Part 19 : មនុស្សជំនួស

2.5K 148 5
                                    

ភូមិដាច់ស្រយាលដែលស្ថិតនៅជាយក្រុង មានផ្ទះប្រជាជនរស់នៅតិចតួចណាស់ ប៉ុន្តែបើយើងក្រលេកទៅមើលកូនផ្ទះដែលស្ថិតនៅដាច់ដោយឡែកពីគេវិញ កំពុងតែមានពន្លឺផ្លុងៗចេញពីកូនចង្កៀង ទាំងដែលផ្ទះមួយនេះបានបោះបង់ចោលយូរណាស់មកហើយ ។

«អ្ហាក៎...»ChangSoo ស្រែកឡើងដោយការឈឺចាប់ត្រង់មុខរបួសដែលសុះពេញរាងកាយ ។

«ចៅហ្វាយ យ៉ាងម៉េចហើយ!!»Suhan ក៏ត្រូវធ្ងន់មិនចាញ់គ្នាប៉ុន្មានព្រោះតែការប៉ះទង្គិចដែលធ្លាក់ចុះពីផ្លូវមកចូលជ្រោះបែបនេះ ។

«យើងមិនអីទេ...»

«ទីនេះជារបស់ផ្ទះខ្ញុំ មុនពេលដែលឡើងទៅសេអ៊ូល ចៅហ្វាយអាចស្នាក់នៅទីនេះបានដោយសុវត្ថិភាព មិនបាច់បារម្ភថាមានអ្នករកឃើញឡើយ»

«ចឹងពួកយើងស្នាក់នៅទីនេះមួយរយៈ រង់ចាំអោយរបួសយើងសះស្បើយពេលណា យើងប្រាកដជាសងត្រឡប់គ្រប់យ៉ាងទៅពួកវាវិញ»

«ខ្ញុំនឹងរៀបចំសម្រាប់ចៅហ្វាយ កូនចៅពួកយើងខ្ញុំនឹងអោយពួកវាលាក់ខ្លួននៅឃ្លាំងអាវុធបណ្ដោះអាសន្ន រង់ចាំស្ដាប់ការបញ្ជាចេញពីចៅហ្វាយជាមុនសិន ទើបធ្វើសកម្មភាព»

«ល្អ អោយពួកវាចលាចលសិនទៅ ចាំពេលដែលពួកវាភ្លេចខ្លួនពេលណា សឹមយើងសម្លាប់ពួកវាតាមក្រោយ»ChangSoo ស្រដីដោយកំហឹងឆេះពេញប្រអប់ទ្រូង ពិតជាអាម៉ាស់ដែលត្រូវក្មេងដូចជា Jungkook មកបំបាក់ គេច្បាស់ជាមិនព្រមចាញ់ងាយៗឡើយ ។ ដរាបណាគេនៅមានដង្ហើម ការសងសឹកនឹងគ្មានថ្ងៃបញ្ចប់ សុខចិត្តស្លាប់ក៏មិនព្រមចាញ់ក្រោមដៃសត្រូវដែរ ដូច្នេះគឺមានតែត្រៀមខ្លួនប្រយុទ្ធ ។

Skip ~~

Taehyung បានសុំ Jungkook ចេញមកខាងក្រៅដើម្បីមកមើលផ្ទះរបស់ខ្លួន ដែលគេបានជួលអោយខាងសម្អាតមករៀបចំផ្ទះខ្លួនម្ដងទៀត កន្លែងដែលខូចខាតក៏ត្រូវជួសជុល ឯកន្លែងរញ៉េរញ៉ៃក៏រៀបមកជាមានរបៀបរៀបរយ ផ្ទះដ៏កក់ក្តៅមួយនេះប្រហែលជាត្រូវបិទទ្វារមួយរយៈសិនហើយ ។

បន្ទាប់ពីនោះ Tae ក៏បានស្នើ Ken ដែលជូនខ្លួនមក ទទូចអោយគេជូនខ្លួនទៅវត្តមួយកន្លែងដែលគេតែងតែទៅ ។ មួយរយៈនេះចិត្តមិនស្ងប់ គេចេះតែសុបិន្តអាក្រក់ ទើបចង់មករម្ងាប់អារម្មណ៍នៅទីនេះបន្តិច ។
Tae ចូលមកដល់ខាងក្នុង លត់ជង្គង់ថ្វាយបង្គំ មុននឹងសំពះសុំសេចក្តីសុខ នឹកផ្សងក្នុងចិត្តអោយគ្រប់យ៉ាងប្រែជាល្អផងចុះ ។

ស្នេហ៍ប្រែពណ៌ (ចប់✓)Where stories live. Discover now