Part 30 : ខ្ញុំចង់អោយលោកមានតែខ្ញុំម្នាក់!!

2.4K 163 1
                                    

    ពេញមួយថ្ងៃមកនេះរាងតូចចំណាយពេលវេលាមើលថែ Jungkook មិនទៅណា ទាំងលាងរបួស បញ្ចុកអាហារ និងរៀបចំជូតសម្អាតខ្លួនអោយនាយថែមទៀត ។ ឈានមកដល់ពេលល្ងាច Tae ក៏រៀបកន្លែងដើម្បីអោយរាងក្រាស់បានសម្រាក ។

«ម៉ោង8ហើយ លេបថ្នាំនេះរួចលោកអាចគេងបាន»កាយតូច មកជាមួយនឹងថ្នាំព្រមទាំងទឹកមួយកែវ មកដាក់អង្គុយក្បែរគេជាមួយនឹងស្នាមញញឹមជាប់ថ្ពាល់ ។

«យើងជាហើយ មិនបាច់លេបក៏បាន»Jungkook គេចមុខចេញ បដិសេធមិនទទួល មនុស្សស្អប់ថ្នាំអោយលេបម្ដេចកើត ។

«ជាយ៉ាងម៉េច របួសនៅពេញខ្លួនហ្នឹង អោយឆាប់ឡើង ថ្នាំតែប៉ុន្មានគ្រាប់ទេ បិទភ្នែកលេបនឹងរួចហើយ»

«យើងប្រាប់ហើយថាមិនបានឈឺ យកចេញទៅ»

«លោកកើតអីហ្នឹង ថ្នាំតិចតួចសោះពិបាកម្ល៉េះ ត្រង់សុរាជាតិអាកុលដល់ទៅ 48% លោកនៅផឹករួច...»

«វាខុសគ្នា»

«មិនខុសទេ ល្វីងដូចតែគ្នាតើ បើយប់នេះលោកមិនលេប កុំសង្ឃឹមថាបានគេង»Tae មុខឌឺញាក់ចិញ្ចើមទ្រើតៗដាក់រាងសង្ហារ ងាយឯណាបានធ្វើបាបនាយបែបនេះ ។

«មិនលេបមិនបានពិតមែនហេស៎?»Jungkook ធ្វើមុខពិបាកយល់ សួរត្បកទៅរាងតូច ខណៈដែលភ្នែករំពៃមើលទៅថ្នាំក្នុងដៃរបស់គេ ។

«មែន បើលោកចង់ជារបួស ត្រូវតែលេបថ្នាំ លោកជាពេលណា ខ្ញុំមានអ្វីពិសេសបង្ហាញលោក!!»Tae សើចស្រស់ហាក់អរំភើបពេលដែលរំលឹកដល់ថ្ងៃដែលគេមានអ្វី surprise នាយ ។

«មានអ្វីពិសេសជាងរាងកាយរបស់ឯងទៀតនោះ?»រាងក្រាស់ធ្លោយសំណើច ចម្អន់ក្មេងចំពោះមុខ តែក៏បន្លំមែន ក្លិនខ្លួនក្រអូប សាច់ទន់ៗរលោង សខ្ចីដូចសំឡី បបូរមាត់ស៊ីជម្ពូគួបផ្សំនឹងទម្រង់មុខដ៏ឥតខ្ចោះ ដែលឆក់យកបេះដូងរបស់នាយតាំងពីពេលណាក៏មិនដឹង ។

«មនុស្សរោគចិត្ត ក្នុងខួរក្បាលរបស់លោកមានតែរឿងហ្នឹង នេះឆាប់លេបទៅ»Tae សម្លក់គេទាំងខ្នក់ខ្នាញ់រុញថ្នាំអោយទៅនាយធំ ។

«យើងលេបក៏បាន តែត្រូវមានថ្នូរដោះដូរ»

«ស្អីគេ!! ជារបួសលោកសោះហ្នឹង ពាក់ព័ន្ធអ្វីនឹងខ្ញុំ»

ស្នេហ៍ប្រែពណ៌ (ចប់✓)Where stories live. Discover now