ព្រឹកថ្ងៃថ្មីពួកគេទាំងបួនបានទៅរើសឈុតរៀបការ នៅក្នុងឡានកំពូលបងប្អូនថ្លៃឈ្លោះទាស់ទែងគ្នាទៀតហើយ“យើងចង់យកឈុតរៀបការពណ៌ស្វាយ”បេន
“តែខ្ញុំចង់យកឈុតរៀបការពណ៌ស បើបងថ្លៃស្រឡាញ់ពណ៌ស្វាយយកតែម្នាក់ឯងទៅ”ហុីសុីង
ពួកគេឈ្លោះប្រកែកគ្នាមួយសន្ទុះហើយចំណែកឯជេយ៉ុននិងសុងហ៊ុនអង្គុយអោបដៃធ្វើមុខហួសចិត្តរំពៃមើលកំពូលអនាគតប្ដីឈ្លោះប្រកែកគ្នា
“បងថ្លៃ!!!តើអាចបង្គ្រាប់ពួកគាត់បានទេបើមិនចេះត្រូវគ្នាអញ្ចឹង”សុងហ៊ុនខ្សឹបដាក់ត្រចៀករបស់ជេយ៉ុន
“ឥឡូវអញ្ចេសចុះពិធីយើងទប់តែងពីរពណ៌បញ្ចូលគ្នា ចំណែកឯឈុតរៀបការមួយគូរគ្រងពណ៌សមួយទៀតគ្រងពណ៌ស្វាយ តើល្អទេ?”ជេយ៉ុនក៏លើកជាយោគបល់ឲ្យពួកគេទាំងពីរ
“សំណព្វចិត្តរបស់បងចង់បានបែបនេះហើយបងម្តេចនិងប្រកែកបានទៅ”(Theអ្នកអាន:😒)
“ជ្រេញ”ហុីសុីងនិយាយខ្សឹបៗតែបេនចាមីនអាចស្ដាប់ឮ នាយកម្លោះងាកទៅសម្លក់ហុីសុីង
“អាអូនលលេងទេ”ហុីសុីងបញ្ជួលថែម
“បានហើយ!!បងក៏អញ្ចឹងដែរមិនបានឈ្លោះជាមួយគាត់មួយថ្ងៃបងដាច់ខ្យល់ស្លាប់មែនទេ?”សុងហ៊ុន ហុីសុីងពេបមាត់តិចៗ
“បេន!!ឆាប់បើកឡានចេញទៅ”បេនងក់ក្បាលតិចៗមុននិងចេញដំណើរទៅកាន់ហាងលក់ឈុតអាពាពិពាហ៍
បើកាន់មកមើលនៅក្នុងសកលវិទ្យាល័យល្បីឈ្មោះនូវទីក្រុងសេអ៊ូលឯណេះវិញ ក្មេងប្រុសវ័យជំទង់កំពុងតែឈរកាន់ឥវ៉ាន់សំពីងសំពោងទំនងជាសម្ភារ:សិក្សា
“បងយ៉ុនជន!!កំពុងតែឈរចាំនរណាគេមកទទួល?”ក្មេងប្រុសវ័យរាងក្មេងជាងយ៉ុនជនដើរមកពីទិសខាងណាក៏មិនដឹង ឃើញថាយ៉ុនជនឈរម្នាក់ឯងយ៉ាងស្រងោតស្រងាត់ក៏ចូលមកសួរនាំ
“អូ តាគី!!!គឺបងកំពុងតែចាំអ្នកផ្ទះមកទទួល ចុះប្អូនវិញ?”យ៉ុនជន
“តាគីកំពុងតែរងចាំបងប្រុសតាគីមកទទួល នោះគាត់មកដល់ល្មម”ដៃល្អិតតូចបានចង្អុលទៅបុរសម្នាក់ដែរកំពុងតែដើរមកទីនេះ រាងតូចយ៉ុនជូនបើកភ្នែកធំៗទាំងស្មានមិនដល់ តើគេជាអ្នកណា?