ភាគ៧ «យើងពិតជាច្រណែនគេណាស់»

1K 80 12
                                    

សុងហ៊ុនក៏បានចូលមកខាងក្រោមទាំងលំបាក វ័យចំណាស់ឃើញបែបនេះក៏រហ័សទៅជួយគ្រា ឯហ៉ីស៉ីងវិញទៅធ្វើការតាំងពីស្មាណាក៏មិនដឹង
«សុងហ៊ុនហា៎!តើឯងកើតអីមែនទេ?បើថាមិនស្រួលសម្រាកទៅ»វ័យចំណាស់សួរទាំងបារម្ភ
«មិនអីទេអ៊ំ វាមិនជាបញ្ហាទេសម្រាប់ខ្ញុំ អញ្ចឹងខ្ញុំទៅធ្វើការរបស់ខ្ញុំសិនហើយ»រាងតូចប្រកែកបម្រុងនិងដើរចូលផ្ទះបានតែក៏ត្រូវបង្អាក់ដំណើរវិញ
«អេស សុងហ៊ុនឈប់សិន!តើករបស់ឯងទៅត្រូវនិងស្អីមក?ហេតុអីក្រហមយ៉ាងនេះ?»រាងតូចគាំងមិនដឹងត្រូវឆ្លើយតបថាយ៉ាងមិច
«អើ..គឺ...អរ ប្រហែល..ជាមូលខាំហើយអ៊ំ»(មូលណាសង្ហារចឹង)សុងហ៊ុនឆ្លើយទាំងរដាក់រដុប
«អូ មិនអញ្ចឹងអង្គុយលើសាឡុងសិនទៅចាំអ៊ំយកថ្នាំមកលាបឲ្យ»រាងចំណាស់ឧទានទាំងញញឹម
«អូ មិនអីទេអ៊ំចាំខ្ញុំចាត់ចែងដោយខ្លួនឯង អញ្ចឹងខ្ញុំទៅបន្តការងារហើយ»និយាយរួចសុងហ៊ុនដើរយ៉ាងរហ័សចូលទៅក្នុងផ្ទះបាយ ធ្វើឲ្យវ័យចំណាស់ងឿងឆ្ងល់ជាខ្លាំងព្រោះថ្ងៃនេះសុងហ៊ុនមានអត្តចរិតចម្លែកខុសពីសព្វមួយដង

Skip

ព្រះអាទិត្យរៀបអស្ដង្គត ជុងវ៉ុន និង ស៊ូនូ បន្ទាប់ពីដើរលេងអស់ចិត្តអស់ចង់ហើយមកអង្គុយគយគន់ទេសភាពនាមាត់ទន្លេក៏ដូចជាមើលថ្ងៃលិចជាមួយគ្នា រាងកម្លោះចាប់ភ្លឹកនិងផ្ទៃមុខសររលោងព្រៀបដូចជាព្រះអាទិត្យដែរកំពុងតែរៀបលិច ស្នាមញញឹមដែរមិនបានព្រៀងទុកបានលេចចេញមកទាំងមិនដឹងខ្លួន រាងតូចកាលបើឃើញគេសម្លឹងមុខនាយមិនប្រិចភ្នែក ផែនថ្ពាល់បានឡើងក្រហមព្រឿងៗ ក្នុងចិត្តអៀនស្ទើរស្លាប់ទៅហើយ
«សម្លឹងអ្វីរបស់លោក?»សម្លេងស្រាលមានទឹកដមបន្លឺឡើងអង្រួនចិត្តអ្នកដែរកំពុងស្ដាប់
«គឺ..គឺ យើងសម្លឹងឯងនិងហើយអាល្អិត»ជុងវ៉ុនឆ្លើយតបតែក៏មិនព្រមដកកែវភ្នែកចេញពីផ្ទៃមុខឥតខ្ចោះដូចជាមនុស្សស្រីនោះទេ
«សម្លឹងយើង មុខរបស់យើងប្រឡាក់អីមែនទេ?»ស៊ូនូស្ទាប់អង្អែលមុខរបស់ខ្លួនក្រែងលមានអ្វីប្រឡាក់
«គឺ..ប្រឡាក់ស្នេហ៍»ជុងវ៉ុនឧទានឡើងទាំងញញឹមមិនដឹងខ្លួន ស៊ូនូមិនមាត់រឹងខ្លួននិយាយអ្វីមិនចេញ
«ឆ្កួត»ថ្ពាល់ប៉ោងៗក្រហមកាន់តែខ្លាំង ជុងវ៉ុនសើចតិចៗព្រោះបានញោះក្មេង
«ឆ្កួតព្រោះឯងនិងហើយ»(ខិលណាស់កាត់រកអ្នកអានអត់ខុស)រាងតូចលែងមានពាក្យអ្វីតបទៀតក៏បានត្រឹមអង្គុយសម្លឹងមើលថ្ងៃកំពុងលិច ជុងវ៉ុននៅតែឧទានបន្ត
«ស៊ូនូ!តើឯងប្រកាន់ទេបើយើង....»ជុងវ៉ុនឧទានទាំងរដាក់រដុប
«ឆាប់និយាយមក យើងចាំស្ដាប់»ស៊ូនូនិយាយឡើងតែភ្នែកកំពុងតែផ្ដោកលើផ្ទៃមេឃដល់ស្រស់ស្អាត
«ប្រកាន់ទេបើយើង...យើងចង់សុំឯងធ្វើសង្សារ?»ជុងវ៉ុនដាច់ចិត្តនិយាយប្រយោគពេញវាធ្វើឲ្យស៊ូនូស្ទើរតែមិនជឿ(The ស្នេហារន្ទះខ្ទប់)
«ធ្វើសង្សារអញ្ចឹងហេស?គិតថាវាងាយដល់ថ្នាក់នេះ?»ស៊ូនូសួរឡើង
«យើងក៏គិតថាវាមិនងាយនោះទេ បើមិនយល់ព្រមក៏មិនអីដែរសូមត្រឹមថាឯងមិនស្អប់យើងទៅគឺគ្រប់គ្រាន់ណាស់ទៅហើយ»ជុងវ៉ុនរៀបរាប់យ៉ាងវែងអន្លាយ វាសឹងតែធ្វើឲ្យស៊ូនូទប់សំណើរមិនបាន
«អេ...!យើងមិនទាន់ឆ្លើយតបលោកណា ហេតុអ្វីក៏ឆាប់ភ័យយ៉ាងនេះ?»ស៊ូនូនិយាយធ្វើភ្លែកលេឡង់(ចិត្តងាយដែរនិងហា៎)
«ចុះចម្លើយ?»ជុងវ៉ុនសួរបកទៅវិញ ស៊ូនូប្រែជាមុខមាំធ្វើឲ្យជុងវ៉ុនភ័យមិនស្ទើរនោះទេ
«គឺ......!ក៏បាន»ស៊ូនូតបទាំងញញឹម ជុងវ៉ុនដកដង្ហើមធំបន្តិចហាក់ធូរចិត្ត
«ពិតមែនហេស?សឺត....»ដោយអរខ្លាំងពេកជុងវ៉ុនបានស្ទុះទៅថើបថ្ពាល់របស់ស៊ូនូ រាងតូចបើកភ្នែកប៉ុនៗពងមាន់
«អាគាត់មុខឆ្មា ពូកែគេងចំណេញណាស់នេះបើបងប្រុសយើងនៅទីនេះលោកស្លាប់មិនខានទេ»ស៊ូនូស្ដីឲ្យជុងវ៉ុនញ៉ែតៗព្រមទាំងអង្អែលថ្ពាល់ដែរឆ្មាកំហូចហ៊ានផ្ដិតស្នាមថើប(តា៎គេប្ដឹងពូជេយ៍ប្រូឯងរកដីកប់អត់ឃើញទេ)
«ឱណាបងថ្លៃឯណាហ៊ានសម្លាប់ប្អូនថ្លៃនោះត្រូវទេអូនសម្លាញ់ សឺត.....»និយាយរួចជុងវ៉ុនក៏បន្លំថើបកូនប្រុសគេមួយខ្សឺតទៀតរួចក៏រត់ចេញទៅ
«លោកស្លាប់មិនខានទេចាំមើលចុះ»បន្ទាប់ពីនិយាយរួចស៊ូនូក៏រត់ទៅតាមជុងវ៉ុនពីក្រោយ ពួកគេរត់ប្រលែងគ្នាយ៉ាងសប្បាយរីករាយ(បានសម្រេចមួយ)

