ពេលរសៀលបន្តិចរាងក្រាសក៏ត្រឡប់មកវិមានវិញ ដោយរាងតូចបានរៀបចំអាហារឲ្យនាយរួចជាស្រេច
“លោកប្រុសអញ្ចើញមកញុាំអាហារថ្ងៃត្រង់”សុងហ៊ុននិយាយឡើង ហ៉ីស៉ីងមិនមាត់ក៏ចូលអង្គុយ កែវភ្នែកបែរសម្លឹងទៅរាងតូចតែខុសពីមុនព្រោះកែវភ្នែកនេះស្រទន់មិនដូចហ៉ីស៉ីង អាម៉ុនដា កាលពីមុននោះទេ
“ហ៊ុននី មកអង្គុយញុាំអាហារជាមួយគ្នាមក ម្ហូបច្រើនណាស់បងញុាំមិនអស់នោះទេ”(បង?ស្រួលបួលមួយខ្ញុំតិចហា៎យ័ត្ន)សុងហ៊ុនធ្វើភ្នែកឡេឡឺ
“កុំធ្វើមុខបែបនិងអី ដេនស៉ីរៀបចំចានមួយឈុតសម្រាប់អ្នកប្រុសតូច”រាងក្រាសបង្គាប់អ្នកបម្រើឲ្យរៀបចំសម្រាប់ប្រពន្ធនាយ ច្រឡំសម្រាប់រាងតូច រាងតូចគាំងស្ងេញព្រោះតែរាងក្រាសហៅខ្លួនថាអ្នកប្រុសតូច មានន័យថាថាន:ស្មើនិងនាយ
“ចាស លោកប្រុសធំ”និយាយរួចដេនស៉ីក៏រហ័សទៅរៀបចំចានមួយឈុត ៥នាទីក្រោយនាងក៏លើកមកដាក់លើតុក្បែរហ៉ីស៉ីង
“រួចរាល់ហើយ សូមអញ្ជើញអ្នកប្រុសតូច”និយាយរួចដេនស៉ីឱនគោរពសឹមដើរចេញទៅ រីឯសុងហ៊ុនវិញនៅឈុតធ្មឹងដូចរូបចម្លាក់
“ឆាប់អង្គុយមកឈរបែបនិងឆ្អែតដែរទេ? ឬក៏ចង់អង្គុយខាងលើភ្លៅរបស់បង អង្គុយក៏បានដែរបងមិនប្រកាន់ទេ”(សម្ដីគួរឲ្យខ្ពើមចង់តែហក់ធាក់)
“អត់ទេ...ខ្ញុំ...ខ្ញុំអង្គុយក៏បាន”និយាយរួចរាងតូចក៏ទៅអង្គុយក្បែរហ៉ីស៉ីង រាងក្រាសញញឹមចុងមាត់បន្តិចមុននឹងញុាំអាហារ រាងតូចអង្គុយសម្លឹងមុខរាងក្រាសព្រោះចង់ដឹងថារបស់ដែរខ្លួនខំធ្វើមានរសជាតិយ៉ាងមិច
“អឹម...ឆ្ងាញ់!តែ......”ហ៉ីស៉ីងនិយាយទាំងចងចញ្ចើមធ្វើឲ្យសុងហ៊ុនរៀងភ័យតិចដែរ
“តែអ្វី?”សុងហ៊ុនសួរ
“ឆ្ងាញ់នៅចាញ់មាត់អូនទេ”(អញជ្រេញ)
“ឡប់🥲”សុងហ៊ុនសម្លក់(ល្មមហើយនិយាយរកតែឲ្យគេជេរ)
“ឡប់ក៏ឡប់ព្រោះអូន”(ឈប់ទៅអញសុំ)
hee be like:ខ្ញុំអត់careមនុស្សអត់គូរដូចចែឯងទេ(me:😒)
“ឈប់និយាយហើយស៉ីបាយទៅ”សុងហ៊ុននិយាយឡើងព្រមទាំងវាយដើមដៃរបស់រាងក្រាសនាយសើចតិចៗទើបញុាំបន្ត ចំណែកឯសុងហ៊ុនក៏ដូចគ្នា+កាត់មកភូមិគ្រឹះគីមវិញ
ជេយ៍បានអង្គុយលើសាឡុងអានកាសែត ចំណែករាងតូចស៊ូនូអង្គុយលេងទូរស័ព្ទញញឹមញញែមតែឯង ម្ដងម្កាសក្រសែភ្នែកជេយ៍សម្លឹងមើលពពេញដោយការសង្ស័យ
“អេហេម....!កំពុងមើលអ្វីហេតុអ្វីដូចជាសប្បាយចិត្តម្ល៉េះ”ជេយ៍ដោយក្រសែឃើញច្រើនដងពេកក៏សួរតែម្ដងទៅណាមួយនាយក៏ចង់ដឹងដូចគ្នា
“អើ...គឺ....នូកំពុងអានប្រលោមលោក”ស៊ូនូឆ្លើយតប
“រឿងអ្វី?បងសុំដឹងផង”ជេយ៍ដាក់កាសែតនៅខាងលើតុ បម្រុងនិងចាប់កាន់ទូរស័ព្ទរបស់ស៊ូនូតែដៃស្រឡូនរហ័សគេចទាន់(ខ្លាចបែកការ)
“អឺ...ចាំលើកក្រោយទៅបងប្រុសធំ ពេលនេះនូរវល់ទៅក្រៅហើយ បាយៗជួបគ្នាពេលល្ងាច”និយាយរួចស៊ូនូក៏រត់ចេញទៅយ៉ាងលឿន ជេយ៍ហាក់ដូចជាសង្ស័យតែក៏មិនចាប់អារម្មណ៍ច្រើនណាមួយប្អូនរបស់នាយធំល្មមដែរត្រូវសម្រេចចិត្តលើជីវិតរបស់គេដោយខ្លួនឯងហើយ នាយក៏បន្តការអានកាសែត
“ទីតៗៗ”សម្លេងទូរស័ព្ទបានបន្លឺឡើងកែវភ្នែកឥន្រ្ទីបានក្រសែភ្នែកមើលទៅអេក្រង់ទូរស័ព្ទ(មនុស្សសំខាន់)ជាឈ្មោះដែរជេយ៍saveទុក
“អាឡូនីគី”ជេយ៍បាននិយាយឡើង
«បងជេយ៍ ទំនេរឬក៏អត់?»សម្លេងចេញពីប្រព័ន្ធទូរស័ព្ទបានឧទានឡើង
“បងទំនេរតា៎ ឯងចង់ទៅណាមែនទេ?”ជេយ៍សួរ
«ខ្ញុំចង់ដើរលេងលំហែបន្តិចនិងណា តើបងអាចមកទទួលខ្ញុំនៅខុនដូរបានទេ?»
“បាទសម្រាប់ឯងបានជានិច្ច អញ្ចឹងចាំបងទៅទទួល”បន្ទាប់ពីបញ្ចប់ឃ្លាមួយនេះប្រព័ន្ធទូរស័ព្ទក៏បានកាត់ផ្តាច់ រាងក្រាសក៏ស្ទុះទៅរៀបចំខ្លួនដើម្បីទៅទទួលCruch