ភាគ១៤ «បងស្រឡាញ់ឯង»

671 85 14
                                    

“គឺ.....សូហ្វី ចង់សុំមកនៅទីនេះមួយរយ:ដោយសារតែលោកប៉ារបស់នាងទៅអូស្ត្រាលីដើម្បីបំពេញការងារ តើអូនយល់ព្រមសម្រាប់រឿងនេះទេ?”សុងហ៊ុនទម្លាក់ទឹកមុខបន្ទាប់ពីឮសំណួររបស់ហ៉ីស៉ីង ហ៉ីស៉ីងហាក់មើលធ្លុះទំហំចិត្តរបស់ម្ចាស់ចិត្ត
“បើអូនមិនពេញចិត្តឬមានអារម្មណ៍ទើសទាល់បងក៏មិនឲ្យនាងមកនៅទីនេះនោះទេ”ដៃបែកសរសៃរបានផ្ដេកក្បាលរបស់សុងហ៊ុនលើស្មាទូលាយទើបឧទានឡើង
“មិនអីនោះទេបងនាំនាងមកនៅចុះ នេះជាវិមានរបស់បងអូនម្ដេចនិងមានសិទ្ធសម្រេចបានទៅ”សុងហ៊ុនឆ្លើយតប
“សឺត....!កុំនិយាយបែបនេះ អូនជាអ្នកប្រុសតូចនៅក្នុងវិមាននេះហេតុអ្វីថាគ្មានសិទ្ធ”រាងក្រាសបានក្រសោបមុខរបស់រាងតូចអោនទៅគ្រប់គ្រងបបូរមាត់តូចក្រមិចអស់មួយដង្ហើមធំ សឹមដកបបូរមាត់ចេញ រួចនិយាយឡើង
“អឹម អញ្ចឹងឲ្យនាងស្នាក់នៅផ្ទះតូចទៅ អូនមិនសូវទុកចិត្តនាងនោះទេ ជាពិសេសខ្លាចនាងឆក់Daddyរបស់អូនចេញពីអូនបាត់ តើឲ្យអូនធ្វើយ៉ាងណា?”រាងតូចផ្តេកខ្លួនលើទ្រូងហាប់ណែនឧទានឡើងក្នុងចិត្តភ័យព្រួយ ព្រោះនាយបានជ្រៀបផងដែរថាសូហ្វីយ៉ាជាអតិតសង្សាររបស់ហ៉ីស៉ីង តែមនុស្សដូចសុងហ៊ុនមិចនិងអាចឲ្យអ្នកដទៃឆក់មនុស្សជាទីស្រឡាញ់ចេញពីខ្លួនបានដោយងាយនោះ
“រឿងនេះអូនកុំបារម្ភអី បងមិនអាចវិលទៅរកមនុស្សដែរធ្លាប់ធ្វើឲ្យបងឈឺចាប់នោះទេ បងថាពេលនេះយប់ណាស់ទៅហើយ អូនឆាប់សម្រាកទៅ”រាងតូចងក់ក្បាលទើបដាក់ខ្លួនគេងលើពូកទន់ៗ រីឯរាងក្រាសក៏ដូចគ្នា រាងតូចឈ្មោលចូលទៅអោបហ៉ីស៉ីងយ៉ាងណែនហាក់ដូចជាខ្លាចនាយទៅណាចោលខ្លួនយ៉ាងអញ្ចឹង
“សុបិន្តល្អណា....សឺត...!”មុននិងគេងនាយក៏មិនភ្លេចផ្តិតស្នាមថើបលើថ្ងាស់ទូលាយដូចគ្នា ពួកគេទាំងពីរក៏សង្ងំបិទភ្នែកគេង

+Amonda club

   នៅក្នុងបន្ទប់VIPនៃក្លឹបរបស់គ្រួសារអាម៉ុនដាយើងក៏បានប្រទះឃើញនូវដបស្រារាយប៉ាយពេញនិង បើក្រឡេកឲ្យច្បាស់គឺឃើញបុរសម្នាក់ក្នុងសភាពស្រវឹងជោគជាំ ម្នាក់នោះគឺជេយ៍របស់យើងនិងហើយមិនដឹងថាស្រីបោកមកពីណានោះទេទើបមកផឹកស្រវឹងដល់ថ្នាក់នេះ
“លោកប្រុសៗ!តើធ្វើយ៉ាងមិចទៅបើស្រវឹងដល់ថ្នាក់នេះ?”បុគ្គលិកប្រុសម្នាក់បានដាស់ជេយ៍ដែរគេងផ្ដាប់មុខនៅនិងតុ
“ទូរស័ព្ទទេតា៎!គួរតែខលឲ្យអ្នកមកយកទើបបានបើទុកបែបនេះទៀតមុខជាមិនល្អនោះទេ”ថារួចនាយក៏ចុចទូរស័ព្ទខលទៅអ្នកណាមិនដឹង

រឿង រណ្ដំស្នេហ៍ss1 (END)Where stories live. Discover now