កាយតូចដែលលួចមកសម្ងំយំតែម្នាក់ឯង ក៏នៅអង្គុយអណ្តឺតអណ្តកនៅឯលើគ្រែ លួចតូចចិត្តពេលដែលដឹងថាខ្លួននឹងក្លាយជាចំណែកលើស ។ នរណាមិនឈឺរបស់ដែលខ្លួនខំថែ បែរជាអ្នកចាស់មកសុំវិញនោះ ម្យ៉ាងគេជាអ្នកដើរចូលក្នុងជីវិត Jungkook ដោយខ្លួនឯង តើពេលនេះគេគួរតែដើរចេញដោយមិនបាច់រង់ចាំនាយដេញដែរទេ?
ក្រាក~ ទ្វារបន្ទប់ត្រូវបានបើកឡើង វង់ភ័ក្ត្រដែលពោរពេញដោយដំណក់ទឹកភ្នែកក៏ងើយមុខឡើងសម្លឹងទៅអ្នកដែលចូលមកជាមួយនឹងអាហារមួយថាសផង ។
«ហ្ហឹក.ហ្ហឹក....»Tae ព្យាយាមងាកមុខជូតទឹកភ្នែក តែវានៅតែបន្តហូរ ហាក់ចង់ប្រណាំងជាមួយនឹងភាពឈឺចាប់គេយ៉ាងចឹង ។
«.................»Jungkook ទុកអាហារទៅលើសាឡុង មុននឹងឆ្ពោះមកអង្គុយក្បែរមាឌតូច ក្រសោបមុខមូលក្រឡង់អោយមកប្រឈមនឹងនាយ។
«ហេតុអីក៏យំ?»Jungkook ស្រដីសួរខណៈដែលមេដៃក៏យកមកជូតទឹកភ្នែករបស់ Tae ចេញ ។
«ហ្ហឹក លោកចង់អោយខ្ញុំសើចឬ?»រាងតូចសួរបញ្ឈឺរ
«មែន...យើងចង់អោយឯងរីករាយ...Kim Taehyung មិនមែនជាមនុស្សចេះកើតទុក្ខទេ»
«ខ្ញុំធ្វើមិនបាន»Tae គេចចេញពីការប៉ះពាល់របស់រាងក្រាស់ គេឈឺណាស់ម្ដេចនឹងអាចសើចចេញមកកើតទៅ ។
«ហេតុអីថាមិនបាន? យើងសន្យាហើយថាមិនធ្វើអោយឯងយំ នរណាដែលធ្វើឱ្យឯងឈឺចាប់យើងនឹងសម្លាប់វា»Jungkook លើកកាយស្រឡូនមកអង្គុយលើភ្លៅ ស្រដីយ៉ាងថ្នមប្រាប់ទៅកាន់គេ ។
«ប៉ុន្តែលោកជាអ្នកធ្វើអោយខ្ញុំឈឺ!!»Tae
«ល្អ! ឯងយកកាំបិតចាក់យើងមក ត្រង់ណាក៏បានអោយតែឯងធ្វើហើយសប្បាយចិត្ត...»នាយមិនបាននិយាយលេង បើសិនជា Tae រីករាយ អ្វីក៏នាយហ៊ានលះបង់ មិនស្ដាយសូម្បីតែជីវិត ។
«បើលោកស្លាប់! ខ្ញុំនឹងកាន់តែឈឺចាប់អស់មួយជីវិត »Tae សម្លឹងចំកែវភ្នែករាងសង្ហាបង្ហាញពីអារម្មណ៍ពិត ថាគេមិនអាចបាត់បង់នាយ គេមិនមែនជាមនុស្សលាក់លៀមអារម្មណ៍ដូចជា Jungkook ឡើយ ទើបធ្វើឱ្យអ្នកកម្លោះញញឹមឡើង ។
«បើចឹងប្រាប់មូលហេតុបានឬនៅ ថាហេតុអីឯងយំ?»
«គ្មានអីទេ លោកកុំខ្វល់ជាមួយខ្ញុំអី»Tae ប្រកែកមិននិយាយ បម្រុងនឹងក្រោកចេញ តែរាងក្រាស់សង្កត់ចង្កេះរបស់គេមិនអោយក្រោកទៅណារួច ។