#Morning
Jungkook តាមសម្លឹងមើលកាយវិការរបស់ក្មេងដែលធ្វើខ្លួនកញ្ឆក់កញ្ឆេងដូចមនុស្សធុញថប់ ។ Taehyung ដើររំលងធ្វើដូចមិនឃើញរាងក្រាស់ តាំងពីក្រោកពីដំណេកមកគេគ្មាននិយាយរកនាយអីមួយម៉ាត់ទេ ។
«មកចងក្រវ៉ាត់.កអោយយើងបន្តិច!!»Jungkook កាលបើឃើញ Tae ចូលមកក្នុងបន្ទប់សម្លៀកបំពាក់ ក៏ស្រដីប្រើតែម្តង ។
«ខ្ញុំមិនចេះ!!»Tae ធ្វើមិនខ្វល់ ដើរចេញហី តែនាយធំបែរជាចាប់ដៃស្រឡូនរបស់គេជាប់ ។
«ឯងកើតអីទៀតហើយ?»Jungkook ជ្រួញចិញ្ចើម ចោទសំណួរទៅរាងតូចដែលរងាំរងូវដាក់នាយមិនឈប់ តើកើតអ្វីអោយប្រាកដ?
«សួរបែបនេះចង់បានន័យថាយ៉ាងម៉េច? ឬលោកធុញទ្រាន់»Tae ក្រលាស់ដៃចេញ បង្ហាញទឹកមុខក្រម៉ូវ មិនពេញចិត្តនឹងសំណួររបស់គេ ។ Jungkook មិនមែនមិនដឹងពីចិត្តគេទេឬ? នាយធ្វើដូចជាគ្មានអ្វីកើតឡើងទាល់តែសោះ ។
«កុំធ្វើខ្លួនដូចជាក្មេងបានទេ មានអ្វីក៏និយាយគ្នា មិនប្រសើរជាងពាក់មុខយក្សដាក់គ្នាបែបនេះទេហេស៎»
«និយាយហើយ គេមិនខ្វល់ដដែល កុំអីល្អជាង ត្រឹមសម្ដីតូចតាចដូចជាខ្ញុំគ្មានឥទ្ធិពលលើលោកទេ យ៉ាងច្រើនត្រូវលោកគម្រាមដេញចេញដដែលៗតែប៉ុណ្ណឹង»Tae ប្រើក្រសែភ្នែកទៅកាន់នាយសង្ហា បញ្ជាក់ពីការអន់ចិត្តចំពោះរឿងកាលពីយប់ ទោះគេរឹងរូសក៏គេចេះស្ដាប់ហេតុផល មិនមែនដូចជានាយអាងអ្វីបន្តិចក៏ដេញ ។
«ឯងខឹងហ្នឹងយើងឬ?»Jungkook រហ័សក្រសោបអោបកាយតូចពីក្រោយ បន្ទាប់ពីគេបម្រុងនឹងចេញ នាយដឹងថាគេច្បាស់ជាខឹង ប៉ុន្តែនាយមិនមែនជាមនុស្សដែលពូកែលួងឡើយ ។
«ខ្ញុំមិនហ៊ានថ្លើមធំខឹងនឹងលោកទេ ត្រឹមជាកំណាន់ផ្ទាល់ខ្លួន ខ្ញុំមានតួនាទីគ្រាន់តែជាអ្នកតាមបម្រើ»
«ឯងមិនមែនជាអ្នកបម្រើ ឯងជាមនុស្សរបស់យើង»
«តើខុសគ្នាត្រង់ណា? លោកពន្យល់ខ្ញុំបន្តិចបានទេ ឬវាគ្រាន់តែជាពាក្យដែលល្អស្ដាប់ជាងអ្នកបម្រើ?»
«ព្រោះឯងជាមនុស្សសំខាន់ យើងត្រូវការឃើញស្នាមញញឹមរបស់ឯង មិនមែនទឹកភ្នែក Tae ជាមនុស្សតែម្នាក់ដែលធ្វើឱ្យយើងចេះខ្លាចនូវសេចក្ដីស្លាប់ យើងខ្លាចថាគ្មាននរណានៅចាំការពារឯង យើងខ្លាចបំផុតកន្លែងដែលគ្មានឯងនៅក្បែរ យើងមិនបង្ខំឯងអោយមកផ្សេងគ្រោះថ្នាក់ជាមួយនឹងយើងឡើយ តែយើងនឹងរង់ចាំមើលឯងមានសេចក្ដីសុខពីចម្ងាយ...យើងហ៊ានលះបង់គ្រប់យ៉ាងដើម្បីឯង សុំតែម្យ៉ាងកុំធ្វើឱ្យយើងខឹង»