Part 24 : ឯងមានសិទ្ធិស្អីមកប៉ះមនុស្សរបស់យើង

3K 166 4
                                    

សម្លេងរថភ្លើងបន្លឺឡើងខ្វែងខ្វាត់ពេញស្ថានីយ៍ មនុស្សម្នាអ៊ូអរតម្រង់ជួរគ្នារង់ចាំយាន្ដជំនិះ ។ ខុសប្លែកអ្វីតែមាឌតូចដែលរត់គេចខ្លួនពីកូនចៅរបស់ Jungkook ពេលនេះក៏មកដើរតែលតោលគ្មានទិសតំបន់ ។ Tae បន្តគេចខ្លួនពីស្ថានីយ៍រថភ្លើងនោះ រហូតដល់ផុត ចូលមកក្នុងសង្កាត់ដែលមនុស្សរស់នៅវិញ ។

«ហុើយ...ឯងទ្រាំបន្តិចតើបានទេ?»Tae អោបពោះស្ដីបន្ទោសអោយក្រពះដែលស្រែកឃ្លាន បង្កជាសម្លេងមិនឈប់ នាយតូចដើរទាំងគ្មានទិសតំបន់ មុខស្អុយប៉ែរព្រោះតែឃ្លាន ។

«បើមិនមែនមកពីលោកក៏ខ្ញុំមិនត្រូវវេទនាបែបនេះដែរ ខ្ញុំគ្មានថ្ងៃអោយលោកឃើញមុខខ្ញុំម្ដងទៀតទេ ចាំមើលចុះ»នឹកគិតដល់រឿងល្ងាចមិញពេលណា ទ្រូងនេះក៏ចាប់ផ្ដើមពឺតផ្សាម្ដងទៀត ។ បារម្ភហេស៎? គេមិនជឿនាយទេ Jungkook ធ្លាប់សន្យាថានឹងមើលថែគេ ប៉ុន្តែមើលពេលនេះចុះ ខ្លួនបែរជាត្រូវដេញចេញ បើជ្រុលជាអស់ស្រឡាញ់ទៅហើយ កុំជួបគ្នាទៀតអី ។

«ខ្ញុំស្អប់!! ស្អប់ៗៗៗៗ ស្អប់លោកណាស់ Jungkook Cassandra ប៉ុន្តែហេតុអីខ្ញុំមិនអាចឃាត់បេះដូងខ្លួនឯងមិនអោយនឹកលោក? ហ្ហឹក ហេតុអ្វីក៏ខ្ញុំនៅតែស្រឡាញ់លោកបែបនេះ?»Tae ស្រែកទៅកាន់មេឃ កាលបើមកដល់កន្លែងស្ងាត់ ទីសាធារណៈដែលមានតែអំពូលភ្លើងបំភ្លឺ វាពិតជាគួរអោយខ្លាច តែគេគ្មានជម្រើសក្រៅពីដើរទៅមុខបន្ត។

Tae តែលតោលនៅលើដងវិថី អោបកាយដែលត្រជាក់រងាព្រោះតែអាកាសធាតុ ។ គេចេះតែបន្តទៅមុខរហូតក្រលៀសភ្នែកប៉ះនឹងក្រុមក្មេងទំនើងដែលផ្ដុំគ្នាមានស្រីមានប្រុសយ៉ាងត្រសងឈរជក់បារីនៅផ្លូវម្ខាងទៀត ។

«មើលស្អី? មិនដែលឃើញមនុស្សឬយ៉ាងម៉េច»Tae ស្រដីម្នាក់ឯងសម្លក់ពួកភ្នែកមាន់ព្រៃដែលតាមសម្លឹងគេដូចចំណី ។ រាងតូចបន្ថែមល្បឿនជើងដើរកាន់តែញាប់ ក្រែងទៅខាងមុខមានមនុស្សវិញ ។

«ជុជុ...ស្អាតណាស់វុើយ ស្រីឬក៏ប្រុស»
«ស្រីទេដឹង ហាស់ៗ»
«ស្អាតៗបែបនេះ បែរជាមកដើរម្នាក់ឯងទៅវិញ»
«យ៉ាងម៉េច ចង់ធ្វើជាសុភាពបុរសតាមការពារហេស៎»
«មិនត្រឹមតែការពារទេ យើងថ្នមទៀតផង»
«ហាស់ៗ...ញ៉ែអោយបានទៅវុើយ»

ស្នេហ៍ប្រែពណ៌ (ចប់✓)Where stories live. Discover now