រាត្រីយប់យត់បានឈានចូលមកដល់កម្លោះសង្ហារពីរនាក់បានដើរចូលទៅក្នុងក្លឹបគ្មានអ្នកណាក្រៅពីជុងវ៉ុនជាមួយនីគីទេ គ្រាន់តែដើរចូលក្នុងក្លឹបក្រសែភ្នែកជាច្រើនគូរបានសម្លឹងពួកនាយមិនដាក់ភ្នែកដោយសារតែក្មេងប្រុសទាំងពីរនាក់នេះស្រស់សង្ហារគួរជាទីគាប់ចិត្តដល់មនុស្សគ្រប់គ្នា
"ទៅអង្គុយត្រង់នោះទៅ"នីគីចង្អុលកន្លែងមួយដែរជាប់និងអ្នកក្រឡុកសុរា ជុងវ៉ុនងក់ក្បាលបន្តិចទើបពួកគេទាំងពីរដើរទៅកន្លែងនោះ
"បងជេយ៍យកស្រាក្រឡុកពីរកែវ"ជុងវ៉ុនឧទានទៅកាន់កម្លោះកង្ហារដែរកំពុងក្រឡុកស្រា កាយកម្លោះងក់ក្បាលបន្តិច
"បាទ អាអូនសូមរងចាំបន្តិច"នាយកម្លោះគីម ជុងស៊ុង ឆ្លើយតបដោយពោលហៅជុងវ៉ុនថា«អាអូន»ព្រោះពួកគេទាំងពីរស្គាល់គ្នាច្បាស់ណាស់(ជេយ៍ជាបងប្រុសរបស់ស៊ូនូតែជុងវ៉ុនមិនបានជ្រៀបពីរឿងទេ)
"បងជេយ៍ នេះគឺនីគីមិត្តរបស់ខ្ញុំទើបតែត្រឡប់មកពីប្រទេសជប៉ុន អាគីនេះជាបងជេយ៍"ជុងវ៉ុនណែនាំអ្នកទាំងពីរឲ្យស្គាល់គ្នា(នែ៎មុខនិងចង់សមផ្គុំឲ្យគេហ្មងកូនឆ្មា)
"សួស្ដី នីគីរីករាយដែរបានស្គាល់"កាយកម្លោះបានលាដៃទៅចាប់ដៃរបស់នីគីចាប់ទុកជាការស្វាគមន៍
"បាទ រីករាយដូចគ្នាបងជេយ៍"នាយល្អិតនីគីក៏បានចាប់ដៃឆ្លើយតបទៅជេយ៍វិញដោយទឹកមុខអឹមអៀនលក្ខណ:ថាជួបមនុស្សប្លែកមុខអីបែបនិង
"អញ្ចឹងបងនៅនិយាយលេងជាមួយវាចុះ ខ្ញុំសូមទៅបន្ទប់ទឹកមួយភ្លេត"
"អឹម/អូខេ"ជេយ៍និងនីគី និយាយដំណើរគ្នា ទើបជុងវ៉ុនក្រោកឈរអស់កម្ពស់ដើរដម្រង់ទៅបន្ទប់ទឹក*បន្ទប់ទឹក*
បន្ទាប់ពីរួចរាល់ហើយនាយក៏បម្រុងដើរចេញពីបន្ទប់ទឹកតែប្រទះភ្នែកជាមួយស៊ូនូកំពុងដើរមកបន្ទប់ទឹកដូចគ្នា
"អេអាល្អិត ខ្លួនតូចមួយសោះចេះចូលក្លឹបទៅកើតដែរ"(ប្រូនិងរករឿងបែកមាត់រហូត)
"មានច្បាប់ហាមមិនឲ្យមនុស្សមាឌតូចចូលក្លឹបដែរមែនទេ?"ស៊ូនូចោទសួរដោយទឹកមុខធុញទ្រាន់ព្រោះមិនចង់ជួបម្នាក់ប្រុសនិង
"អត់មានទេតែ អេស...!បងជេយ៍ឲ្យមនុស្សមិនទាន់គ្រប់អាយុចូលមកបានយ៉ាងមិច??"
