មួយកំភ្លៀងបង្កជាសម្លេងមិនចេះតិច រហូតដល់មុខរបស់ Jungkook ត្រូវបែរទៅម្ខាងតាមកម្លាំងទះរបស់គេ ។ គ្រប់គ្នាដែលនៅទីនេះបានត្រឹមបើកភ្នែកចំហរមាត់ ញ័រខ្លួនជំនួសគេ មិននឹកស្មានថា Tae ប្រហើនហ៊ានវាយម្ចាស់វិមានមួយនេះ ។
រាងតូចប្រឹងហើបមាត់ស្រដីទាំងអួលណែន ស្របជាមួយនឹងទឹកភ្នែកដែលហូរមកសស្រាក់៖«លោកមិនធ្លាប់ស្រឡាញ់ខ្ញុំក៏មិនអី ហ្ហឹក ប៉ុន្តែកុំយកអតីតកាលមកកាត់សេចក្តីលើខ្ញុំបែបនេះ!!!»Tae ស្រែកខ្ទរសម្រក់ទឹកភ្នែកលែងខ្មាស់អ្នកណា កាលបើភាពឈឺចាប់វាវាយលុកខ្លាំងយ៉ាងនេះ ។
«...........»Jungkook ស្ងាត់មិនតប ទឹកមុខនៅតែរក្សាមាំមិនងាករេ ហាក់គ្មានអារម្មណ៍ណាមួយដែលអាចបញ្ចេញមកទាល់តែសោះ ។
«ហ្ហឹក ទោះបីជាខ្ញុំធ្លាប់បន្លំខ្លួន ប៉ុន្តែខ្ញុំមិនធ្លាប់គិតនឹងក្បត់លោកសូម្បីម្ដង កន្លងមកនេះខ្ញុំស្មោះត្រង់នឹងលោកមករហូត ប្រៀបដូចជាសុនខដែលវាដឹងគុណម្ចាស់!!!! ប៉ុន្តែលោក...ហ្ហឹក បែរជាយកកំហុសពីមុន មកវិនិច្ឆ័យខ្ញុំទៅវិញ តើលោកធ្លាប់ទុកចិត្តខ្ញុំខ្លះឬអត់ Jungkook...»Tae តម្លើងសម្លេងតឹងសរសៃ.ក កញ្ជ្រោលទៅគក់ទ្រូងអ្នកកម្លោះ តែត្រូវ Jungkook ចាប់ដៃទាំងសងរបស់គេជាប់ ឯអ្នកផ្សេងទៀតបានត្រឹមឈរមើលមិនហ៊ានលូកដៃ ខ្លាចថា Jungkook នឹងត្របាក់ទាំងពួកគេដែរ បើសិនជានាយខឹង ។
«អា Ken...»សម្រែកខ្ទរវិមាន រាងក្រាស់ស្រែកហៅជំនិតអោយគេរហ័សរត់មក ។
«បាទ ចៅហ្វាយ!!»
«នាំ Kim Taehyung ចេញទៅ»Jungkook ច្រានមាឌល្អិតអោយទៅ Ken ដូចមិនអាល័យ ខណៈដែល Tae យំសសឹក សឹងតែស្រក់ឈាមជំនួសទឹកភ្នែក កាលបើដឹងថា Jungkook កំពុងតែបណ្ដេញគេចេញ ។
«អឺក...គឺ»Ken ស្ទាក់ស្ទើ មិនដឹងគួរស្ដាប់តាមណា ចិត្តមួយក៏អាណិតរាងតូច តែនេះជាបញ្ជាររបស់ Jungkook ទៅហើយ នរណាហ៊ានប្រឆាំង ។
«ហ្ហឹកៗ ខ្ញុំមិនយល់ទេ Jung!! ទង្វើរបស់លោកកន្លងមក តើជាក្ដីស្រឡាញ់ឬជាការអាណិត? ខ្ញុំបែងចែកមិនដាច់ថាមួយណាទៅ ដែលលោកផ្ដល់មកកាន់ខ្ញុំ»Tae សម្លឹងមុខរាងក្រាស់ដោយអារម្មណ៍ជ្រាលជ្រៅ គេតែងរំពឹងមករហូតថា Jungkook នឹងមិនបោះបង់គេដូចជាអ្នកដទៃ ប៉ុន្តែចុងក្រោយគឺគ្មានអ្វីខុសគ្នាឡើយ ។