"ប្រុសតូច/អាវ៉ុន?"ប្រាកដណាស់នោះជាសម្លេងរបស់ជេយ៍ហើយនិងនីគីរបស់យើងនិងហើយ(ទាក់ទងគ្នាបានមួយថ្ងៃបងតាមទាន់🙂)
"បងប្រុសធំ/អាគី?"ពួកគេទាំងពីរនិយាយដំណើរគ្នា ជេយ៍គីដើរមកជិតជុងវ៉ុនបោះសំណួរមួយកញ្ឆេ
"អាវ៉ុន!តើមិញឯងធ្វើស្អីប្អូនយើង?ចង់ស្លាប់មែនទេ?"ជេយ៍ចាប់ក្រវួចកអាវរបស់ជុងវ៉ុនព្រមទាំងចង្អុលមុខ(ចិត្តជាក់ៗបងសម្លាញ់)
"បងជេយ៍ បានហើយងាប់វាអាឡូវហើយ"នីគីប៉ះដើមដៃរបស់ជេយ៍បន្ធូរអារម្មណ៍កុំឲ្យជេយ៍ឆេវឆាវខ្លាំងពេក
"ហឺយ ចុះពួកឯងស្គាល់គ្នាពីពេលណា?"ជេយ៍សួរឡើងម្ដងទៀត ស៊ូនូមិនទាំងហ៊ានមើលមុខរបស់បងប្រុសធំផង
"គឺថាចេះទេបងថ្លៃ!ពួកយើងទាំងស្គាល់យូរហើយ ពេលនេះក៏កំពុងតែមើលចិត្តគ្នា"ជុងវ៉ុននិយាយឡើងដោយប្ដូរនាមជេយ៍ហៅបងថ្លៃ
"អាណាបងថ្លៃហែង!ស្រឡាញ់ប្អូនយើងហែងមានសួរយើងនៅ?"(បងប្អូនគេញេញដូចគ្នា)
"បងប្រុសធំ ធ្វើមិចបើពួកយើងស្រឡាញ់គ្នាហើយ បងកុំបំបែកពួកយើងអី?"ស៊ូនូក្រោកឈរអស់កម្ពស់ទើបមកអង្រួនដៃបងប្រុសថ្នមៗ
"ក៏បាន តែអាវ៉ុនមកនេះយើងចង់និយាយជាមួយឯងតែពីរនាក់"និយាយរួចជេយ៍ក៏បានអូសដៃរបស់ជុងវ៉ុនដើរចេញទៅដោយទុកនីគីនៅជាមួយស៊ូនូជេយ៍បានអូសដៃជុងវ៉ុនបានកន្លែងដែរមិនសូវមានមនុស្សទើបស្រួលនិយាយគ្នា
"បងមានរឿងអីចង់និយាយជាមួយខ្ញុំមែនទេ?"ជុងវ៉ុនសួរ ជេយ៍អោនទៅខ្សឹបដាក់ត្រចៀករបស់ជុងវ៉ុន(minអត់ដឹងគេខ្សឹបរឿងអីដែរនិង)
"យល់ហើយមែនទេ?"បន្ទាប់ពីនិយាយរួចក៏ជេយ៍ក៏សួរជុងវ៉ុនបញ្ជាក់(រឿងអីសុំដឹងផង)
"អរ...គ្រាន់តែរឿងប៉ុណ្ណឹងសោះ ចាំប្អូនថ្លៃម្នាក់នេះជួយ ទុកចិត្តចុះ"ជុងវ៉ុនឆ្លើយតបទាំងមានភាពជឿជាក់
"ល្អ អាប្អូនថ្លៃ"ជេយ៍វាយស្មារបស់ជុងវ៉ុនតិចៗ(ត្រូវគ្នាលឿនមេស)*វិមានអាម៉ុនដា*
