Kai បានត្រឹមឈរមើលមនុស្សជាទីស្រឡាញ់ចាកចេញ ទោះបីសម្ដីនាយមិនគំរោះគំរើយ ប៉ុន្តែពាក្យពេចន៍ដែលនិយាយចេញមកប្រៀបដូចជាកាំបិតដែលចាក់ទម្លុះបេះដូង Tae យ៉ាងដូច្នោះ ។
នាយតូចព្រមចាញ់ទាំងឈឺចិត្ត ដើរចេញពីកន្លែងដែលគេមើលមិនឃើញពីតម្លៃរបស់ខ្លួន ។ Tae ឱនមុខចុះលួចសម្រក់ទឹកភ្នែក ឆ្ពោះមកកាន់ក្លោងទ្វារខាងក្រៅដែលមានកូនចៅ Jungkook នៅចាំទទួល ។ Tae ឡើងទៅលើឡានខ្មៅក្រឹប មុននឹងទ្វារត្រូវបានបិទដោយអង្គរក្ស តែអ្វីដែលភ្ញាក់ផ្អើលបំផុតនោះគឺ Jungkook ក៏នៅទីនេះដូចគ្នា ។
«លោក!!»Tae ហៅរាងក្រាស់ដោយសម្លេងញ័រៗ ខណៈដែលដៃកំពុងតែលើកមកជូតទឹកភ្នែក ក៏រៀងភ្ញាក់ផ្អើលបន្តិចដែរ ដែលនាយនៅក្នុងនេះ ។
«កើតអី»Jungkook ចាប់សង្កេតដឹងពីស្នាមទឹកភ្នែក ជាពិសេសគឺស្នាមម្រាមដៃដែលជាប់នៅលើផែនថ្ពាល់ដ៏ក្រពុំមួយនោះ ។
«គឺ...គ្មានអីទេ!!»Tae រហ័សជូតទឹកភ្នែកចេញ បែរមកអង្គុយត្រង់ខ្លួនធ្វើដូចជាធម្មតា ។
«អ្នកណាធ្វើអីឯង?»Jungkook នៅតែបន្តសួរ ស្របពេលដែលដៃក៏លើកទៅអង្អែលលើស្នាមរបួសនោះថ្នមៗ ។
«មានបញ្ហាតិចតួចប៉ុណ្ណោះ គ្មានអ្វីធំដុំទេ លោកកុំចាប់អារម្មណ៍អី»
«និយាយបែបនេះ យើងកាន់តែចង់ដឹង»
«ដឹងហើយយ៉ាងម៉េច? លោកចង់អោយគេឆាប់បណ្ដេញខ្ញុំចេញពីសាលាហេស៎»
«នរណាហ៊ាន?»
«ខ្ញុំគ្មានអំណាចដូចជាលោកទេ គេចង់ដេញពេលណា ច្បាស់ជាបាត់ឈ្មោះពេលនោះមិនខាន»
«បើចឹងឯងមកធ្វើជាមនុស្សរបស់យើងមិនល្អទេឬ? បានទាំងអំណាច មានទាំងទេកោតខ្លាច នរណាហ៊ានប៉ះឯង យើងសម្លាប់វាចោល»Jungkook និយាយហាក់ដូចជាជាលេងសើច តែទឹកមុខរបស់នាយបែរជាដូចសមុទ្រស្ងប់ខ្យល់ទៅវិញ ។
«ខ្ញុំមិនលេងចូលទេ បញ្ចប់ត្រឹមនេះចុះ យ៉ាងណារឿងកន្លងហួសទៅហើយ កុំសើរើនាំតែឈឺចាប់អី»
«ស្អែកនេះមិនបាច់ទៅធ្វើការទេ»
«បើមិនទៅ ខ្ញុំបានលុយឯណាចិញ្ចឹមខ្លួន?»គេមិនមែនជាមហាសេដ្ឋីចង់ដេកចាយលុយដូចជានាយបានទេ បើមិនរក ច្បាស់ជាដាច់ពោះស្លាប់ ។
