ភាគ៣១ "ជឿជាក់ខុសទំនង"

718 98 17
                                    


   បាបព្រលឹមថ្ងៃថ្មីពន្លឺរស្មីត្រចះត្រចង់មនុស្សសត្វនាំគ្នាកើនឡើងពីដំណេក រស្មីចាំងឆ្លុះតាមមាត់បង្អួចចាំលើមុខអ្នកដែរកំពុងតែគេងសម្រាក

“អុឹម...!!!”សម្លេងក្រហឹមដើមកបន្លឺឡើង រាងតូចក្រោកឡើងពត់ខ្លួនឲ្យមានអារម្មណ៍ស្វាងជាងមុន

“ភ្ញាក់ហើយ”បេនចោទសួរទៅប្អូនប្រុស

“បាទ បងប្រុស”សុងហ៊ុនឆ្លើយតបទាំងបើកភ្នែកមិនទាន់រួច រាងដើរទៅបន្ទប់ទឹកដើម្បីលុបលាងសម្អាតមុខមាត់មុននិងដើរចេញមកវិញ

“ហុីសុីងហា៎!!!”នាយតូចបន្លឺហៅឈ្មោះរាងក្រាស នូវពេលដែរឃើញរាងកម្លោះអង្គុយសម្លឹងមកខ្លួន រាងតូចរំភើបរកអ្វីប្រៀបពុំបាន បានរត់ទៅរកម្ចាស់ចិត្តដែរបានគេងសន្លប់អស់ពេញមួយថ្ងៃ

“ភ្ញាក់ផ្អើលដែរទេ?”រាងក្រាសចោទសួរញញឹមថើរៗ

“ភ្ញាក់យូរហើយ ម្ដេចក៏មិនដាសអូន?”សុងហ៊ុន

“បងមិនចង់រំខានដំណេកអូន”ហុីសុីងអង្អែលក្បាលសុងហ៊ុនថើរៗ

“អេហេម...!!!ពួកឯងមានមើលក្បាលយើងដែរនៅទីនទេ?”បេន

“សុំទោសបងថ្លៃ បើមិនប្រាប់ខ្ញុំក៏មិនដឹងដែរ”ហុីសុីងធ្វើជានិយាយហាក់បីដូចជាអំបែងមិញនេះគ្មានវត្តមានបេនចាមីននៅទីនេះយ៉ាងអញ្ចឹង

“យើងមិនគួរណាទុកឲ្យឯងរស់នៅបែបនេះទេ គួរតែកាត់អណ្ដាតឯងបោះឲ្យឆ្កែសុីទើបត្រូវ កុំឲ្យឯងស្រដីឡក់ឡឺយជាមួយយើងបានទៀត”បេនចាមីនហាក់ក្រឺតខ្នាញ់នាយខ្លាំងណាស់ចង់តែច្របាច់កនាយកម្លោះឲ្យស្លាប់ទេ

“បេន!!aww...ក្រោកហើយមែនទេ?ខ្ញុំទិញបបរមកផ្ញើរសុងហ៊ុន និង បងហុីដែរណា”ជេយ៉ុនចូលមកដល់ឃើញថាពួកគេនៅជុំគ្នា

“សំណព្វចិត្តចុះឯណារបស់បង?”បេនចាមីនទៅរអួយដាក់គូរដណ្ដឹង វាធ្វើឲ្យHeehoonអត់និងអស់សំណើចមិនបាន

“ចុះមុននេះអូនសួរបងថាចង់ញុាំអ្វីទេ បងថាមិនឃ្លានឥឡូវមកចង់ក្រឡាសសម្ដីហេស?”

“មានឯណា?បងនិយាយលេង ឆាប់ឲ្យមកនេះបងយកទៅដាក់ចានអូននៅអង្គុយនិយាយលេងជាមួយពួកគេទៅ”នាយកម្លោះទទួលរបស់ពីរាងតូចរួចក៏ដើរទៅផ្ទះបាយដើម្បីរៀបចំសម្រាប់ពួកគេ

រឿង រណ្ដំស្នេហ៍ss1 (END)Where stories live. Discover now