ភាគ២០ «អូនកំពុងតែស្អប់បងហើយហេស?»

927 96 30
                                    

+ពេលយប់

    ពេលយប់នៅភូមិគ្រឹះមានសភាពស្ងាត់ល្វឹងនិងងងឹតមុខជាអ្នករាល់គ្នាចូលសម្រាកអស់ទៅហើយ អត់ទេ នៅមានបុរសម្នាក់អង្គុយលើសាឡុងយ៉ាងស្ងៀមស្ងាត់ ខ្យល់ក៏ចេះតែបក់បោកនាំភាពត្រជាក់មកកាន់ទីនេះខ្យល់នៃក្ដីអាប់អួរឥតឧបមា ហាក់ដូចជាពាប់នាំភាពអាក្រក់មកកាន់ទីនេះ
“ឌឹមៗៗ”សម្លេងសំរឹទ្ធជើងលាន់សន្ធឹកដើរមកកាន់ទីនេះ បង្កឲ្យអ្នកដែរអង្គុយក្បែរនោះបែរទៅរកប្រភពសម្លេង
“មកហើយហេស?សប្បាយដែរទេអូនសម្លាញ់?”រាងសង្ហារក្រោកអស់កម្ពស់ដើរសន្សឹមៗទៅរករាងតូចដែរឈរឆ្ងល់ រាងសង្ហារញញឹមលាក់គំនួត
“សប្បាយណាស់បាទ អូនបានទិញរបស់ផ្ញើរបងផ-”និយាយតែប៉ុនហ្នឹង រាងសង្ហារក៏ចាប់អូសដៃរបស់សុងហ៊ុនទៅខាងលើទាំងកម្រោល

“ហ៉ីស៉ីង!បងយ៉ាងមិចនិង?”សុងហ៊ុនចោទសួរឡើង តែមិនបានចម្លើយនោះទេ បន្ទាប់ពីចាប់អូសទាញសុងហ៊ុនមកដល់បន្ទប់រាងសង្ហារចាប់បោះរាងតូចទៅលើពូកមួយអស់កម្លាំងដៃ សឹងតែធ្វើឲ្យរាងតូចបាក់ចង្កេះទៅហើយ រាងតូចហូរទឹកភ្នែកមករឹមៗដោយសារតែឈឺត្រង់ចង្កេះខ្លាំងពេក
“បងយ៉ាងមិចនិង?”លើកទី២ដែរសុងហ៊ុនសួរសំណួរនិង ហ៉ីស៉ីងដកដង្ហើមធំ
“បងយ៉ាងមិចហេស?ត្រង់អូនដើរលេងដាច់យប់ហើយមិនដឹងដើរជាមួយអាប្រុសណានោះទេ ស្និតស្នាលគ្នាណាស់ណ៎?ត្រង់បងអូនដែរធ្វើបែបនេះទេ?សិទ្ធិតែបងជាអ្នកចាប់ផ្ដើម”ហ៉ីស៉ីងស្រែកគំហក់ដាក់សុងហ៊ុនដែរអង្គុយសង្គក់មិនយល់ពីអ្វីដែរនាយនិយាយនោះទេ

“មិនយល់ហេស?ហ៉ឹមៗ ឆាប់មើលទៅ”រាងសង្ហារសើចក្នុងបំពង់កតិចៗរួចក៏ទាញទូរស័ព្ទបង្ហាញឲ្យឃើញរូបភាពដែរនាយតូចនិងជេយ៉ុនកំពុងតែកាន់ដៃគ្នា ហើយនៅមានរូបដែរសុងហ៊ុនបញ្ចុកនំបុ័ងជេយ៉ុនទៀត សុងហ៊ុនសើចហួសចិត្តខឹងនាយដោយសារតែរឿងនិងទេហេស ហេតុអីក៏ច្រឡោតថ្នាក់នេះមិនចេះសួរហេតុផលទេឬយ៉ាងមិច
“អូននៅសើចចេញទៀតហេស?”ហ៉ីស៉ីងនិយាយតែមាត់នោះទេគឺស្ទុះទៅច្របាក់មាត់របស់សុងហ៊ុន
“បងទៅស្ដាប់សម្ដីរបស់អ្នកណាមក?ឬក៏នាងសូហ្វីយ៉ា?បងមិនគិតសួរអូនមួយម៉ាតទេឬយ៉ាមិច?”សុងហ៊ុនប្រឹងនិយាយទាំលំបាក(វេទនាណាស់កូនអញ)
“រូបភាពច្បាស់ការបែបនេះហើយ អូនគិតកុហកដល់ពេលណាទៀត?”ហ៉ីស៉ីងដូចជាខ្មោចចូលផ្ដួលសុងហ៊ុនឲ្យដេកលើពូករួចខ្លួនឡើងទ្រោបពីលើ
“ហ៉ីស៉ីងលែងអូនទៅ អូនឈឺខ្លាំងណាស់”សុងហ៊ុនកន្ត្រាក់ដៃរបស់ខ្លួនតិចៗព្រោះតែរាងក្រាសច្របាច់ដៃរបស់នាយចង់បែកឈាមទៅហើយ

រឿង រណ្ដំស្នេហ៍ss1 (END)Donde viven las historias. Descúbrelo ahora