Tae ក្រោយពីចម្អែតក្រពះរួចក៏សម្រាកបន្តិច ទើបគេចុះមកខាងក្រោមដើម្បីជួយការងារដូចជារាល់ដង ស្នាក់នៅកន្លែងគេធ្វើរឹកដូចម្ចាស់ផ្ទះមិនបានទេ ។
«អេ៎...យកទឹកក្រូចអោយខ្ញុំមួយកែវ»ចុះមកមិនទាន់ទេ សម្លេងចង្រិតរបស់នាងតូច Elia ក៏បន្លឺឡើងទៅកាន់ Tae ប្រើគេអោយទៅយកទឹកមកអោយខ្លួន ខណៈដែលនាងកំពុងតែអង្គុយរៀននៅបន្ទប់ទទួលភ្ញៀវតាមទម្លាប់ ។
«មិនបាច់ទេ ខ្ញុំយកមកហើយ»Bianca លើកទឹកក្រូចច្របាច់ស្រស់ៗកាត់មុខមាឌល្អិត សម្ដៅមករកនាងតូចដែលចងចិញ្ចើមមុខក្រម៉ូវដោយការមិនពេញចិត្ត។
«អ្នកណាប្រើនាង?»Elia
«គ្មានទេ ក្រែងអ្នកនាងតូចត្រូវការនោះអី ខ្ញុំក៏យកមកអោយហើយតើ»Bianca នៅតែរក្សាស្នាមញញឹមទោះមិនពេញចិត្តនឹងអាកប្បកិរិយារបស់ Elia ក៏ដោយ ។
«ខ្ញុំមិនផឹក យកចេញទៅ»Elia សម្លក់នាងក្រមុំ រួចក៏ធ្វើកិច្ចការនាងបន្ត ។ មនុស្សកំពុងតែស្អប់ មកយកចិត្តស្អី ។
«ហឹម...ចាំខ្ញុំទៅយកមកអោយ»Tae ដកដង្ហើមធំទាំងហួសចិត្ត គេដឹងថាស្រីល្អិតនេះមានបំណងចង់ប្រើខ្លួនច្បាស់ណាស់ ។ Tae ចេញទៅចង្ក្រានបាយ ត្រឡប់មកវិញជាមួយនឹងទឹកដោះគោព្រមទាំងនំផងដែរ តាមដែលមេផ្ទះបានផ្ញើមក ។
«នេះនំនិងទឹកដោះគោ...»Tae
«បានហើយ នាំគ្នាចេញទៅ ខ្ញុំត្រូវការនៅម្នាក់ឯង»Elia ស្រដីដេញគេចេញ មុននឹងយកនំមកដាក់ក្នុងមាត់ទំពារយ៉ាងទំនង ។ រាងតូចក៏មិនសូញសាញ ដើរចេញពីបន្ទប់ទទួលភ្ញៀវតែម្ដង ម្យ៉ាងឃើញនារីរូបស្រស់នៅទីនេះផង គេក៏មិនដឹងថាគួរប្រឈមមុខបែបណា ប៉ុន្តែ Bianca បែរជាតាមសម្លឹងគេមិនដាក់ភ្នែក រួចក៏រហ័សចេញទៅតាម Tae។
«ឈប់សិន!!»Bianca ពោលហៅបង្អាក់ដំណើរមាឌតូចអោយគេឈប់ ស្របពេលដែលនាងក៏ប្រញាប់ទៅស្ទាក់ពីមុខ ។
«អ្នកនាងមានការអ្វីជាមួយខ្ញុំឬ?»
«ប្រាកដជាមាន ហើយក៏មានច្រើនទៀតផង»Bianca បញ្ចេញទឹកមុខតាមចរិតដែលកាចរបស់ខ្លួន Tae ស្ងៀមទ្រឹងចាំស្ដាប់នាងនិយាយ គេក៏ចង់ដឹងថាមនុស្សស្រីម្នាក់នេះមានចរិតបែបណា។
