Part 36 : ខ្ញុំស្រឡាញ់លោកបំផុត Jungkook

2.5K 161 4
                                    

រាងស្ដើងដែលស្ដូកស្ដឹងមកបីថ្ងៃ ពេលនេះក៏ចាប់ផ្ដើមកម្រើកខ្លួនម្ដងបន្តិច បង្កជាការភ្ញាក់ផ្អើលដល់គ្រប់គ្នារហ័សងាកមករកគេជាចំណុចរួម ។

«Tae! នេះ Tae ដឹងខ្លួនហើយ Sky ឆាប់ទៅតាមពេទ្យមកឱ្យលឿនឡើង»Nadine ញញឹមទាំងរំភើបខិតមកក្បែរប្អូនដែលកំពុងបើកភ្នែកតិចៗយ៉ាងពិបាកព្រោះមិនទាន់សាំនឹងពន្លឺ។

«ចាស បង!!»Sky មិនអែអង់ប្រញាប់រត់ត្រេចេញទៅជាបន្ទាន់ ។ Sierra ក៏ញញឹមមកព្រមគ្នា កាលដែលគេអាចបើកភ្នែកមកបានបែបនេះ។

«ជាការណ៍ល្អណាស់ ខ្ញុំគួរតែខលទៅប្រាប់ Jungkook គេប្រាកដជាសប្បាយចិត្ត»Sierra

គ្រប់គ្នាហាក់រំភើបបិទមាត់មិនជិត ខុសប្លែកអ្វីតែនាងតូច Elia ដែលអើតឡើមពីក្រោយ Nadine ដើម្បីមើលរាងតូច ប៉ុន្តែពេលដែល Nadine បែរទៅរកនាង Elia បែរជារៀបរឹកលែងត្រូវខិតទៅរក Sierra ទៅវិញ។

«Tae...ឯងលឺបងហៅដែរទេ»Nadine សាកសួរទៅមាឌល្អិតដែលកំពុងសម្លឹងមកខ្លួន តែមិនអាចនិយាយត្បិតបំពង់អុកស៊ីសែននៅជាប់មាត់បែបនេះ។

ក្រាក~

«អ្នកជំងឺដឹងខ្លួនហើយឬ?»លោកដុកទ័រប្រចាំកាយបានដើរចូលមកជាមួយនឹងព្រូពេទ្យស្រីម្នាក់ព្រមទាំងនាងតូច Sky ផងដែរ.។

«គេដឹងខ្លួនហើយ លោកដុកទ័រជួយពិនិត្យផង»Sierra

«អ្នកទាំងអស់គ្នា សូមទៅចាំនៅខាងក្រៅសិនទៅ» លឺសម្ដីលោកដុកទ័រដូចនេះគ្រប់គ្នាក៏មិនរារែក នាំគ្នាចេញទៅខាងក្រៅ ទុកតួនាទីអោយគាត់ជាអ្នកពិនិត្យ ។ Nadine បានទាក់ទងទៅអ្នកផ្ទះប្រាប់ពីដំណឹងល្អនេះ ចំណែក Sierra ក៏រាយការណ៍បន្តទៅ Jungkook ប៉ុន្តែចំពេលដែលនាយកំពុងរវល់នៅឯកំពង់ផែឯណោះ ទម្រាំតែជិះពីណោះមកអាចនឹងប្រើពេលយូរបន្តិច។

មិនដល់កន្លះម៉ោងផង គ្រប់គ្នាក៏បានមកដល់ បន្ទប់អ្នកជំងឺហាក់អ៊ូអរខុសប្លែក ដោយ Sierra ក៏មិនបានប្រកាន់ខ្លួននាងចុះសម្រុងនឹងគ្រប់គ្នាល្អណាស់លើកលែងតែ Elia ដែលអង្គុយឆ្កឹងៗមិនខ្ចីស្ដីរកនរណាមួយម៉ាត់ ។

«ញុាំតាមសម្រួលក៏បាន គ្មាននរណាដណ្ដើមទេ»Nadine សើចដើម.កនឹងកាយវិការប្អូន ដោយគ្រាន់តែពេទ្យចេញទៅភ្លាមគេក៏ប្រាប់ថាឃ្លាន ចង់ញុាំនេះចង់ញុាំនោះ សំណាងល្អដែលអ្នកម៉ាក់គេចេះទិញអាហារមកខ្លះ មិនអញ្ជឹងច្បាស់ជាផឹកទឹកកំដរមាត់មិនខាន។

ស្នេហ៍ប្រែពណ៌ (ចប់✓)Where stories live. Discover now