«Tae!!!!!»សម្រែកដ៏ខ្លាំងក្លាបន្លឺឡើងចេញពីកាយមាំរបស់រាងក្រាស់ ដែលកំពុងតក់ស្លុតជាមួយនឹងទិដ្ឋភាពចំពោះមុខ ។
«Jung...»មាឌល្អិតព្យាយាមហើបមាត់បញ្ចេញសម្លេងទាំងកំពុងឈឺចុកចាប់ ស្របពេលដែលជើងក៏ទន់ចុះទ្រាំទ្រនឹងមុខរបួសលែងបាន តែ Jungkook ក៏តាមទ្រ អោបក្រសោបគេជាប់ ។
«ហេតុអី? ហេតុអីក៏អូនមកទីនេះ? ក្រែងបងប្រាប់អោយអូនចាំនៅផ្ទះមិនចឹងហេស៎ ហេតុអីក៏មករងគ្រាប់ជំនួសបងទៅវិញ Tae...»Jungkook ញ័រមាត់ទទ្រើក ភ័យអស់សព្វកាយខួរក្បាលវិលវល់គិតអ្វីសឹងមិនចេញ ។ ដៃស្រឡូនប្រឹងលើកឡើងប៉ះមុខរបស់នាយធំថ្នមៗ តែក៏ត្រូវនាយក្រសោបដៃគេជាប់អឹបនឹងថ្ពាល់តែម្ដង ។
«លោក-លោកមិនអីទេហេស៎?»មាឌតូចដកដង្ហើមសឹងមិនដល់គ្នា ត្របកភ្នែកចាប់ផ្ដើមទន់ចង់តែបិទ តែគេនៅជម្នះដើម្បីបានឃើញមុខប្រុសម្នាក់នេះ។
«ក្មេងល្ងើ...អា Ken! ឆាប់ទៅយកឡានមកឱ្យលឿនឡើង»Jungkook ស្រែកឡើងបញ្ជាទៅកូនចៅ រាងកាយនាយពុះកញ្ជ្រោលនៅលែងសុខទៅហើយ កាលបើឃើញរាងតូចស្ថិតក្នុងសភាពបែបនេះ តែគេបែរជាបារម្ភពីនាយទៅវិញ ។
«ទ្រាំណា Tae ! បងជូនអូនទៅមន្ទីរពេទ្យ អូនត្រូវតែទ្រាំឲ្យបាន»
«Jungkook...លោកនៅស្រឡាញ់ខ្ញុំទេ?»Tae ស្រាប់តែចោទសំណួរឡើងព្រមជាមួយនឹងទឹកភ្នែកដែលហូរមកសស្រាក់ ហេតុអ្វីគេស្រាប់តែខ្លាចបាត់បង់ប្រុសម្នាក់នេះ? គេខ្លាចជាងការបាត់បង់ខ្លួនឯងទៅទៀត។
«ស្រឡាញ់! បងស្រឡាញ់អូន... Tae ត្រូវតែបន្តរស់នៅជាមួយបង Tae ត្រូវមកបំពេញសន្យាធ្វើជាម្ចាស់តូចនៅទីនេះ ក្រែងអូនចង់ក្លាយជារបស់បងតែម្នាក់មិនអញ្ជឹងហេស៎ បងនឹងផ្ដល់សិទ្ធិគ្រប់យ៉ាងអោយទៅអូន»Jungkook ស្រដីលួងលោមជាការពន្យារពេលមិនអោយគេបិទភ្នែក ខណៈដែលក្នុងទ្រូងនាយស្ទើរតែប្រេះបែកទៅហើយ កែវភ្នែកដែលធ្លាប់តែស្ងប់ប្រែមកជារលីងរលោងតាមមាឌតូចទៅវិញ។
«ខ្ញុំ-ក៏ស្រឡាញ់លោក ហ្ហឹក ខ្ញុំស្រឡាញ់លោកណា Jungkook »ទីបំផុតទឹកភ្នែកដែលប្រឹងទប់ក៏លាក់លែងជិត Jungkook សម្រក់ទឹកភ្នែកតាមកាយតូចដោយហាមពុំជាប់ រឿងរ៉ាវជាច្រើនដែលនាយធ្លាប់ឆ្លងកាត់ក៏សម្រុកចូលមកលងបន្លាចនាយម្ដងទៀតជាមួយនឹងទិដ្ឋភាពនៃការស្លាប់ ។ មិនអាចតើពិតទេ? Tae នឹងមិនចាកចេញពីនាយដូចជាអ្នកដទៃឡើយ។
YOU ARE READING
ស្នេហ៍ប្រែពណ៌ (ចប់✓)
Roman d'amourតើនេះជាកំហុសអ្នកណា? Jungkook Cassandra & Kim Taehyung