Part 12 : គ្រប់យ៉ាងជាកំហុសរបស់ខ្ញុំតែម្នាក់

2.9K 179 6
                                    

ការថើបដ៏ផ្អែមល្ហែមចេះតែបន្ត ដោយគ្មានការប្រកែកពីដៃគូណាម្នាក់ឡើយ ។ Tae ផុងខ្លួនតាមការថ្នាក់ថ្នមរបស់រាងក្រាស់ ព្រមតបតទៅនាយវិញមិនអោយទាស់ចិត្ត ។ Jungkook ដៃម្ខាងអោបចង្កេះបង្ខិតខ្លួនគេអោយកាន់តែមកជិត ឯម្ខាងទៀតលួចស្ទាបអង្អែលភ្លៅរាងតូច ទាល់តែគេព្រឺសម្បុរភ្ញាក់ខ្លួនមកវិញ ។.

«អ្ហឹម...លោក!!»Tae ហៅស្រដាស់រាងក្រាស់ដែលបម្រុងមកណែបណិតគេម្ដងទៀត ។ Jungkook សម្លឹងកាយតូចយ៉ាងស្ងប់ស្ងាត់ កែវភ្នែកមុតស្រួចសម្លឹងចូលជ្រៅដើម្បីមើលអោយធ្លុះដល់បេះដូងរបស់គេ ។

«អឺក...គឺខ្ញុំដូចជាមិនទាន់ខលប្រាប់មេផ្ទះនៅឡើយទេ~អ្ហាយ»Tae ស្រែកចាច កាលបើខ្លួនរកលេសដើម្បីក្រោកចេញ តែបែរជាត្រូវ Jungkook ទាញខ្លួនអោយមកអង្គុយលើភ្លៅរបស់នាយទៅវិញ ។

"ដឹប~ដឹប ហេតុអីបេះដូងខ្ញុំលោតញាប់ម្ល៉េះ"Tae ចោទសំណួរសួរខ្លួនឯង រាល់ពេលដែលគេសម្លឹងមុខចំជាមួយនឹង Jungkook បេះដូងនេះតែងតែញាប់ញ័រលោតខុសចង្វាក់គ្រប់ពេល មិនដឹងជាភ័យអ្វីម្លេះទេ ។

«ចង់គេចទៅណា?»Jungkook

«មិនបានគេច លោកទេដែលនាំខ្ញុំគេចនោះ ខ្ញុំត្រូវខលប្រាប់មេផ្ទះ សុខៗស្រាប់តែបាត់ខ្លួនបែបនេះ គេដេញខ្ញុំចេញពីការងារមិនខាន»Tae មាត់ប្រកែកញាប់ស្អេក តែភ្នែកក្រឡេមក្រឡឺមមើលអ្វីផ្សេង ។

«មិនបាច់ភ័យទេ ព្រោះយើងដេញឯងចេញរួចហើយ»Jungkook

«wae!!?...លោកនិយាយស្អី លោកឆ្កួតទេហេស៎ ដែលមកបញ្ឈប់ខ្ញុំនៀក...»Tae បែរមកទាំងស្លុតចិត្ត មើលទៅរាងក្រាស់ទាំងគាំងស្មារតី ដែលនាយមកនិយាយបែបនេះ ។

«ទុកធ្វើអី? ទុកអោយឯងសម្ដែងល្ខោនបន្ត?»

«យ៉ាងណាក៏គួរតែមានលិខិតស្នាមបញ្ជាក់ដែរ និយាយតែមាត់ដូចជាគ្មានសុជីវធម៌ពេកទេដឹង ម្យ៉ាងសម្ភារៈខ្ញុំក៏មាននៅទីនោះច្រើនដែរ អោយធ្វើយ៉ាងម៉េច?»

«ក៏អោយគេប្រមូលបោះចោលនោះអី!!»

«ទេ!!!! ឯកសារការងារខ្ញុំច្រើនណាស់ មនុស្សសតិមិនល្អ ឆាប់លែងខ្ញុំ ខ្ញុំទៅយករបស់ខ្ញុំមកវិញ»Tae ចាប់ផ្តើមកញ្ជ្រោលខ្លាំងៗ តែ Jungkook នេះអោបស្អិតណាស់ជាងសត្វតុកកែទៅទៀត ។

ស្នេហ៍ប្រែពណ៌ (ចប់✓)Where stories live. Discover now