ក្នុងបន្ទប់ដ៏ធំទូលាយ គ្របដណ្តប់ទៅដោយក្លិនផ្កាយ៉ាងពិដោរចេញពីក្នុងសួនឧទ្យានដែលនៅខាងក្រោមបន្ទប់មួយនេះ ។ កាយមាំឈប្រលែងខ្លួនមួយកំណាត់លើ បង្ហាញបង់រុំរបួសដែលស្ថិតនៅលើពោះ ព័ទ្ធទៅខាងលើស្មាខាងស្ដាំ ឯក្បាលក៏មានបង់តូចមួយបិទពីលើទៀតផង ។ រាងសង្ហា រក្សាភាពស្ងៀមស្ងាត់ ក្នុងដៃមានបារីមួយដើមដែលនាយជក់រំសាយអារម្មណ៍នៅវេរ៉ងដាខាងមុខ ។
ក្រលេកមកកាយតូចឯណេះវិញ កាលបើចូលមកដល់ក្នុងវិមានស្កឹមស្កៃ គេក៏រហ័សរត់សំដៅចូលទៅខាងក្នុងត្បិតស្គាល់ភូមិសាស្ត្រក្នុងនេះច្បាស់ទៅហើយ ។ ចៃដន្យអ្វីម្ល៉េះដែលគេប្រទះនឹងប្រុសឈាមខ្មៅកំពុងតែឈរនិយាយជាមួយប្រពន្ធ ប៉ុន្តែអេ៎...មិនមែននិយាយធម្មតាទេ បើសម្លេង Sierra ស្រែករំពងដល់ថ្នាក់នេះ ។
«Han ChangSoo !!! អាប្រុសថោកទាប»រាងតូចមិនបានខ្វល់ទេថាគេកំពុងឈ្លោះគ្នា តែកម្ដៅក្នុងទ្រូងវាងំជាង ទើបស្ទុះចូលទៅរក ChangSoo ទាំងកម្រោល ។
«Tae កុំ...»Ken ប្រញាប់រត់មកទាញដៃនាយតូចដែលកំហឹងចូលខ្លួនចង់ចូលទៅវាយគេនោះ ។
«ឯងជាអ្នកណា?»ChangSoo ក្ដៅស្លឹកត្រចៀកងឿង កាលបើត្រូវគេមកជេរស្ដីបែបនេះ ។ កំពុងតែរកាំរកូសជាមួយប្រពន្ធស្រាប់ផង រឿងដែលគេតែងតែដេកនៅខាងក្រៅហើយត្រឡប់មកវិមាននៅពេលព្រឹកព្រលឹមបែបនេះ ។
«ជាអ្នកណាឬ? ខួរក្បាលឯងអន់យ៉ាងនេះហ្ហេ អូ៎...ភ្លេចទៅថាឯងគ្មានខួរក្បាល ពុំដូច្នោះឯងមិនមែនចិត្តតិរច្ឆានកាប់សម្លាប់មនុស្សដូចសត្វបែបនេះដែរ»
«នែ៎...ឯងជាអ្នកណា មានសិទ្ធិអីមកប្រមាថគ្រួសារខ្ញុំ»Sierra ថ្វីបើនាងឈ្លោះគ្នាជាមួយស្វាមី ប៉ុន្តែបើមានគេមកតិះដៀលប្ដីបែបនេះ នាងក៏មិននៅស្ងៀមដែរ ។
«ខ្ញុំមិនបានប៉ះពាល់គ្រួសារលោកស្រី តែប្រុសថោកទាបនេះមិនសាកសមអោយនរណាគោរពទេ ចិត្តជាសត្វ ទោះមានមនោសញ្ចេតនាក៏មានតែការលោភលន់ចង់បាននៅក្នុងខ្លួន»
«ដូចជាហួសហេតុពេកហើយឯង»ChangSoo
«ថយ!! បើលោកប៉ះគេតែមួយដៃ ធានាប៉ូលិសមកអូស.កលោកទៅមិនខាន»Ken ឈរពាំងមិនអោយ ChangSoo បំពាននាយតូចបាន ។
![](https://img.wattpad.com/cover/365432035-288-k17209.jpg)
YOU ARE READING
ស្នេហ៍ប្រែពណ៌ (ចប់✓)
Storie d'amoreតើនេះជាកំហុសអ្នកណា? Jungkook Cassandra & Kim Taehyung