រថយន្តទំនើបត្រូវបានសំចតនៅជិត street food មួយកន្លែង ដែលកំពុងតែមានមនុស្សមមាញឹកនាំគ្នាដើរទិញ រីករាយជាមួយនឹងបរិយាកាសក្នុងពេលរាត្រី ។ Tae កាន់ថង់អាហារសំពីងសំពោង ចូលមកក្នុងឡានដែលមានរាងក្រាស់កំពុងតែអង្គុយចាំ ។
«នេះកាតរបស់លោក ហើយនេះលុយសល់»Tae មិនមែនយកកាតទៅទិញអាហារទេ គេយកទៅដកលុយប៉ុណ្ណោះ ។ អោយមកសុទ្ធតែកាតខ្មៅ នរណាហ៊ានយកទៅសំញ៉ែងតាមផ្សារនោះ ។
«ឯងទុកទៅ!!»Jungkook ទទួលតែកាត សល់ប៉ុន្មានក៏អោយគេទុក ។
«អ៎ អរគុណហើយ»Tae មិនរារែកដាក់ហោប៉ៅផ្លុក ទាញយកអាហារមួយកញ្ចប់ដែលមានសុទ្ធតែចង្កាក់សាច់អាំង ។
«អេ៎...»Tae ស្រែកឡើងកាលបើរាងក្រាស់បម្រុងនឹងដណ្ដើមរបស់គេ ។
«នែ៎ យើងជាអ្នកចេញលុយ!!»
«លោកចេះញុាំអាហារតាមចិញ្ចើមផ្លូវដែរហេស៎?» Tae សួរបណ្ដើរដាក់សាច់ចូលមាត់បណ្ដើរ
«ស្អីក៏យើងញុាំបានដែរ អោយមកនេះ»Jungkook កញ្ឆក់យកសាច់មួយចង្កាក់ពីគេមកញុាំ ខំប្រើអោយទៅទិញនៅចេញលុយអោយទៀត បែរជាចង់ស៊ីដាច់តែឯង អយុត្តិធម៌ពេកហើយ ។
«ហ្ហឹម...នឹកបរិយាយបែបនេះដល់ហើយ»Tae ដកដង្ហើមធំ គិតដល់រឿងកន្លងដែលខ្លួនធ្លាប់ធ្វើជាមួយនឹងសង្សារ ប៉ុន្តែពេលនេះគេក្លាយជារបស់អ្នកដទៃហើយ ។
«ចិត្តមិនដាច់ហេស៎...»
«លោកគួរតែយល់ហើយ លោកធ្លាប់ឆ្លងកាត់មកច្រើនជាងខ្ញុំ»
«រៀនសុាំអោយហើយទៅ គ្មានអ្វីដែលបានមកហើយមិនបាត់បង់នោះទេ សូម្បីតែជីវិត!!»
«ខ្ញុំដឹង តែអារម្មណ៍ដែលដក់ជាប់ ពិបាកនឹងបំភ្លេចណាស់»
«បណ្ដោយមួយរយៈពេល ទទួលយកនូវការពិត មិនយូរមិនឆាប់ឯងគង់តែណាយចិត្តដោយខ្លួនឯង»
«រួចចុះលោក? បាត់បង់ដល់ទៅប្រាំមួយនាក់ លោកធ្វើចិត្តបានដោយរបៀបណា»
«ដំបូងៗវាអាចនឹងឈឺ ប៉ុន្តែយូរទៅខ្ញុំជឿហើយថានេះគឺបណ្ដារសា ខ្ញុំគេចមិនផុតទេ!!»
«បណ្ដារសា? ស្អីហ្នឹងលោក សម័យនេះទៅហើយ នៅជឿលើអបិយជំនឿទៀតហេស៎?»Tae ជ្រួញចិញ្ចើមនឹកហួសចិត្តនឹងអ្នកកម្លោះ អាយុច្រើនហើយនៅអោយគេបោកបានរឿងទាំងអស់នេះទៀត ។