“បងថ្លៃ?”ជុងវ៉ុននិងស៊ូនូសួរដំណើរគ្នា សុងហ៊ុនរៀបការពីពេលណាមិចក៏ពួកគេមិនដឹង
“កុំទាន់សួរចាំចូលទៅខាងក្នុងបងនិងប្រាប់”និយាយរួចពួកគេក៏ដើរចូលទៅខាងក្នុងបាត់ទៅ“បងហ៉ីស៉ីង!!!!”សុងហ៊ុនស្រែកចង់បែកវិមានហ៉ីស៉ីងរត់ចេញពីបន្ទប់ទទួលភ្ញៀវយ៉ាងលឿនព្រោះខ្លាចប្រពន្ធមានរឿងអី
“អូនមានរឿងអីហេស?មិចក៏ស្រែកឮយ៉ាងនេះ?”ហ៉ីស៉ីងមកឈរប្រទល់មុខជាមួយរាងតូចចាប់ខ្លួនសុងហ៊ុនបង្វិលចុះឡើង
“គ្មានអីទេ គឺប្អូនជីដូនមួយរបស់អូនមកលេងនិងណា”សុងហ៊ុនឧទានទាំងស្ងេញបញ្ចេញធ្មេញចង្កួមនិងថ្ពាល់ខួចយ៉ាងខ្ចូត ហ៉ីស៉ីងហួសចិត្តដល់ប៉ែតគ្រាន់តែប៉ុននឹងសោះស្រែកចង់បែកវិមាន(កូនពីណាគេខ្លះ)“ជំរាបបងថ្លៃ/ជំរាបសួរបងហ៉ី”ជុងវ៉ុននិងស៊ូនូនិយាយឡើងទាំងញញឹមពព្រាយ មិនបាច់ឆ្ងល់ទេថាហេតុអីស៊ូនូស្គាល់ហ៉ីស៉ីងព្រោះជេយ៍និងហ៉ីស៉ីងជាមិត្តនិងគ្នា តែមិត្តមែនណា3ជាតិជួបគ្នាម្ដង
“សិស្សប្អូននូស្គាល់គេដែរហេស?”សុងហ៊ុនសួរទាំងភ្ញាក់ផ្អើល
“គឺបងហ៉ីជាមិត្តភក្ដិរបស់បងប្រុសធំ ហិហិ”ស៊ូនូឆ្លើយតបទាំងញញឹមអឹមអៀន សុភាពណាស់បើកាលមិនទាន់នៅជាមួយជុងវ៉ុនអាណាប៉ះមិនបានទេ តែមើលចុះពេលនេះកូនឆ្មាបំបាក់បានហើយ
“ចូលអង្គុយសិនមក ដេសស៉ីទៅយកទឹកមកឲ្យភ្ញៀវ”
“ចាស លោកប្រុសធំ”និយាយរួចដេនស៉ីក៏ដើរចាកចេញទៅ ចំណែកឯពួកគេក៏ជជែកលេងជាមួយគ្នា“មិននឹកស្មានសោះថាមកធ្វើការដោះបំណុលតែបែរជាក្លាយជាប្រពន្ធរបស់ម្ចាស់បំណុល បងរបស់វ៉ុនមិនធម្មតាទេ”ជុងវ៉ុនសើចតិចៗ សុងហ៊ុនអៀនឡើងរឹងខ្លួនហើយ ហ៉ីស៉ីងអស់សំណើចតាម
“ធម្មតាទេអាប្អូនថ្លៃ”អីយ៉ាបងថ្លៃប្អូនថ្លៃគ្នាបាត់ហើយ
“ឃើញពួកបងមានសុភមង្គលបែបនេះខ្ញុំអស់បារម្ភហើយ នេះបើបងប្រុសរបស់បងហ៊ុននៅវិញប្រហែលជាបងថ្លៃរៀនពិបាកបន្តិចហើយ ព្រោះគាត់ហួងហែងប្អូនប្រុសជាងស្អីទៀតស្រមោចក៏មិនឥ្យប៉ះដែរ”ជុងវ៉ុនរៀបរាប់បន្ថែម ហ៉ីស៉ីងចងចញ្ចើមឆ្ងល់“អូនមិនមែនជាកូនទោលទេហេស?”រាងក្រាសសួរ
“ត្រូវហើយអូនមានបងប្រុសដែររស់នៅប្រទេសអាមេរិច គាត់ជាម្ចាស់ក្រុមហ៊ុននៅប្រទេសនោះតែម្ដង ពេលណាដែរគាត់មកវិញអូននិងណែនាំឲ្យបងស្គាល់”សុងហ៊ុនឆ្លើយតបទាំងញញឹមពព្រាយ
“បងហ៉ីស៉ីង កុំឲ្យខ្ញុំដឹងថាបងធ្វើឲ្យបងហ៊ុននីខ្ញុំឈឺចាប់ណា តែខ្ញុំបងមិនរស់ទេ បងប្រុសរបស់បងហ៊ុននីក៏មិនទុកបងដូចគ្នា”ជុងវ៉ុនបែរមកនិយាយទាំងមុខមាំបញ្ជាក់ពីភាពពិតប្រាកដ ស៊ូនូនៅក្បែរនោះខាងឃើញទឹកមុខជុងវ៉ុនបែបនេះយូរហើយ នេះ:តូចចាប់ដើមដៃរបស់ជុងវ៉ុន
“ឯងទុកចិត្តចុះ បងមិនធ្វើបាបចិត្តរបស់ប្រពន្ធតែមួយរបស់បងនោះទេ”ហ៉ីស៉ីងនិយាយឡើងព្រមជាមួយដៃសរសៃរមាំក្រសោបចង្កេះមួយក្ដាប់