"រឿងអីថាចូលមិនបានព្រោះនេះជាក្លឹបរបស់បងប្រុសរបស់ខ្ញុំ គិតតែបងជេយ៍ទេឲ្យមនុស្សមាត់ឆ្កែដូចលោកចូលមកដោយរបៀបណា?"(យីកូន)ជុងវ៉ុនភ្ញាក់ផ្អើលខ្លាំងណាស់នាយមិនដែរដឹងពីមុនមកទេថាជេយ៍មានប្អូនប្រុសកំពូលមាត់ដាច់ដូចជាស៊ូនូ(រាងភ្លាវ)
"ឯងនេះហេស ជាប្អូនរបស់បងជេយ៍ អូហូ បងប្រុសមហាសែនល្អមិនសមណាមានប្អូនមាត់ដាច់ដូចជាឯងសោះ"រាងក្រាសនិយាយបែបនេះដូចជាផ្លុំត្រចៀករបស់រាងតូចឲ្យក្ដៅឆេះដូចភ្លើងនរកយ៉ាងអញ្ចឹងកម្ដៅកើនឡើងលើថ្ពាល់ទាំងសងខាងរបស់នាយសឹងតែផ្ទុះចេញមកក្រៅ
"អា...អាឆ្កួត ឯងថាអ្នកណាមាត់ដាច់ហា៎អាគាត់មុខឆ្មា"ស៊ូនូរ៉េបជេរមិនប្រណីទេដល់ថ្នាក់ជុងវ៉ុនយកដៃខ្ទប់ត្រចៀក
"ជេរឆ្អែកឬនៅ?"ជុងវ៉ុនសួរឡើងដោយឃើញស៊ូនូជេរនាយឥតឈប់ទាល់តែសោះ
"នៅទេ មនុស្សឆ្កួត...អឹម"ម្ចាស់កាយសង្ហារបានថើបបំបិតមាត់ស៊ូនូទើបពាក្យដែរចង់និយាយទាំងអំបាម៉ានត្រូវលេបចូលទៅក្នុងពោះវិញ កាយល្អិតវាយទ្រូងហាប់ណែនដើម្បីរើសបំរើដោយនាយហាក់ជិតអស់ខ្យល់ទៅហើយ ជុងវ៉ុន
ដកបបូរមាត់ចេញសន្សឹមៗសឹមសម្លឹងមើលមុខរបស់ស៊ូនូ
"មនុស្សឆ្កួតអើយ....គួរឲ្យស្អប់ណាស់"ស៊ូនូច្រាននាយបន្តិចទើបរត់ចេញទៅ
"អាក្មេងម្នាក់នេះ មាត់ផ្អែមគ្រាន់បើ"នាយអង្អែលបបូរមាត់តិចៗទាំងញញឹមសឹមដើរទៅសន្លែងរបស់ជេយ៍និងនីគី(កាវ៉ុនដល់ថ្នាក់និង ចាំមើលចាន់នូទៅប្ដឹងពូជេយ៍)*Skip*
ព្រឹកថ្ងៃថ្មីឡានទំនើបមួយគ្រឿងបានចតនៅខាងមុខភូមិគ្រឹះផាក់គ្រីស អាន់ណាដូ ចុះពីខាងឡើងឡានដើរទៅបើកទ្វាឡានឲ្យកាយល្អិតសុងហ៊ុនដែរកំពុងឈរកាន់វ៉ាលីអះអុញអឹមអៀននៅនឹង
"អ្នកប្រុសអញ្ជើញឡើងឡាន ចាំខ្ញុំជួយយកវ៉ាលីដាក់ឲ្យ"គ្រីសបានរត់មកជួយកាន់វ៉ាលីរួចក៏អញ្ជើញនាយតូចចូលទៅក្នុងឡានដោយមិនភ្លេចលាទៅកាន់លោកផាក់ និងម៉ែដោះនោះទេ កង់ឡានបានរកិលទៅរហូតផុតពីភូមិគ្រឹះធំស្គឹមស្កៃ
