+នៅមន្ទីពេទ្យ
"ហឹម!អួយ...."សម្លេងក្រហឹមដើមកបន្លឺឡើង ធ្វើឲ្យអ្នកទាំង៥នាំគ្នាភ្ញាក់ពីគេង
"ហ៊ុននី!បងភ្ញាក់ហើយហេស?"ជុងវ៉ុនរហ័សទៅជួយគ្រាសុងហ៊ុន
"ជុងវ៉ុន!ហេតុអីក៏....បងជេយ៉ុន ជេយ៍ ស៊ូនូ នីគី នៅជុំគ្នាល្អម្ល៉េះ"សុងហ៊ុនហើបមាត់និយាយដោយសម្លេងស្អក់ៗ
"កុំទាន់និយាយរឿងនេះអី?បងញុាំបបរសិនទៅចាំខ្ញុំយកទៅដាក់ចានឲ្យ"ជុងវ៉ុន
"មិនអីនោះទេ បងមិនសូវជាឃ្លាននោះទេ"សុងហ៊ុនក្រវីក្បាលតិចៗ
"អីយ៉ាបងថ្លៃ!ញុាំបន្តិចទៅធ្វើអញ្ចឹងក្មួយនូម្ដេចនិងសុខភាពល្អទៅ?"ស៊ូនូបន្ទូរពីក្រោយ សុងហ៊ុនចងចញ្ចើមឆ្ងល់ ក្មួយមែន?
"ក្មួយហេស?"សុងហ៊ុនសួរបញ្ជាក់
"ពិតមែនហើយសុងហ៊ុន ឯងមានកូន1ខែជាងហើយ ឯងសប្បាយចិត្តទេ?"ជេយ៉ុនអង្អែលសក់សុងហ៊ុនថើរៗញញឹមស្រាលស្រទន់ ទឹកភ្នែកមួយតំណក់ក៏ហូរចូលមក គេជិតក្លាយជាអាប់ប៉ាគេហើយមែនទេ?
"កូន....ខ្ញុំមានកូនហើយ ហ៉ឹកៗ បងជេយ៉ុន ហ៉ឹក"សុងហ៊ុនយំមកឈូៗទាំងក្ដីរំភើបដៃស្រឡូនអង្អែលពោះថ្នមៗ អ្នកដែរអង្គុយលើសាឡុងនោះក៏ញញឹមពព្រាយត្រេងអរនិងរឿងមួយនេះ
"មើលចុះអាប់ប៉ាថ្មីថ្មោងយំឡើងហើបភ្នែកហើយ ចុះពេលណាដល់វេនពួកយើងទៅ?"ជេយ៍បែរទៅរកនីគីដែរញញឹមញញែម
"អត់ដឹងទេ ពេលណាមានពេលនឹងហើយ យ៉ាងមិចបងចង់បានហ៎?"នីគី
"ហឹង!បងចង់បានពោះនិងផ្ញើរកូនមួយបានអត់នុង?"ជេយ៍(នែ៎)
"ចង់ផ្ញើរពីរក៏បាន អូនមានថាអីឯណា"នីគីសើចរលាស់ខ្លួនតិចៗអស់សំណើចខ្លាំងៗ
"ហួច វាថីពីរអ្នកបងឯងនិង ញ៉ែគ្នាអត់មើលក្បាលនូទេហី?"ស៊ូនូទើសភ្នែកពេកក៏ស្ដីឲ្យម៉ាតិចទៅ នីគីនិងជេយ៍មិនតបបែរជាចង់សើចទៅវិញ
"អីយ៉ា អាក្មេងម្នាក់នេះពិតជាពូកែច្រណែនពិតមែន"ជេយ៍ចំអន់
"មិនបានច្រណែនទេគ្រាន់តែទើសភ្នែក ឆើស"ស៊ូនូ
"ហាហាហា!អញ្ចឹងហេស?"នីគីញ៉ោះបន្ទូរពីក្រោយ