ភាគ២៨ «ហ៉ីស៉ីង»

690 100 7
                                    

  កំពុងតែផឹកសុីសុខៗក៏មានអ្នកហៅឈ្មោះប្អូនរបស់ខ្លួន បេនចាមីនមិនឆ្ងល់ច្រើនទេព្រោះគេនិងប្អូនគេមានមុខមាត់ប្រដូចគ្នាស្ទើរតែ100%ទៅហើយ

“សុងហ៊ុននី”បេនចាមីនបែរទៅរកទិសដៅយ៉ាងលឿងក៏ឃើញហ៉ីស៉ីងនិងជេយ៍កំពុងតែឈរពីក្រោយខ្នង

“ឯងជាពីណាគេ?”បេនចាមីនសួរទាំងស្រវឹង

“អុញនោះប្រពន្ធហែងអត់ចាំហែងអត់ផង”ជេយ៍

“ហេតុអីក៏ផឹកស្រា ចូលក្លឹបចូលអីបែបនេះ?”ហ៉ីស៉ីងចាប់ដៃបេនចាមីនឲ្យក្រោកឈរដោយនឹកគិតថាជាភរិយាតូចរបស់ខ្លួន

“ចូលមិនបានទើសក្បាលឯងមែន ឯងចូលបានយើងក៏ចូលបានដូចគ្នា ឯងជាស្អីបានមកហាមយើង?”បេនចាមីនប្រលះទៅវិញដោយមិនរអា មុននិងប្រវ៉ាសដៃរាងក្រាសចេញ

“ជាសុងហ៊ុនមែនឬក៏អត់ ឈ្លើយមែនវើយ”ជេយ៍ខ្សឹបដាក់ត្រចៀកហ៉ីស៉ីងតិចៗ

“អាបេន!វាជាពីណាគេវើយ? ដូចអត់គ្រប់ទឹកអាមិចទេហា៎”ខេនិយាយទាំងស្រវឹង

“មនុស្សឆ្កួតដឹង មិនខ្វល់ទេឥឡូវយើងចង់ទៅវិញហើយ គូរដណ្ដឹងយើងចាំយូរស្លាប់ហើយ ម្ចាស់ហាងគិតលុយតុនេះមួយ”

“គូរដណ្ដឹងហេស?”ហ៉ីស៉ីងនិយាយតិចៗ សុងហ៊ុនមានគូរដណ្ដឹងតាំងពីពេលណា
“អូនមានគូរដណ្ដឹងពីពេលណា?”ហ៉ីស៉ីងស្រែកគំហក់ឡើងកែវភ្នែកក្រហមច្រាលច្រានទឹកភ្នែកឲ្យហូរមកទាំងទ្រូងពើតផ្សា(អីយ៉ូយប្រចណ្ឌបងថ្លៃខ្លួនឯង🙂)

“វាមានជិតមួយឆ្នាំហើយ ហើយហែងនិងស្អីគេមកបងអូនស្អិតរមួតប្រយ័ត្នអាបេនដាល់បែកមាត់ទៅវើយ”សូប៊ីនបន្ទូរពីក្រោយ

“យើងទៅហើយ មិនចង់នៅយូរជេយ៉ុនមកចាំយើងយូរហើយ”ថារួចបេនចាមីនក៏ដើរចេញទៅ

Skip

“បេន!!បងផឹកអស់ប៉ុន្មានកែវហេតុអីស្រវឹងខ្លាំងដល់ថ្នាក់នេះ?”ជេយ៉ុនដោយឃើញបេនចាមីនចេញពីក្លឹបក៏ទៅជួយគ្រា

“តិចតួចទេអូនសម្លាញ់ យូរៗចួបជុំមិត្តភក្ដិម្ដងមិនជាបញ្ហានោះទេ តោះឆាប់ទៅ”បេនចាមីនចាប់ថ្ពាល់ជេយ៉ុនលេង

រឿង រណ្ដំស្នេហ៍ss1 (END)Tempat cerita menjadi hidup. Temukan sekarang