Taehyung បានត្រឡប់មកផ្ទះវិញជាមួយនឹង Nadine ក៏មិនភ្លេចគម្រាមឱ្យកូនចៅនាយបិទមាត់ចំពោះរឿងមុននេះដែរ បើ Jungkook ដឹងធានាថាបញ្ហានឹងកាន់តែយ៉ាប់យ៉ឺន។
រាងក្រាស់ក៏បានដូចចិត្ត បកមកទទួល Tae នៅឯផ្ទះរបស់គេ ទោះមិនធ្លាប់មកក៏ត្រូវតែរកឱ្យឃើញដែរ សម័យនេះទៅហើយទម្លាក់តែទីតាំងក៏រួចរាល់។
រាងកាយខ្ពស់ស្រឡះរបស់បុរសវ័យសាមសិបក្រាស់ ឆ្ពោះមកក្នុងផ្ទះដោយមានមនុស្សចេញមកទទួលរាក់ទាក់គ្មានឱ្យឃ្នើសចិត្តអ្វីបន្តិច។
«លោកម្ចាស់! អញ្ជើញមកដល់ហើយឬ? អញ្ជើញទៅអង្គុយលេងនៅខាងក្នុងសិនទានប្រុស»ប៉ានាយតូច ញញឹមខ្ជឹបគ្មានអោយជ្រុះដល់ដីទេ ស្វាគមន៍គេជាមួយនឹងវោហារស័ព្ទយ៉ាងមានសីលធម៌ ទាស់តែ Jungkook ដែលដើរចូលមកខាងក្នុងដូចធម្មតា។
«Tae នៅឯណា!!»Jungkook ដាក់ខ្លួនអង្គុយលើសាឡុងទទួលភ្ញៀវតូចមួយ ខណៈដែលស្រ្តីចំណាស់ខំកេះប្រើ Sky អោយទៅចាក់ទឹកដើម្បីទទួលភ្ញៀវ។
«ខ្ញុំអោយគេទៅសម្រាកមុននេះ តែ Nadine បានទៅតាមហើយ បន្តិចទៀតគេនឹងចុះមក»ម៉ាក់ Tae
«លោកម្ចាស់ ពិសារទឹក»នាងតូចលើកទឹកមកទទួលរាងក្រាស់ មុននឹងរហ័សថយទៅអង្គុយក្បែរអ្នកម្ដាយដែលកំពុងដាក់ខ្លួនអង្គុយផ្ទាល់នឹងឥដ្ឋជាមួយប៉ានិងបងប្រុសរបស់នាង។
«............»Jungkook ស្ងប់ស្ងាត់លែងស្រដីលើកទឹកតែដែលកំពុងក្ដៅឧណ្ហៗមកក្រេបសន្សឹមៗ ស្របជាមួយនឹងដំណើររបស់រាងតូចដែលចូលមកជាមួយនឹង Nadine ។
«បង Tae មកហើយ...»Sun
«គ្រប់គ្នាធ្វើអី?»Tae បន្លឺឡើងខ្សឹបៗម្នាក់ឯងសម្លឹងទៅគ្រួសាររបស់ខ្លួនដែលកំពុងតែលូនក្រាបក្បែរ Jungkook ហាក់ខ្លបខ្លាចនឹងនាយណាស់ តែកុំមើលចរិតនាយវិញ អង្គុយគងទាក់ខ្លាផឹកតែយ៉ាងទំនង គ្មានខ្វល់អ្វីទេ។
«Tae ! មកហើយឬ? ហេតុអីមិនចាំបងនៅមន្ទីរពេទ្យ»Jungkook ទម្លាក់កែវតែចុះ ញញឹមពព្រាយខុសឆ្ងាយពីមុននេះ ។ រាងក្រាស់សម្លឹងទៅរាងតូចដែលឈរធ្មឹងមើលមកនាយដូចគ្នា។
«មកជិតបងមក!!»Jungkook ត្រដាងដៃចាំ ហៅមាឌល្អិតដែលឈរធ្វើមុខមានមន្ទិល មិនព្រមតបសម្ដីជាមួយនាយទាល់តែសោះ។