អារម្មណ៍នាយហាក់នឹកនាព្រោះត្រូវបែកឆ្ងាយពីកន្លែងកំណើត ទឹកភ្នែកសឹងតែស្រក់ចុះតែនាយព្យាយាមទប់ ក្នុងឡានមានសភាពស្ងប់ស្ងាត់ដោយនាយល្អិតអង្គុយស្ងៀមមិនសូម្បីកម្រើក*ភូមិគ្រឹះអាម៉ុនដា*
ទីបំផុតពួកគេក៏បានមកដល់ភូមិគ្រឹះរបស់រាងក្រាសរាងតូចបានដើរចូលក្នុងភូមិគ្រឹះដោយមានគ្រីសកាន់វ៉ាលីដើរអមចូលទៅខាងក្នុង វ័យចំណាស់បានរត់មកជួយយកឥវ៉ានសឹមឧទានឡើង
"ស្វាគមន៍អ្នកប្រុសតូច មកកាន់ភូមិគ្រឹះអាម៉ុនដា នាងខ្ញុំបានរៀបចំបន្ទប់សម្រាប់អាប្រុសរួចរាល់ហើយ អញ្ជើញអ្នកប្រុសមកតាមខ្ញុំមក"វ័យចំណាស់ឧទានឡើងយ៉ាងផ្អែមល្ហែមបំផុតវាកក់ក្ដៅណាស់សម្រាប់នាយ
"អ៊ំស្រីមិនចាំបាច់ហៅខ្ញុំថាអ្នកប្រុសទេ ហៅសុងហ៊ុនបានហើយខ្ញុំត្រឹមជាក្មេងដែរមកធ្វើការសងបំណុលប៉ុណ្ណោះ ហៅខ្ញុំហ៊ុននីទៅបាទ"សុងហ៊ុនតបទៅវិញយ៉ាងសុភាពរាបសារ
"ចាសបាន តោះអ៊ំជូនទៅបន្ទប់"និយាយរួចរាងតូចនិងវ័យចំណាស់បានដើរទៅខាងជាន់ទី២នៃភូមិគ្រឹះអាម៉ុនដា ឆ្លងកាត់បន្ទប់ជាច្រើន អាចនិយាយបានថាអ្នកដែរទើបរើមកនៅដំបូងៗវង្វេងផងក៏មិនដឹង រាងតូចភ្ញាក់ផ្អើលនូវពេលដឹងថាភូមិគ្រឹះរបស់រាងក្រាសធំជាងភូមិគ្រឹះរបស់នាយដល់ទៅដប់ដងឯណោះ
"នេះបន្ទប់របស់ឯង នៅទល់មុខជាមួយបន្ទប់របស់អ្នកប្រុសធំ"វ័យចំណាស់ណែនាំប្រាប់កាយល្អិត
"លោកអ៊ំ ចុះអ្នកប្រុសទៅណាហើយ តាំងពីមកដល់ខ្ញុំមិនទាន់ឃើញគេនោះទេ"កាយល្អិតសម្លឹងឆ្វេងស្ដាំសឹមចោទសួរទៅអ៊ំស្រី
"អរ គឺអ្នកប្រុសធំទៅធ្វើការប្រលប់បន្តិចទើបគាត់មកផ្ទះវិញ បើអស់ការអីហើយ អ៊ំទៅធ្វើការបន្តហើយ"
"បាទ"រាងតូចក៏ដើរចូលក្នុងបន្ទប់ សឹមវ័យចំណាស់ដើរចេញទៅ។សូមរងចាំទស្សនាភាគបន្ត
@Milk Nikisoya