Part 5 : ឯងមិនមែនស្រី តែជាប្រុស?

3.1K 188 4
                                    

ម៉ោងប្រហែលជា 11 ថ្ងៃត្រង់រាងតូចក៏បន្លំខ្លួនចូលមកក្នុងវិមានវិញធម្មតា ស្នាមញញឹមលើវង់ភ័ក្ត្រហាក់មិនបាត់ទៅណាទាល់តែសោះ ។

«ឡា!ឡា!ឡា!...»កាយវិការកញ្ឆក់កញ្ឆែង ក្នុងដៃកាន់កាតាបច្រៀងផងលោតផង ដូចជារីករាយនឹងជីវិតដល់ហើយ ។ Tae ដើរតាមសួនទាំងមិនគិតខ្វល់ ព្រោះរវល់តែស្រមៃដល់ទិដ្ឋភាពនៅជាមួយបងមុននេះ ។

«មកពីណា!!»សម្ដីសាបដូចទឹក បន្លឺបង្អាក់ដំណើរអោយគេឈប់ ចប់ហ្រ្វាំងសឹងមិនទាន់ ។

«មកពីផ្សារ...»Tae ឆ្លើយយ៉ាងខ្លីតបទៅអ្នកកម្លោះដែលអង្គុយលេងនៅក្រចុះកៀនផ្ទះស្ងប់ស្ងាត់ ខណៈដែលក្នុងដៃរបស់នាយមានសៀវភៅមួយក្បាល ។

«ប្រហែលជាហត់ហើយ ដើរតាំងពីម៉ោង 7 ព្រឹកដល់ម៉ោង11 ថ្ងៃត្រង់ មើលទៅមានកម្លាំងធ្វើការឬអត់»សម្ដីនេះមិនមែនបារម្ភទេ តែឌឺដងច្បាស់ណាស់

«លោកចេះមកខ្វល់ខ្វាយនឹងអ្នកបម្រើតាំងពីពេលណា លោកម្ចាស់ដ៏ខ្ពង់ខ្ពស់»

«ធ្វើអ្វីអោយចេះក្រែងចិត្តម្ចាស់ផ្ទះ ខ្ញុំបើកលុយអោយនាងពេញថ្លៃ ដូច្នេះខ្ញុំមានសិទ្ធិដេញនាងចេញពេលណាក៏បាន»Jungkook មុខមាំដើរមកប្រឈមនឹងរាងតូច យកសៀវភៅចង្អុរចង់ដល់ក្បាលរបស់ Tae រួចក៏ចាកចេញទៅបាត់ ។

«ឆ្កួតទេដឹង នៅសុខៗមករករឿងនៀក៎...»Tae ងីងឺមិនយល់ពីរាងសង្ហាដែលឡប់សតិមកស្ដីថាអោយគេហើយក៏ចេញទៅបាត់ មិនដឹងជាកម្មក្រាស់អ្វីអោយមកជួបមនុស្សបែបនេះ ។.

Tae មិនរវីរវល់ដើរបន្តទៅខាងក្នុង ដើម្បីធ្វើការងារ ទំនេរមិនបានទេមានពួកស៊ើបការណ៍ត្រៀមចាំតែដេញគេចេញមិនឈប់ ។

«មានអ្វីអោយខ្ញុំជួយទេអ៊ំ?»

«ទៅអញ្ជើញអ្នកនាងតូចចុះមក អាហាររៀបរួចរាល់ហើយ »មេផ្ទះ ស្រដីខណៈដែលដៃធ្វើកខ្វើកមិនឈប់ ។ ឯ Taehyung វិញលឺតែទៅហៅអ្នកនាងជើងល្អ នឹកតឹងទ្រូងមុនទៅហើយ ។

ចុងក្រោយនៅតែគ្មានជម្រើស គេដើរត្រុកៗដូចគ្មានកម្លាំងទៅរក Elia ដែលសម្ងំនៅតែក្នុងបន្ទប់ ។ តែគាប់ជួនគេបែរជាឃើញនាងមុនទៅវិញ កំពុងសំដៅទៅបន្ទប់មួយផ្សេងទៀត ហើយនោះជាបន្ទប់របស់ Jungkook នឹងឯង មិនចាំយូរ Tae រហ័សរហួនដើរតាមពីក្រោយទាំងមិនលឺសម្លេង ។

ស្នេហ៍ប្រែពណ៌ (ចប់✓)Where stories live. Discover now