ប្រទេសកូរ៉េខាងត្បូងជាប្រទេសដែលអភិវឌ្ឍន៍ ជឿនលឿន មិនថាផ្នែកកសិកម្ម ឧស្សាហកម្ម ឬសេវាកម្មឡើយ ជាពិសេសគឺផ្នែកសេដ្ឋកិច្ចនៃប្រាក់ចំណូល ធ្វើឲ្យប្រទេសមួយនេះទទួលរហ័សនាមថាជាកូននាគក្នុងចំណោមប្រទេសដែលមានអំណាចផ្សេងទៀត ។
ប៉ុន្តែបើយើងក្រលេកមកមើល នៅក្នុងសង្កាត់តូចមួយឯណេះវិញ ដែលមានមនុស្សរស់នៅមូលមីរ បង្កើតសកម្មភាពយ៉ាងមមាញឹក ប៉ុន្តែពុំធ្វើអោយមានភាពរញ៉េរញ៉ៃអ្វីឡើយ ។ បែរមកកាន់ក្នុងភូមិមួយដែលមានផ្ទះប្រជាជនជុំជិត យើងនឹងចាប់សង្កេតពីស្ថានភាពនៃកន្លែងមួយនេះ ដែលមិនមែនជាសង្កាត់អ្នកមានដូចទីដទៃ តែអ្នកភូមិនៅទីនេះហាក់សាមញ្ញ បញ្ជាក់ពីជីវភាពបែបមធ្យមរបស់ពួកគេ ។
ក្នុងផ្ទះតូចមួយដែលមានសមាជិកបួននាក់ កំពុងតែទទួលទានអាហារពេលល្ងាចយ៉ាងឆ្ងាញ់ពិសារបន្ទាប់ពីធ្វើការបាក់កម្លាំងមកអស់មួយល្ងាច។
«ចាំខ្ញុំជួយ!!»សម្លេងស្រទន់ហាក់សន្ដំដល់អ្នកស្ដាប់ រាងកាយតូចច្រឡឹង ដៃជើងស្រឡូនស្រឡៅប្រៀបនឹងកិន្នរី តែកុំច្រឡំអីគេជាមនុស្សប្រុសទេ ។
«Tae មិនទាន់ចូលគេងទេហេស៎ ថ្ងៃស្អែកត្រូវក្រោកពីព្រឹកទៅបង្រៀនមិនអញ្ចឹង»នារីល្អឯកក្នុងឈុតរាត្រី និយាយស្ដីយ៉ាងពិរោះទៅកាន់ប្អូនប្រុសដែលមកជួយលាងចានជាមួយនឹងខ្លួន ។
«ក៏ឃើញបងនៅខាងក្រៅតែម្នាក់ឯងទើបចេញមកមើល នរណាទៅដឹងថាបងនៅធ្វើការងារផ្ទះមិនទាន់ចូលសម្រាន្តទៀតនោះ»ពួកគេជាក្មេងជនបទ ផ្លាស់មករស់នៅទីក្រុងក៏ព្រោះតែត្រូវបន្តការសិក្សា ប៉ុន្តែឪពុកម្ដាយរបស់គេនៅស្រុកឯណោះ ដោយហេតុពួកគាត់មិនចេះរស់នៅទីក្រុង ។
«ព្រោះគេងមិនលក់ ទើបចេះតែរកអ្វីធ្វើទៅ»នាមជាបងស្រី មានតួនាទីច្រើនណាស់ សឹងតែក្លាយជាម្ដាយទីពីររបស់ពួកគេទៅហើយ ។
«បងនៅគិតរឿងនោះទៀតហេស៎?»Tae ស្រដីសួរហាក់ដឹងចិត្ត ។
«ហឹម...នរណាអាចបំភ្លេចងាយៗដូចក្មេងឯងនោះ ប្រហែលជាខួរក្បាលបងមិនពូកែគិតរឿងវិជ្ជមានដូចជាឯងទេ Tae»Nadine សើចត្បិតខ្លួនមិនដែលបំភ្លេចរឿងកាលពី 17 ឆ្នាំមុនបាន គ្រប់យ៉ាងហាក់ដិតដាមជាប់ក្នុងអារម្មណ៍នាងខ្លាំងណាស់ ។
YOU ARE READING
ស្នេហ៍ប្រែពណ៌ (ចប់✓)
Любовные романыតើនេះជាកំហុសអ្នកណា? Jungkook Cassandra & Kim Taehyung