Part 28 : ខ្ញុំតែងតែរង់ចាំផ្លូវលោក

2.5K 175 4
                                    

     រាងកាយដែលធ្លាប់តែមាំមួនប្រែជាទន់ខ្សោយសឹងកម្រើកខ្លួនលែងបាន ព្រោះតែការហូរឈាមដែលមិនព្រមឈប់ ។ Jungkook ចុកចាប់ពេញរាងកាយ ខណៈដែលអ្នកបើកតាក់ស៊ីចេះតែងាកសម្លឹងមកដោយក្ដីអាណិត តែក៏លួចប្រហែលក្នុងចិត្ត ត្បិតមុខនេះដូចស្រដៀងៗ។ ចេញមកឆ្ងាយបន្តិច គាត់ក៏ហើបមាត់ស្រដីម្ដងទៀត។

«អ្នកកម្លោះហា៎ ខ្ញុំថាទៅពេទ្យសិនតើល្អដែរទេ?»រាងចំណាស់ លួចសម្លឹងតាមកញ្ចក់មើលទៅមនុស្សមាឌធំដែលដេកននៀលជាមួយនឹងរបួស ប្រឹងយកដៃខ្ទប់ឈាមដែលកំពុងតែហូរ ។

«.............»Jungkook បើកភ្នែកសន្សឹមៗសម្លឹងទៅខាងក្រៅ ក៏ឃើញថាមកដល់ក្រុងទៅហើយ កំពុងឆ្ពោះទៅខេត្ត Sejong ។ ភ្នែកដ៏សែនមុតប្រៀបដូចឥន្ទ្រីរំពៃតាមកញ្ចក់ក៏បានប្រទះនឹងឡានដែលកំពុងបើកហួសទៅ ។

«ស្ទាក់ឡាននោះទៅ»Jungkook និយាយខ្សាវៗ ប្រាប់ទៅតាក់សុី ។

«លោកថាម៉េច?»មិនមែនគាត់ធ្វើពើរទេ តែស្ដាប់មិនបានពិតមែន ព្រោះតែសម្លេងនាយខ្សោយពេក។

«ប្រាប់អោយស្ទាក់ឡានខាងមុខនោះ អោយឆាប់ឡើង»

«អ្នកកម្លោះហា៎ ចេះតែស្ទាក់ឡានគេផ្ដេសផ្ដាសយ៉ាងម៉េច គេប្ដឹងបានណា»

«ប៉ុននេះគ្រប់ទេ...»Jungkook អស់និយាយបានត្រឹមស្លឺភ្នែកទាំងធុញទ្រាន់ ទើបរហ័សដោះនាឡិកាដែលនៅនឹងដៃតម្លៃរាប់លានប្រគល់អោយអ្នកបើកតាក់ស៊ី ជាហេតុអោយរាងចំណាស់លាន់មាត់តាមសម្លឹងមើលសឹងលានភ្នែក ឯដៃក៏រហ័សទទួលមិនស្ទាក់ស្ទើរ ។

«អឺក ហិកហិក...ល្បឿនត្រឹមប៉ុណ្ណឹងៗគ្មានអ្វីពិបាកទេ កាលខ្ញុំប្រណាំងឡានបើកលឿនជាងនេះទៅទៀត»រាងចំណាស់ សើចរហឹសក្នុងបំពង់.ក ចាប់ផ្ដើមជាន់ហ្គែរបន្ថែមល្បឿន ដើម្បីវារឡានដែលនៅខាងមុខខ្លួននោះ លុយដល់ដៃទៅហើយ អ្វីក៏អាចធ្វើបាន បើប្ដឹងយ៉ាងច្រើនបង់ត្រឹមប៉ុន្មានពាន់ក៏គាត់នៅសល់លុយរាប់លានទៀតដែរ ដែលបានពីនាឡិកានេះ។

ងឺត~ ដៃលឿន ភ្នែករហ័ស ឯជើងក៏ឆាប់ ជាន់ហ្វ្រាំងលឿនមួយទំហឹងស្ទាក់ពីមុខឡានពណ៌សអោយគេរហ័សបញ្ឈប់ស្ទើរមិនទាន់ ។

ស្នេហ៍ប្រែពណ៌ (ចប់✓)Where stories live. Discover now