+ពេលល្ងាច
នៅភូមិគ្រឹះថ្ងៃហាក់មានសភាពអ៊ូអរព្រោះមានភ្ញៀវមកលេងពេញផ្ទះតែម្ដង
"ថ្ងៃនេះភ្លៀងបាក់មេឃហើយ អាហ៉ីមកលេងផ្ទះរបស់យើង"ជេយ៍និយាយព្រមទាំងសើច
"កុំតែស៊ូនូបបួលនោះទេកុំអីយើងមិនខ្ចីមកជាន់ផ្ទះឯងនោះទេ"ហ៉ីស៉ីងនិយាយឡើង មុននេះនិយាយថានឹកសោះនិង
"មែនហើយ បងប្រុសធំប្រាប់ថាចង់ឲ្យខ្ញុំចួបអ្នកណានោះ?ពេលនេះគេនៅឯណាទៅ?"ស៊ូនូពោលឡើងដោយសួររកអ្នកដែរជេយ៍ចង់ណែនាំឲ្យនាយស្គាល់
"គឺគេនេះហើយ nishimura riki"ជេយ៍អោបចង្កេះនីគីមុននិងនិយាយឡើង"ហើយវាពាក់ព័ន្ធអីនិងអាគីដែរបង ក្រែងស៊ូនូនិងវាចួបគ្នាហើយមិនអញ្ចឹង"ជុងវ៉ុនលូកមាត់និយាយបន្ត
"ឯងមិនយល់ទេហេស យើងណែនាំគេក្នុងថាន:ជាមិត្តប្រុសរបស់យើង"ជេយ៍និយាយបន្ថែម
"ហា៎!!!?"សម្លេងនៃភាពភ្ញាក់ផ្អើលរបស់អ្នករាល់គ្នានៅក្នុងភូមិគ្រឹះបានបន្លឺដំណើរគ្នា
"នីគី ពិតជាដូចអ្វីដែរគេនិយាយមែន?"សុងហ៊ុនចោទសួរទៅកាន់នីគីដែរអង្គុយអឹមអៀនរកស្ដីថាមិនត្រូវ នាយតូចងក់ក្បាលតិចៗបញ្ជាក់ថាជាការពិត
"អីយ៉ូយ!តែអញ្ចឹងទេតា៎បានថ្ងៃមុនមកពឹងខ្ញុំ"ជុងវ៉ុនលាន់មានឡើង ធ្វើឲ្យអ្នករាល់គ្នាងាកមកព្រមគ្នាព្រមទាំងចងចញ្ចើមងឿងឆ្ងល់"ពឹងរឿងអី?"នីគីសួរ ជុងវ៉ុងរៀងអេសអុះងាកទៅរកជេយ៍ដែរកំពុងតែពាក់មុខយក្សដាក់ខ្លួន
"គ្ម...គ្មានទេ"ជុងវ៉ុនឆ្លើយតបទាំងរដាក់រដុបព្រោះជេយ៍សម្លក់នាយចង់ជ្រុះគ្រាប់ភ្នែក នីគីញញឹមស្រាលៗក្រោកអស់កម្ពស់ដើរសម្ដៅទៅរកមិត្តរបស់ខ្លួន ជុងវ៉ុនញញឹមមិនសមទេពេលនេះមិចម៉ាទេ ខ្លាំងខាងហិង្សាណាស់គូរស្នេហ៍មួយគូរនេះ
"អាគី?!ឯងចង់ធ្វើស្អី?"ដោយឃើញថានីគីកាន់តែចូលមកកៀកខ្លួនព្រមជាមួយទឹកមុខមាំ ចាំកាលដាក់មេព្រូចតែម្ដង
"ហ៊ានលាក់បាំងជាមួយយើងផង មិនរួចខ្លួនទេឯង"និយាយរួចនីគីក៏រត់ដេញតាមពីក្រោយ ពួកគេរត់ដេញចាប់គ្នាដូចជាកូនក្មេងយ៉ាងអញ្ចឹង អ្នកដែរអង្គុយមើលវិញអត់សើចមិនបានអីក៏យ៉ាងៗនេះSkip
ពេលនេះម៉ោងប្រមាណជា7យប់ពួកគេហ៉ីស៉ីងនិងសុងហ៊ុនក៏ត្រឡប់មកផ្ទះវិញ ចំណែកជុងវ៉ុន និង នីគីក៏ត្រូវបានម្ចាស់ផ្ទះស្នើរសុំឲ្យគេងទីនេះមួយយប់តែល្មមបានដាច់ស្រេចបងប្អូនគេពីរនាក់នេះប្រកែកគ្នាស្ទើរអស់ទឹកមាត់ទៅហើយ បើក្រឡេកទៅមើលគូរស្នេហ៍ដល់ផ្អែមល្ហែមរបស់យើងវិញ កំពុងតែធ្វើដំណើរត្រឡប់ទៅវិមានវិញ ក្នុងឡានមិនចេះស្ងាត់នោះទេ រាងសង្ហារតែងតែនិយាយញ៉ែញ៉ងរាងតូចរហូតមិនឲ្យប្រពន្ធតូចអង្គុយបានស្រួលនោះទេ គ្នាអៀនឡើងចង់ឆ្កួតហើយ ចំណាយពេល10នាទីពួកគេក៏ទៅដល់វិមាន តែមានសត្វកញ្ជ្រោងមកតាមស្វាគមន៍តែម្ដង