+10ឆ្នាំក្រោយមក
"អាប់ប៉ាតូច!!!ពួកកូនមកពីរៀនវិញហើយ"សម្លេងរបស់ក្មេងប្រុសពីរនាក់បន្លឺឡើង ដោយមានហុីសុីងដើរអមមកជាមួយ
"Sunghee Soohan លោកប្ដីឆាប់មកញុាំអាហារមក"សុងហ៊ុនលើអាហារមកដាក់ខាងលើតុ ហុីសុីងមិនភ្លេចនោះទេគឺនាយតែងតែថើបប្រពន្ធមួយខ្សឺតពេលមកដល់ផ្ទះ
"អាប់ប៉ា!!សុទ្ធតែម្ហូបដែរសូហានចូលចិត្តទាំងអស់"សូហានលាន់មាត់ឡើង ក្មេងតូចសូហានមានវ័យទើបតែ7ឆ្នាំទេ ចំណែកឯសុងហុីមានវ័យ10ឆ្នាំ
"អញ្ចឹងពួកកូនឆាប់ញុាំទៅ ពេលល្ងាចអាប់ប៉ានាំទៅលេងផ្ទះអ៊ំបេននិងអ៊ំយ៉ុនណា"សុងហ៊ុន
"យេ៎ បានទៅលេងជាមួយអាអូនជេហ្យុងនិងកូនភ្លោះមុខយ៉ាប់នោះហើយ"សុងហុីស្រដីទាំងត្រេកអរ ពួកគេទាំងបួនក៏នាំគ្នាទទួលទានអាហារយ៉ាងមានសេចក្ដីសុខ(សុទ្ធតែកូនភ្លោះមុខយ៉ាប់)
ពេលល្ងាចតាមពាក្យសន្យាសុងហ៊ុននិងហុីសុីងបាននាំកូនៗទៅលេងបងប្រុសធំរបស់ខ្លួន
"អ៊ំបេន អ៊ំយ៉ុន!!!"ក្មេងទាំងពីរគ្រាន់តែមកដល់ភ្លាមក៏ស្រែករកអ៊ំៗរបស់គេតែម្ដង
"អីយ៉ា!!!សុងហុី សូហាន ហេតុអីមកលេងអ៊ំមិនប្រាប់មួយម៉ាតអញ្ចឹងហា៎?"បេនចាមីនរៀងភ្ញាក់ផ្អើលបន្តិចនូវពេលក្មេងៗទាំងពីរនាក់រត់មកអោបជើងរបស់ខ្លួន ចំណែកជេយ៉ុនកំពុងតែបំពេរក្មេង2ឆ្នាំឲ្យគេង ក្មេងនោះគឺជាជេហ្យុងនិងហើយ
"ពួកឯងចូលអង្គុយសិនទៅ"ជេយ៉ុនហៅហុីសុីងនិងសុងហ៊ុនឲ្យចូលអង្គុយខាងក្នុង
"អ៊ំយ៉ុន!!!បងវីល្លៀមនៅឯណា?សូហានអត់ឃើញគាត់អញ្ចឹង"សូហាន
"វីល្លៀមកំពុងតែធ្វើលំហាត់នៅខាងលើ ចំណែកឯហេរីគេកំពុងតែអង្គុយនៅឯសួនច្បារខាងក្រោយផ្ទះ"សូហានងក់ក្បាលតិចៗមុននិងឡើងទៅខាងលើសម្ដៅទៅបន្ទប់របស់វីល្លៀម ចំណែកឯសុងហុីវិញទៅអង្គុយសង្ងំនៅក្បែរជេយ៉ុនដើម្បីលេងជាមួយអាល្អិតជេហ្យុង(harry stay alone 😊)
បើក្រឡេកទៅមើលក្មេងប្រុសវ័យ8ឆ្នាំកំពុងតែអង្គុយធ្វើលំហាត់នៅឯបន្ទប់វិញ