អារម្មណ៍ដែលដិតដាន មិនអាចរលុប ពេញមួយថ្ងៃនេះ Jungkook នៅតែគិតខ្វល់ពីបញ្ហាដែលខ្លួនកំពុងតែជួប រហូតធ្វើឱ្យនាយខ្លាចនឹងទទួលយកក្ដីស្រឡាញ់ពីមនុស្សជុំវិញខ្លួនទៅហើយ ។
ក្នុងបន្ទប់គេងដែលងងឹតគ្មានពន្លឺ អាចមើលឃើញត្រឹមស្រមោលស្ទង់ៗរបស់នាយសង្ហារដែលគេងយកដៃគងថ្ងាស បីដូចជាមនុស្សកំពុងមានកង្វល់ ។«ហឺយ...»Jungkook ដកដង្ហើមធំស្ទុះក្រោកចេញពីគ្រែទាំងហត់នឿយ ។ រាងក្រាស់ចាកចេញពីបន្ទប់ បំណងចង់ទៅស្រូបយកខ្យល់អាកាសនៅខាងក្រៅ ។
គ្រូស!ក្រាក! សម្លេងព្រូសប្រាស់ចេញពីចង្រ្កានបាយ ធ្វើឱ្យអ្នកកម្លោះជ្រួញចិញ្ចើម មិនអាចជាចោរទេដឹង ។ Jungkook លបៗទៅពីក្រោយ ក៏ពើបប្រទះនឹងកាយស្រឡូនតូចច្រឡឹង កំពុងធ្វើអ្វីក៏មិនដឹង ។
«................»Jungkook ឈរត្រង់ខ្លួនទាំងហួសចិត្ត សឹមដើរចូលទៅរកអ្នកដែលលឹបលរនៅចង្រ្កានបាយ មុននឹង...ផូស!
«អូយ...»Tae ស្រែកត្អូញត្អែរព្រមទាំងខ្ទប់ក្បាលដែលត្រូវគេខោកមុននេះ ក៏មិនភ្លេចបែរមុខមករកអ្នកបង្កហេតុផងដែរ ។
«លោក? គ្មានសុជីវធម៌ទេហេស៎ ហេតុអ្វីមកខោកក្បាលខ្ញុំ?»Tae ចង្អុរមុខរាងសង្ហាចំៗទាំងម៉ួម៉ៅ អោយគេរីករាយយ៉ាងម៉េច បើត្រូវមួយក្រញ៉ឈឺយ៉ាងនេះ ។
«ចុះនាងកំពុងធ្វើស្អី? ចង់លួចរបស់?»
«មើលមកខ្ញុំ សមជាចោរណាស់ទៅឬ? និយាយស្ដីគ្មានហេតុផល»
«ថាមិនត្រូវដែរ ដៃជើងតូចៗដូចជានាង ភ្នែកលឿនដៃរហ័ស ឆ្លៀតឱកាសដែលគេដេកពួនក៏ចេញសម្រុកមកលួច មុខនេះបើប្រាប់ថាជាជនបោកប្រាស់ក៏ជឿដែរ»Jungkook ព្រើល.លដៃទៅចង្អុរក្បាលគេ តែត្រូវ Tae ក្រវាសចេញ ។
«ឆ្កួតបំផុត ខ្ញុំឈប់និយាយជាមួយលោកហើយ»Tae មិនរវីរវល់នឹងនាយ បែរមកឆុងមីកំប៉ុងរបស់ខ្លួនវិញ ។
«នាងធ្វើស្អី?»Jungkook អើត.កពីក្រោយខ្នងរាងតូច មើលទៅគេដែលកំពុងចាក់ទឹកក្ដៅ ។
«ឆុងមី!!»
«ឆុងមីម៉ោង10?»
«មនុស្សឃ្លានណាលោក ថ្មើណាក៏ឆុងបានដែរអោយតែមានមី...ចៀសចេញ»Tae បំបុករាងក្រាស់ទៅម្ខាងសឹមកាន់កំប៉ុងមីទៅរកតុ តែ Jungkook នេះក៏តាមប្រកិតទៅអង្គុយនឹងគេដែរ ។
