មនុស្សដែលប្រព្រឹត្តអាក្រក់ នៅទីបញ្ចប់នឹងត្រូវបាត់បង់គ្រប់យ៉ាងមិនសល់សូម្បីតែជីវិតរបស់ខ្លួន ។ វិមាន Cassandra ត្រូវការរយៈពេលបីថ្ងៃទើបអាចជួសជុលរួចនិងរៀបចំគ្រប់យ៉ាងឳ្យប្រែមកជាមានរបៀប សម្អាតភាពកខ្វក់ ជម្រះរាល់ចម្អាបដែលអាប់ប្រលាក់ កែប្រែគ្រប់យ៉ាងអោយមកជាមានសេរីសួស្តីវិញ ។
ព្រលឹមនាអរុណរះ កាយមាំដែលគ្រប់គ្នាស្គាល់ថាជាម្ចាស់នៃ Cassandra កំពុងតែតម្រេកខ្លួនគេងលើសាឡុងទាំងមិនខ្វល់ពីភ្នែកអ្នកដទៃ ។ តើគេនឹងគិតបែបណាកាលបើឃើញនាយបន្ទាបខ្លួនមកគេងយាមក្មេងប្រុសសាមញ្ញម្នាក់បែបនេះ?
ក្រាក~ ទ្វារបានបង្ហើបឡើងបង្កជាសម្លេងយ៉ាងស្រាល តែ Jungkook នៅតែចាប់សង្កេតដឹង ស្របពេលដែលភ្នែកក៏បើកឡើងរង់ចាំមើលថាជានរណា។
«អរុណសួស្ដី ចៅហ្វាយ!! លោកស្រីម្ចាស់ឱ្យយកអាហារមកទាន អញ្ជើញមកពិសារបានហើយ»Ken ជាមួយនឹងសម្ដីឡេះឡោះទឹកមុខពព្រឹមកាន់អាហារក្លាក់ៗមកដាក់លើតុពីមុខ Jungkook តែម្ដង ។
«រឿងក្ដី ChangSoo យ៉ាងម៉េចហើយ»Jungkook ក្រោកអង្គុយពោលសួរកូនចៅភ្លាមៗមិនចាំស្អែក ។
«រៀបរយណាបាទ ខ្ញុំអោយប៉ូលិសបោសសម្អាតគ្មានសល់ទេ ទាំងពួកផ្សំគំនិតក្នុងក្រុមហ៊ុនទាំងប៉ុន្មានក៏ត្រូវអូស.កទៅដែរ រង់ចាំតែចៅហ្វាយត្រឡប់ទៅវិញរៀបចំបន្តឹងវិន័យផ្ទៃក្នុងក្រុមហ៊ុនប៉ុណ្ណោះ»Ken
«អឹម...ប្រាប់លេខាទៅ សប្ដាហ៍ក្រោយយើងនឹងបើកការប្រជុំ»
«ចៅហ្វាយចង់ត្រឡប់ទៅធ្វើការវិញថ្ងៃណា»
«មិនទាន់ដឹងទេ យើងរង់ចាំឱ្យ Tae ធូរស្រាលជាងនេះសិន»Jungkook ក្រោកពីសាឡុងតម្រង់មករកកាយតូចដែលសន្លប់ស្ដូកស្ដឹងបំពាក់អុកស៊ីសែននៅឡើយ ។ រាងសង្ហាដាក់អង្គុយមុននឹងក្រសោបដៃស្រឡូនយកមកកាន់ ។
«លឺអ៊ំស្រីប្រាប់ថា Taehyung លួចរត់ចេញមក គ្មាននរណាដឹងទេ បើតាមខ្ញុំឆែកកាំមេរ៉ាកាលពីម្សិលមិញគឺ Tae គេផ្លោះរបងតាមផ្លូវក្រោយណាចៅហ្វាយ ទម្រាំនឹងគាត់ដឹង Tae មកដល់វិមានមុនទៅហើយ»
![](https://img.wattpad.com/cover/365432035-288-k17209.jpg)