ចាប់តាំងពីថ្ងៃនោះមករាងក្រាសតែងតែនិយាយល្អនិងធ្វើល្អដាក់រាងតូច វាក៏នាំភាពកក់ក្ដៅមកកាន់សុងហ៊ុនដូចគ្នានិយាយរួចទៅពួកគេហាក់យល់ចិត្តគ្នាទៅវិញទៅមកដល់ថ្នាក់ហ៉ីស៉ីងប្ដូរនាមឲ្យអ្នកបម្រើហៅសុងហ៊ុនថាជាអ្នកប្រុសតូចផងដែរ(គួរយល់ហើយ)
"អីយ៉ាសុងហ៊ុន អូនអង្គុយឲ្យស្ងៀមទៅមើល រត់លេងមើលតែក្មេងទៅហើយ"ហ៉ីស៉ីងដែរអង្គុយមើលទូរទស្សន៍ពិតជាឈឺក្បាលនិងក្មេងកំហូចម្នាក់នេះណាស់
"ហ៉ីស៉ីងហា៎ គឺអូនអប្សុកពេកនិងណាបើឲ្យអូនអង្គុយតែមួយក៏កន្លែងឆ្កួតស្លាប់មិនខានទេ"សុងហ៊ុនឆ្លើយតបទើបទៅអង្គុយក្បែររាងក្រាស តែទឹកមុខវិញពិបាកមើលណាស់ជូរហួញតែម្ដង រាងក្រាសសែនក្រឺតនិងភេនហ្វីនតូចម្នាក់នេះណាស់
"អញ្ចឹងរសៀលនេះចង់ទៅញុាំការ៉េមទេ?"ដោយចង់លួងក្មេងហ៉ីស៉ីងក៏ចង់នាំសុងហ៊ុនទៅញុាំអីខាងក្រៅម្ដងព្រោះសុងហ៊ុនមិនសូវបានចេញទៅណានោះទេ ណាមួយថ្ងៃនេះជាថ្ងៃសម្រាក
"ល្អតា៎!អញ្ចឹងអូនទៅរៀបចំខ្លួនសិន"និយាយរួចរាងតូចក៏រត់វឹងទៅបន្ទប់ ហ៉ីស៉ីងអស់សំណើចនិងក្មេងម្នាក់នេះណាចរឹកក្រមិចក្រមើមគ្មានគូរប្រៀប(អ៊ំឯងយកប៉ាពន្ធក្មេងចឹងហើយ)*ក្នុងហាង*
"សួស្ដី!តើអ្នកទាំងពីរត្រូវការកម្មងអីដែរ?"បុគ្គលិកបានយកមីនុយដាក់លើតុព្រមទាំងនិយាយដោយសម្លេងទន់ភ្លន់និងសុភាព
"អូនចង់ញុាំអី?ឆាប់កម្មងទៅ"ហ៉ីស៉ីងបានហុចមីនុយទៅឲ្យសុងហ៊ុនដែរអង្គុយគយគន់ទេសភាពនៅខាងក្រៅដែរបាំងដោយបង្អួចកញ្ចក់
"អូ....ខ្ញុំយកការ៉េ សូកូឡា និង វ៉ានីឡា មួយមក"រាងតូចឆ្លើយតបទាំងញញឹម
"អញ្ចឹងយកតាមនិងមក"ហ៉ីស៉ីងនិយាយនិងហុចមីនុយឲ្យបគ្គលិកម្នាក់និង
"ចាស អញ្ចឹងសូមរងចាំបន្តិច"បញ្ជាក់រួចនាងក៏ដើរចេញទៅ សុងហ៊ុនក៏អង្គុយគយគន់ទេសភាពបន្តទៀត
"ហ៉ីស៉ីង...."សម្លេងស្រួយស្រេបបានបន្លឺពីក្រោយខ្នងរបស់រាងកម្លោះ ហ៉ីស៉ីង ទាក់ទាញឲ្យនាយងាកទៅយ៉ាងរហ័ស
«សូហ្វីយ៉ា??»រាងក្រាសឧទានក្នុងចិត្ត(នោះ)។សូមរង់ចាំទស្សនាភាគបន្ត