ភាគបញ្ចប់ : អូនជាមនុស្សតែម្នាក់ដែលបងនឹងរៀបការជាមួយ!!

5K 295 10
                                    

បន្ទាប់ពីចំណាយពេលវេលាស្អិតរមួតជាមួយគ្នាអស់ពេញមួយយប់ ម្នាក់ៗហាក់បាក់កម្លាំងក្រោកទៅណាមិនរួច ។ មួយព្រឹកពេញ ម្ចាស់ប្រុសនៃ Cassandra សម្ងំតែក្នុងបន្ទប់ជាមួយនឹងក្មេងសំណព្វបន្លឺតែសម្លេងសើចក្អាកក្អាយ ប្រលែងគ្នាជាមួយនឹងអូនមិនព្រមចេញមកខាងក្រៅទាល់តែសោះ។

Taehyung នៅឈឺស្រកៀរសាច់ណាស់ដែរ ព្រោះតែត្រូវធ្ងន់របស់ Jungkook កាលពីយប់មិញដែលដាក់គេទាល់តែទ្រោម ។ មិនទាន់ដល់ថ្ងៃផ្សំដំណេកផងប៉ុណ្ណឹងហើយ គេមិនហ៊ានស្រមៃទេថាដល់ថ្ងៃនោះគេអាចនៅសល់សាច់ឬអត់?

ដោយហេតុល្ងាចនេះ Jungkook ក៏បានធ្វើជាពិធីជួបជុំញុាំអាហារពេលល្ងាច ក៏ដើម្បីនិយាយរឿងរបស់ Nadine និងកូនផង ។ Taehyung ឯណេះក៏តែងខ្លួនឡើងខ្ញង់ បាញ់ទឹកអប់ឈ្ងុយៗទាក់ច្រមុះអោយរាងក្រាស់តាមថើបទាំងញៀនញ៉ាម ។

# វិមាន Cassandra

គ្រួសារទាំងពីរបានមកជួបជុំគ្នា ដោយ Jungkook ឆ្ពោះមកកៅអីកណ្ដាលដោយខាងស្ដាំដៃជា Sierra និង Elia ថែម Sun & Sky ផងចំណែកឯខាងឆ្វេងជា Taeនិងគ្រួសាររបស់គេ ។

«ពេលនេះគ្រប់គ្នាបានមកជួបជុំអស់ហើយ ខ្ញុំក៏មិនចង់អូសបន្លាយពេលវេលាដែរ កន្លងមកមានរឿងរ៉ាវរញ៉េរញ៉ៃ ធ្វើឱ្យពួកយើងយល់ច្រឡំថា Elia ជាកូនបងស្រីរបស់ខ្ញុំ ប៉ុន្តែពេលនេះគ្រប់យ៉ាងបានបើកបង្ហាញហើយ ខ្ញុំទុកអត្ថិភាពដល់ម្ដាយបង្កើតជាអ្នកសម្រេច ថាយកនាងទៅឬបន្តឱ្យនាងនៅទីនេះ» Jungkook ស្រដីម៉ាត់ៗយ៉ាងប្រាកដប្រជា ពួកនាយបំបែកម្ដាយកូនគេមកយូរណាស់ទៅហើយ ក៏គួរតែដល់ពេលដែលគេត្រឡប់មកយករបស់គេវិញ។ ប៉ុន្តែខណៈពេលនេះ Sierra ដូចជាស្ទាក់ស្ទើ នាងយល់ចិត្តក្នុងនាមជាម្ដាយដូចគ្នា ម្យ៉ាងមនោសញ្ចេតនារបស់នាងចំពោះ Elia ក៏ជ្រាលជ្រៅ នាងដូចជាមិនចង់ឃ្លាតកូនទាល់តែសោះ។

«ខ្ញុំ-»

«ខ្ញុំមិនទៅទេ ម្ចាស់ពូ»Elia និយាយកាត់ Nadine ដែលរៀបនឹងហើបមាត់ ទឹកមុខរបស់នាងតូចបង្ហាញពីការមិនពេញចិត្ត។ ខាងក្រៅមើលទៅនាងឆ្នាស់ តែចិត្តដ៏សោកសៅមួយនេះកំពុងតែស្រែកយំទៅវិញទេ។

«មិនមែនជាពេលដែលឯងជាអ្នកអាកាត់ទេ Elia»Jungkook

«តែខ្ញុំមិនព្រម ខ្ញុំមិនធ្លាប់ស្គាល់ពួកគេ ក៏មិនដឹងថាពួកគេជាអ្នកណា មកពីណា ល្អឬអាក្រក់ សុខៗស្រាប់តែមកប្រាប់ថាជាម្ដាយបង្កើតរបស់ខ្ញុំ ខ្ញុំមិនព្រមទេ ខ្ញុំមិនទៅណាទាំងអស់»Elia ដូចជាក្លាហានខុសធម្មតា នាងក្រោកឈរស្រែកបកទៅ Jungkook ស្របជាមួយនឹងទឹកភ្នែកហូរមិនដាច់ មុននឹងរត់ឡើងទៅខាងលើបាត់ស្រមោល ដោយការតូចចិត្ត ។

ស្នេហ៍ប្រែពណ៌ (ចប់✓)Where stories live. Discover now