បន្ទាប់ពីបិទទូរស័ព្ទរួចជេយ៉ុនក៏ចោទសួរទៅកាន់ជុងវ៉ុនព្រោះប្អូនថ្លៃមករកខ្លួនទាំងប្រលឹម
"ជុងវ៉ុនហា៎ ឯងមករកបងមានការអ្វីមែនទេ?ចុះនីគីមិនមកជាមួយទេមែនទេ?"
"គឺខ្ញុំមកចង់សួរបងពីរឿងខ្លះណា ចំណែកឯនីគីគេរវល់ទើបមិនបានមក"ជុងវ៉ុនឆ្លើយតប
"អឹម...ឯងមានរឿងអីមែនទេ?ឆាប់អង្គុយត្រង់នេះសិនមក"ពួកគេទាំងពីរក៏បាននាំគ្នាអង្គុយនិយាយគ្នា តែមិនដឹងនិយាយពីអ្វីខ្លះនោះទេ តែដឹងត្រឹមថាមានក្រសែភ្នែកមួយគូរបានសម្លឹងមើលពួកគេពីចម្ងាយដកជាមួយទឹកភ្នែកជាប់ថ្ពាល់ នាយក៏ដើរចេញទៅវិញយ៉ាងស្ងៀមស្ងាត់ព្រមទាំងបោះរបស់អ្វីម៉្យាងអាចជាប្រអប់សូកូឡាចូលទៅក្នុងធុងសំរាម*ពេលយប់*
នៅក្នុងក្លឹបមួយកន្លែងដែរយើងអាចដឹងថានេះជាក្លឹបរបស់ជេយ៍ ដៃស្រឡូនកំពុងតែកាន់កែវស្រាអកយកៗទាំងទឹកភ្នែកស្រក់មកស្រស្រាកមិនខ្មាស់នរណាឡើយ រាងក្រាសឃើញសភាពយ៉ាប់យ៉ឺនក៏ចូលទៅសួរ
"នីគីហា៎!កើតអីមែនទេ?ហេតុអីបានជាយំ?អាចប្រាប់បងបានទេ?"សម្លេងមានទឹកដមចេញពីរាងក្រាស គីម ជុងស៊ុង
"បងជេយ៍...ហ៉ឹក..ហ៉ឹក...តើបងមានអារម្មណ៍យ៉ាងណានៅពេលដែរមនុស្សដែរយើងស្រឡាញ់មានគូរសណ្ដឹងចោលយើងនោះ?"នីគីបានរៀបរាប់ទាំងយំ ក្នុងទ្រូងសឹងតែប្រេះបែកជាពីរទៅហើយ ជេយ៍បានទាញកាយល្អិតមកក្រសោបអោបជាប់ទ្រូង ដៃអង្អែលខ្នងនាយតិចៗ នាយល្អិតសង្ងំបង្ហូរទឹកភ្នែកក្រោកទ្រូងកក់ក្ដៅ
"មិនអីទេណា បើឯងចង់យំចង់ស្រែកបញ្ចេញកំហឹងក៏ធ្វើវាមកចុះបងនៅចាំលួងលោមឯង"រាងក្រាសនិយាយទាំងញញឹមស្ងួតហាក់កើតទុក្ខមិនចាញ់នីគីប៉ុន្មានទេ
"ហ៉ឹក...ហ៉ឹក...នេះខ្ញុំទៅជប៉ុនតែ៣ឆ្នាំប៉ុណ្ណោះមិនស្មានថាវាទៅជាបែបនេះសោះបើខ្ញុំប្រាប់គាត់លឿនជាងនេះប្រហែលជាមិនត្រូវសោកស្ដាយនោះទេ"នាយនិយាយបណ្ដើរព្រមទាំងវាយដើមដៃរបស់ជេយ៍ដើម្បីបញ្ចេញចោលនៅកំហឹងចំណែកទឹកភ្នែកហូរមកឥតដាច់
"បងជេយ៍ខ្ញុំឈឺខ្លាំងណាស់ ខ្ញុំបានស្រឡាញ់គាត់តាំងពីក្មេងមកម្ល៉េះ ខ្ញុំទទួលយកមិនបានទេ"
"កាត់ចិត្ត គិតថាមិនមែនជាគូរនិងគ្នាទៅចុះ រកមនុស្សណាដែរស្រឡាញ់ឯងវិញទៅ"រាងក្រាសជុងស៊ុងបានឧទានលួងលោមដៃអង្អែលក្បាលនីគីតិចៗ ១០នាទីក្រោយមកស្រាប់តែរាងតូចបាត់មាត់បាត់សម្លេងទើបរាងក្រាសអោនមើលវង់ភក្រ្តសរម៉ដ្ឋទើបបានដឹងថានីគីលង់លក់តាំងពីពេលណាក៏មិនដឹង
«ក្មេងអើយក្មេង!ហឺយ បើឯងដឹងថាយើងចាប់អារម្មណ៍លើឯងតើឯងស្អប់យើងឬទេ?»នាយគិតក្នុងចិត្តទាំងទឹកមុខស្រពោន សឹមបីកាយស្រាលដូចសំឡីចេញទៅដោយមិនភ្លេងប្រាប់បគ្គលិកឲ្យជួយមើលការខុសត្រូវជំនួសនាយនោះទេ ឡានសេរីទំនើបបានរំកិលទៅមុខជារឿយៗតែអត់ដឹងថាពួកគេទៅណានោះទេ