បើនិយាយពីគូរជេយ៍គីយើងវិញបន្ទាប់ពីថ្ងៃនោះមកជេយ៍បានចំណាយពេលនៅជាមួយនីគីជាប្រចាំ ពេលខ្លះតាមមើលគេស្ងាត់ៗមិនឲ្យគេដឹងក៏មាន(អាការៈងប់និងប្រុសងើបក្បាលលែងរួច)

+ព្រឹកថ្ងៃថ្មី (Coffee Shop)

នីគីបានទៅអង្គុយអានសៀវភៅនៅហាងកាហ្វេមួយកន្លែង(បញ្ជាក់:មិនមែនហាងរបស់ជេយ៉ុនទេ)ភ្លាមនោះបុរសក្នុងឈុតអាវយឺតពណ៌សខោខូវប៊យពណ៌ខៀវសាកសមជាមួយនិងរាងខ្ពស់ស្រឡះដូចជាគេ បានកាន់កែវកាហ្វេពីកែវដើរសម្ដៅមករករាងតូច
«នេះកាហ្វេរបស់ឯង»ប្រាកដណាស់សម្លេងស្រទន់មានទឹកដមបែបនេះជាសម្លេងរបស់កម្លោះសង្ហារតែអភ័ព្វស្នេហ៍ គីម ជុងស៊ុង យើងនិងហើយ
«បាទ អរគុណ»នីគីបាននិយាយឡើងទាំងញញឹមស្ងួត ជេយ៍ក៏បានអង្គុយនៅក្បែរនេះរួចក៏បោះសំណួរទៅ
«តើឯងអាចប្រាប់បងបានទេ?អ្នកណាដែរធ្វើឲ្យឯងខូចចិត្តដល់ថ្នាក់នេះ?»នីគីសម្លឹងមើលជេយ៍នឹកគិតថាគួរផ្ដល់ចម្លើយឲ្យឬក៏អត់
«អឺ..គឺ ជាម្ចាស់ហាងកាហ្វេល្បីឈ្មោះមួយកន្លែងនៅក្នុងទីក្រុងសេអ៊ូលនេះហើយក៏នៅជិតក្រុមហ៊ុនរបស់គ្រួសារ អាម៉ុនដា ដូចគ្នា»នីគីនិយាយដោយស្រាលបំផុត ជេយ៍ចងចញ្ចើមទើបឧទានឡើង
<តើគេមានគុណសម្បត្តិអ្វីទៅបានឯងលង់គេបានដោយងាយយ៉ាងនេះ?យើងពិតជាច្រណែនគេណាស់>ជេយ៍គិតក្នុងចិត្តតែមិនបាននិយាយអ្វីតទៅទេបានត្រឹមញញឹមស្ងួត។

សូមរងចាំទស្សនាភាគបន្ត
@Milk minichita

រឿង រណ្ដំស្នេហ៍ss1 (END)Donde viven las historias. Descúbrelo ahora