Part 27 : ជម្រើសមានតែមួយប៉ុណ្ណោះ រស់ឬស្លាប់

3.8K 204 0
                                        

Jungkook គាំងធ្មឹងខណៈនេះគិតអ្វីសឹងមិនចេញ មិនគួរអោយជឿដែលគេអាចរៀបផែនការបានល្អយ៉ាងនេះ ។ ទូរស័ព្ទដៃត្រូវបានកាត់ផ្ដាច់ បន្ទាប់ពីរាងក្រាស់ចុចបិទ នាយសម្លឹងមុខចំតទល់នឹង Suhan ។

«ចុះចាញ់ហើយព្រមទៅជាមួយនឹងពួកខ្ញុំ លោកម្ចាស់នឹងមិនពិបាកទេ»Suhan និយាយបញ្ចុះបញ្ចូលអោយគេព្រមចាញ់ ជាមួយនឹងទឹកមុខឡកឡើយ។

Skip ~

ក្រលេកមកខាងរោងចក្រឯណេះវិញ ត្រូវបានក្រុម ChangSoo សម្រុកចូលបាញ់ប្រហារមិនបង្អង់ដៃ ហាក់បានត្រៀមទុកជាស្រេច សូម្បីតែក្រុមប៉ូលិសក៏ទប់ស្កាត់សឹងមិនជាប់ ព្រោះតែពួកគេតម្រង់មកខ្លាំងពេកដូចជាចង់កម្ទេចទីនេះចោលតែម្ដង ។

«បាញ់ទៅ ការពារកុំឱ្យពួកវាចូលមកក្នុងរោងចក្រ ឯងទៅមើលទ្វារខាងមុខ ចំណែកពួកឯងចាំបាញ់ការពារជាមួយនឹងក្រុមប៉ូលិសទាំងនោះហើយ»Ken ស្រែកដាក់បញ្ជាទៅកូនចៅសឹងវិលមុខ នាយទាក់ទងទៅកូនចៅជាបន្តបន្ទាប់ ត្បិតថាកូនចៅដែលនៅទីនេះសឹងតែដួលអស់ទៅហើយ ។

«លោកបង ពួកវាសម្រុកមកខ្លាំងណាស់ មានទាំងកាំភ្លើងវែងបាញ់រះថែមទៀត ខ្ញុំខ្លាចតែទប់មិនជាប់ផ្ទុះទាំងរោងចក្រទេ....»

«ចង្រៃយ៍ ឆាប់នាំគ្នាទៅ»Ken ជេរប្រទិចទាំងម៉ួម៉ៅ ចិត្តមួយក៏បារម្ភពី Jungkook ដែលស្រាប់តែបាត់ដំណឹង ។ Ken ទាញយកកាំភ្លើងពីកូនចៅ ជួយបាញ់ទប់ទល់នឹងពួកគេ ។

ការបាញ់ប្រហារកាន់តែខ្លាំងក្លាឡើង ក្រុមជំនួយក៏មិនទាន់មកដល់ Ken សឹងអស់ខ្យល់ ព្រោះពួកគេលួចគប់គ្រាប់បែកមកបំផ្ទុះបន្ថែម ធ្វើឲ្យអ្នកខ្លះត្រូវស្លាប់ តែខាងពួកគេក៏ខូចខាតមិនតិចដែរ គ្រាន់តែគ្មាននរណាដកថយ ។

«ឆាប់ឡោមព័ទ្ធពួកគេទៅ»ភ្លាមនោះដែរ សម្រែកដ៏ខ្លាំងក្លាចេញពីមេបញ្ជាការ បានបន្លឺឡើងអោយកងកម្លាំងរបស់ខ្លួនឡោមព័ទ្ធក្រុមចោរលបខាំទាំងនោះ ។ មុនពេលកើតហេតុ Ken បានទាក់ទងទៅគេតាមអ្វីដែល Jungkook បានបញ្ជាមក ស្របពេលដែលសម្លេងផ្ទុះនៃអាវុធក៏បន្លឺសូរសៀងដល់ក្រុមប៉ូលិសថែមទៀត ។

ទេវតាមិនបិទភ្នែកមើលពួកគេវេទនាដោយភាពអយុត្តិធម៌ឡើយ ។ កងប្រដាប់អាវុធ ជាមួយនឹងកងអង្គរក្សនៃវិមាន Cassandra បានចូលសម្រុកមកតទល់មិនរាថយរហូតចាប់ពួកគេបាន ដោយមួយភាគធំត្រូវបានស្លាប់អស់ទៅហើយ ។

ស្នេហ៍ប្រែពណ៌ (ចប់✓)Where stories live. Discover now