ៍ : ស្នេហ៍ប្តូរចិត្ត (ចប់)
Romanceជីមីន " យ៉ុងហ្គី បងជាមនុស្សដែលស្មោះនិងស្នេហា បងស្រលាញ់នរណាម្នាក់គឺស្រលាញ់ចេញពីចិត្ត ប្រៀបដូចបងស្រលាញ់សង្សារបងចឹង គឺស្រលាញ់ដល់ថ្នាក់អូនមិនអាចជំនួសកន្លែងគេបាន ។ បើចឹងហើយ អូនក៏មិនឃាត់ឃែងបងទៀតដែរ អូនសុខចិត្តជាអ្នកដើរចេញចុះ " យ៉ុងហ្គី " ពិតមែនហើយ ខ្ញុំម...