#ណែនាំតួអង្គ
ជីវប្រវត្តិ : Jungkook Cassandra អាយុ 35 ឆ្នាំ ជាម្ចាស់នៃក្រុមហ៊ុន J-Sandra Entertainment ដែលជាផលិតកម្ម K-pop ដ៏ធំជាងគេមួយក្នុងប្រទេសកូរ៉េខាងត្បូង ។ លើសពីនេះចៅប្រុសពៅរបស់ត្រកូល Cassandra ក៏មានតួនាទីបន្តតំណែងគ្រប់គ្រងសិប្បកម្មរ៉ែប្រេងកាត សម្រាប់នាំចេញទៅក្រៅប្រទេសផងដែរ ។
រូបសម្បត្តិ: កម្ពស់ 1.87 ម៉ែត្រ , បើនិយាយពីភាពសង្ហារប្រហែលជាតារាប្រុសទាំងនោះប្រៀបមិនបាននឹងម្ចាស់ផលិតកម្មផង ។
បុគ្គលិកលក្ខណៈ: ជាមនុស្សចូលចិត្តភាពស្ងប់ស្ងាត់ តែក៏រួសរាយ មុឺងម៉ាត់ និងច្បាស់លាស់ ប៉ុន្តែក៏មានទម្លាប់អាក្រក់មួយ ខឹងគឺស្ងាត់ ប្រើសម្ដីត្រជាក់ដើម្បីចាត់ការទាំងមិនស្ដាយស្រណោះ ។ នាយស្អប់បំផុតមនុស្សដែលខ្ជះខ្ជាយ គ្មានបានការ ។ជីវប្រវត្តិ: Kim Taehyung អាយុ 26 ឆ្នាំ បញ្ចប់ការសិក្សាផ្នែកចិត្តវិទ្យា និងបន្តទៅអនុបណ្ឌិតដើម្បីចូលក្របខណ្ឌក្លាយជាគ្រូបង្រៀននៅសកលវិទ្យាល័យ ដោយសព្វថ្ងៃគេបានសម្រេចបំណងមួយនេះរួចទៅហើយ ។
រូបសម្បត្តិ: កម្ពស់ 1.70m , ដៃជើងស្រឡូនស្រឡៅប្រៀបបាននឹងកិន្នរី , ទម្រង់មុខផូរផង់ គួបផ្សំនឹងកែវភ្នែកមុតស្រួចក៏អាចបញ្ជាក់បានថាគេមិនមែនជាមនុស្សដែលស្លូត ។
បុគ្គលិកលក្ខណៈ: កាចតាមពេលវេលា រួសរាយតាមកាលៈទេសៈ ពូកែបត់បែន ជាមនុស្សចូលចិត្តភាពសប្បាយ ស្រឡាញ់តន្រ្តី ជាពិសេសគឺអានចិត្តមនុស្ស ពូកែអង្កេត ត្បិតជាគ្រូផ្នែកចិត្តសាស្ត្រស្រាប់ ។ Tae ជាមនុស្សដែលស្អប់ការរង់ចាំ ស្អប់ភាពឯកោបំផុត ។ ចំណុចដែលយ៉ាប់របស់គេគឺ...មិនចេះធ្វើអាហារ បើឃ្លានក៏ទាញមីកំប៉ុងមកឆុងរួច ។_ Sierra Cassandra អាយុ 39 ឆ្នាំ ជាបងស្រីបង្កើតរបស់ Jungkook ។
_ Han ChangSoo អាយុ 43 ឆ្នាំ ជាស្វាមីរបស់ Sierra ។ នាយជាព្រាននារីជាប់ចំណាត់ថ្នាក់លេខមួយ ស្រីក្នុងផលិតកម្មរបស់ Jungkook មួយណាដែលមិនធ្លាប់ដេកជាមួយគេ ?
_ Kim Nadine អាយុ 34 ឆ្នាំ ធ្លាប់ជាតារាដ៏ល្បី តែត្រូវបានបញ្ឈប់ពីការងារទាំងដែលនាងចូលទើបនឹងបាន 2 ឆ្នាំព្រោះតែមានរឿងអាស្រូវ ដែលនាងមានកូន ។ Kim Nadine ជាបងស្រីបង្កើតរបស់ Taehyung ។
_ Elia Cassandra អាយុ 17 ឆ្នាំ ជាសិស្សវិទ្យាល័យ មានរឿងអាថ៌កំបាំងច្រើនណាស់ដែលនៅពីក្រោយខ្នងរបស់នាង ប៉ុន្តែម្ចាស់សមីខ្លួនបែរជាមិនដឹង ។
ភាពច្របូកច្របល់ចាប់ផ្ដើមកើតឡើង មហិច្ឆតានិងអំណាចអាចអោយមនុស្សប្រែជាអំណួតរហូតធ្វើជ្រុលជ្រួសទាំងមិនខ្វល់ពីកំហុស ។ ជនស្លូតត្រង់ត្រូវរងការបៀតបៀនមិនលោះ តើនរណាអាចបញ្ឈប់គេបាន?
YOU ARE READING
ស្នេហ៍ប្រែពណ៌ (ចប់✓)
Romantiekតើនេះជាកំហុសអ្នកណា? Jungkook Cassandra & Kim Taehyung