«Tae នៅឯណា...»Jungkook គ្រាន់តែចេញពីបន្ទប់ទទួលភ្ញៀវភ្លាម ក៏ស្រដីរករាងតូចភ្លេត ក្រលេករកមួយសន្ទុះហើយ នៅតែមិនឃើញ ។
«គឺ...គាត់នៅផ្ទះបាយចាស»
«ផ្ទះបាយ?»Jungkook ចងចិញ្ចើមឆ្ងល់ ចេះដាំស្លរតាំងពីពេលណាមក ទើបទៅចូលផ្ទះបាយ ។ រាងក្រាស់ដើរសម្ដៅទៅបន្ទប់អាហារ ក៏ឃើញរាងតូចកំពុងឈរត្រៀបត្រាជាមួយនឹងមេផ្ទះមិនដឹងជាធ្វើអ្វីទេ ។
«aww លោកមកហើយហេស៎...»Tae សើចស្ញេញកាលបើឃើញរាងសង្ហាមក នាយមិនមាត់ត្រឹមឈរមើលគេពីខាងក្រៅ ។
«ចាំបន្តិចណា...»Tae រហ័សរហួនដួសបង្អែមដាក់ចាន មុននឹងលើកយកមកដាក់លើតុ ។
«លោកឆាប់មកអង្គុយត្រង់នេះមក...»Tae កាន់ដៃរាងក្រាស់ នាំនាយមកអង្គុយ ឯ Jungkook ក៏មិនប្រកែក សម្របតាមគេគ្រប់យ៉ាង ។
«នេះឆាប់ញុាំទៅ ជាបង្អែមធ្វើមកពីត្រចៀកកាំ ជំនួយដល់សុខភាព និងធ្វើឱ្យត្រជាក់ក្នុង រសជាតិធានាថាឆ្ងាញ់!!»
«ឯងមិនមែនជាអ្នកធ្វើពិតទេ?»Jungkook សួរទាំងដឹងហើយរាងតូចមិនចេះធ្វើអ្វី ។
«ហិហិ ខ្ញុំគ្រាន់តែដួសដាក់ចានប៉ុណ្ណោះ»Tae សើចមិនសម គេចេះតែឆុងមីមួយមុខគត់ ។
«មកនេះ...»Jungkook ចាប់កាន់ដៃស្រឡូនទាញគេអោយមកអង្គុយលើភ្លៅរបស់ខ្លួន ធ្វើអោយនាយតូចជ្រួញចិញ្ចើមឆ្ងល់ ។
«លោកធ្វើអីហ្នឹង អង្គុយបែបនេះលោកញុាំយ៉ាងម៉េច?»Tae បើកភ្នែកសម្លឹងនាយម៉ក់ៗ ខណៈដែល Jungkook បែរជាអោបចង្កេះគេជាប់ ។
«បើចឹងឯងបញ្ចុកយើងទៅ»
«ហេតុអី? លោកញុាំខ្លួនឯងបានតើ លោកមិនមែនក្មេងឯណា»
«តែយើងឈឺដៃ មិនឃើញទេឬ?»
«ចំមែនហើយ នេះហេស៎ចរិតពិតរបស់លោកម្ចាស់នៃវិមាន Cassandra តាមពិតទាមទារក្ដីស្រឡាញ់យ៉ាងនេះសោះ»Tae រអ៊ូរទាំទាំងអស់សំណើច ស្របពេលដែលដៃកំពុងតែកូរបង្អែមអោយត្រជាក់បន្តិច បណ្ដោយឲ្យ Jungkook ថែលថើបកញ្ជឹង.កគេមិនឈប់ ។«សម្រាប់តែឯងម្នាក់ប៉ុណ្ណោះ សឺត~»Jungkook ញញឹមស្រស់ឆ្មក់ថើបថ្ពាល់ក្រពុំអោយ ម្ចាស់វាអៀនដល់ក្រហមមុខភ្លាមៗ ។
