Part 35 : បង Tae ដឹងខ្លួនហើយ!!

2.7K 159 2
                                    

#មន្ទីរពេទ្យ

បន្ទប់អ្នកជំងឺថ្ងៃនេះហាក់ចេញចូលមមាញឹកខុសធម្មតា ក្រោយពី Bianca បានចេញទៅបាត់ ក៏មានអ្នកមកជាបន្តបន្ទាប់ ហើយម្នាក់នោះក៏មិនមែនមនុស្សឆ្ងាយឯណាដែរគឺ Kai នេះឯង ។

«ជម្រាបសួរលោកពូ អ្នកមីង បង Nadine Sun Sky សួស្ដីខានជួបគ្នាយូរហើយ»Kai ចូលមកខាងក្នុងទាំងមិនស្រណុកចិត្ត មុននេះទម្រាំនឹងអាចចូលមកបានទាល់តែ Nadine ជាអ្នកជួយនិយាយធានាថាជាអ្នកស្គាល់គ្នាទើបអង្គរក្សព្រមប្រថុយ តែទោះជាយ៉ាងណាក៏ Kai នៅតែពិបាកប្រឈម។

«aww ជា Kai ទេហេស៎ សុខសប្បាយឬអត់កូន»ម៉ាក់ Taehyung ញញឹមរាក់ទាក់យ៉ាងពព្រាយត្បិតថាគាត់ដឹងពីទំនាក់ទំនងអ្នកទាំងពីរ ប៉ុន្តែគាត់មិនទាន់ដឹងឡើយថាពួកគេបែកគ្នានោះ ព្រោះគ្មាននរណាប្រាប់បែបនេះទើបគ្រប់គ្នាភ្ញាក់ផ្អើលនៅពេលដែល Jungkook ហៅរាងតូចថាប្រពន្ធ។

«ខ្ញុំសុខសប្បាយធម្មតា ចុះគ្រប់គ្នា មួយរយៈនេះរវល់តិចតួចទើបមិនបានទៅលេងលោកពូអ្នកមីង»

«អា៎...មិនអីទេ ពួកយើងក៏មិនបានមានរោគអាពាធអ្វីដែរ គ្រាន់តែផ្លូវចិត្តនេះវាមិនសុខដូចផ្លូវកាយប៉ុណ្ណោះ មកទទួលដំណឹងថា Tae ដេកពេទ្យបែបនៀកម្នាក់ៗមុខស្លេកដូចមាន់ស្ងោរទៅហើយ»ប៉ា Tae

«ខ្ញុំក៏ទើបនឹងទទួលដំណឹងនេះដូចគ្នា លឺល្ហៀងៗមកថា Tae ជួបគ្រោះថ្នាក់ត្រូវសម្រាកព្យាបាលនៅមន្ទីរពេទ្យ ទើបខ្ញុំទាក់ទងមកសួរ Sun គេក៏ប្រាប់ថា Tae នៅទីនេះ»គ្រាន់តែ Kai លើកឈ្មោះអាល្អិតឡើងមកភ្លាម ម្នាក់ៗសម្លឹងមកគេជាចំណុចតែមួយ ធ្វើឱ្យ Sun កំសត់ញញឹមមិនសម។

«អឺ បើជ្រុលជាអញ្ជឹងទៅហើយ មីងក៏មានរឿងចង់សួរ ថាហេតុអីកើតរឿងបែបនេះចំពោះ Tae សួរអ្នកណាក៏គេមិនឆ្លើយ ហើយក្មួយជាសង្សារវានេះមានដឹងឬអត់»មួយប្រយោគវែង តែធ្វើឱ្យក្មេងៗលែងហ៊ានស្រដីបានត្រឹមសម្លឹងមុខគ្នាឡេងឡង់ តើគួរឆ្លើយតបបែបណា?

«អឺក...ម៉ាក់ហា៎ ខ្ញុំថា-»Nadine

«ខ្ញុំនិង Tae ពួកយើងបានបែកគ្នាហើយ»Kai ប្រមូលភាពក្លាហានសារភាពត្រង់ៗមិនលាក់លៀម។

ស្នេហ៍ប្រែពណ៌ (ចប់✓)Where stories live. Discover now