ស្នាមញញឹមស្រាលស្រទន់សម្លឹងទៅកាយតូចដែលកំពុងសំដិលខ្លួនគេងយ៉ាងខ្ជិលច្រអូស គួបផ្សំនឹងអាកាសធាតុត្រជាក់ ដំណក់ទឹកភ្លៀងធ្លាក់ពិរោះរណ្ដំបែបនេះទៀត សង្ស័យតែក្រោកលែងរួចហើយមើលទៅ ។
ក្រាក~
«ម្ចាស់ប្រុស ខ្ញុំយកអាហារមកជូន ពិសារនឹងបានលេបថ្នាំ ហើយបន្តិចទៀតលោកដុកទ័រនឹងមកពិនិត្យម្ចាស់ប្រុសម្ដងទៀត»អ៊ំស្រីកាន់ថាសដែលមានផ្ទុកចំណីអាហារយកមកដាក់ក្បែរតុ ក្រោមការតាមមើលរបស់ Jungkook ។
«ទុកត្រង់នឹងហើយ ខ្ញុំមិនទាន់ឃ្លាន»
«មិនទាន់ឃ្លាន ក៏គួរតែពិសារបន្តិចដែរ ដើម្បីឱ្យមានកម្លាំង»អ៊ំស្រី យកទឹកមកប្រគល់ដល់ដៃរាងក្រាស់ មុននឹងចាប់កាន់ចានបបរតូចមួយមកក្បែរគេ ។
«ក៏បាន...»Jungkook មិនប្រកែកត្រឹមដកដង្ហើមធំ រួចក៏ទទួលចានបបរមកកាន់ញុាំទាំងខ្សត់ខ្សោយ អ៊ំស្រីទើសភ្នែកណាស់ចង់ជួយដែរ ប៉ុន្តែ Jungkook មិនអនុញ្ញាតឡើយ នាយអាចធ្វើដោយខ្លួនឯងបាន ។
Jungkook ព្យាយាមទំពារទាល់តែអស់បបរពីចានទើបប្រគល់ទៅអោយរាងចំណាស់វិញ Jungkook ផឹកទឹកបន្តិច គាត់ក៏រៀបចំទុកដាក់ ស្របពេលដែលសម្លេងទ្វារក៏បន្លឺឡើងម្ដងទៀត បញ្ជាក់ពីវត្តមានរបស់ដុកទ័រវ័យចំណាស់បានចូលមក ។
«លោកម្ចាស់ ដឹងខ្លួនហើយឬ?»លោកដុកទ័រញញឹមស្រាលមកកាន់នាយ តែ Jungkook ហាក់មិនចាប់អារម្មណ៍បែរជាប្រឹងឈោងដៃទាញភួយមកដណ្ដប់អោយ Tae ជិតខ្លួនដូចជាហួងហែងណាស់។
«លោកក៏ឃើញ!!»
«របួសមានធ្វើទុក្ខឬអត់»
«តិចតួច...»
«អោយខ្ញុំមើលបន្តិច»លោកដុកទ័រចាប់ពិនិត្យពីអាការៈនិងលាងរបួសអោយ Jungkook សារជាថ្មី ទើបដោះសឺរ៉ូមដែលអស់នោះចេញពីដៃរបស់នាយ រៀបចំចាក់ថ្នាំអោយគេម្ដងទៀត ។
«លោកម្ចាស់អាចមានកម្លាំងខ្លះឬនៅ ឬមានធ្វើទុក្ខកន្លែងណាអាចបញ្ជាក់ប្រាប់ខ្ញុំបាន តែបើយល់ល្អខ្ញុំចង់អោយលោកម្ចាស់ទៅពិនិត្យផ្ទាល់នៅឯមន្ទីរពេទ្យតែម្ដង»
«ខ្ញុំមិនអីទេ គ្រាន់តែចាក់ថ្នាំអោយទៀងទាត់ទៅបានហើយ»
«ចាក់ថ្នាំអាចជួយបានម្យ៉ាង តែមុខរបួសទាំងនេះជ្រៅគួរសម ត្រូវឧស្សាហ៍លាងចេញ ខ្ញុំនឹងរៀបចំថ្នាំជាជំនួយ តែបើលោកម្ចាស់ទំនេរពេលណា សូមមេត្តាទៅមន្ទីរពេទ្យ ខ្ញុំនឹងរៀបចំឧបករណ៍ពិនិត្យជូន»
