ភាគ២៧ «ឯងទៅស៉ើបពីប្រវត្តិគេឲ្យយើង»

807 100 6
                                    

កន្លងទៅមួយអាទិត្យទីបំផុតសុងហ៊ុនក៏បានចេញពីមន្ទីពេទ្យដោយមានជេយ៉ុនមកទទួល

"ហ៊ុននី!ឯងចង់ទៅវិមានប្ដីរបស់ឯងឬក៏ទៅផ្ទះ"សុងហ៊ុនក្រវីក្បាលតិចៗ
"បងចង់នាំខ្ញុំទៅណាក៏បានតែកុំឲ្យហ៉ីស៉ីងរកខ្ញុំឃើញ"សុងហ៊ុនអោនមុខចុះ

"ឯងចង់ឲ្យក្មួយរបស់បងគ្មានឪពុកមែនទេ?"ជេយ៉ុនយល់ចិត្តសុងហ៊ុនតែក៏ចង់ឲ្យពីរនាក់គេបានដោះស្រាយគ្នាដែរ

"គេមិនដឹងជារឿងល្អបំផុតហើយបងថ្លៃ កូនរបស់ខ្ញុំៗអាចមើលថែដោយខ្លួនឯង"សុងហ៊ុនអង្អែលពោះថ្នមៗពោលឡើងដោយមានទឹកភ្នែកហូរមករឹមៗ

"សម្រេចតាមឯងចុះបងមិនបង្ខំទេ"ជេយ៉ុន

"អញ្ចឹងបងចង់ស្នើរសុំលោកប៉ាឲ្យនាំឯងទៅនៅជាមួយអ្នកម៉ាក់នៅឯប្រទេសក្រៅ"សុងហ៊ុនបែរទៅក្រោយបន្ទាប់ពីឮសម្លេងនោះ
"បងបេន!!ហ៊ុននីនឹកបងខ្លាំងណាស់"សុងហ៊ុនរត់ទៅអោបអ្នកជាបង ជេយ៉ុនឈរញញឹមសម្លឹងមើលពួកគេ

"បងក៏នឹកហ៊ុននីដូចគ្នា យ៉ាងមិចដែរឈឺខ្លាំងទេអាម្នាក់នោះវាធ្វើអីហ៊ុននីរបស់បងខ្លះ វាលែងស្រឡាញ់ជីវិតវាហើយមែនទេ?"បេនចាមីនបាននិយាយឡើង សុងហ៊ុនអោនមុខចុះបន្តិច

"រឿងកន្លងហួសទៅយូរហើយ បងកុំទៅខ្វល់និងគេអីហ៊ុននីលែងអីហើយ បងឃើញទេ?"សុងហ៊ុនបង្វិលខ្លួនឲ្យបេនចាមីនមើល រាងក្រាសសើចតិចៗប្អូនគេឥឡូវនេះCuteជាងមុនច្រើនណាស់

"ហាហាហា៎!ហ៊ុននីរបស់បងផ្លាស់ប្ដូរច្រើនណាស់"បេនអង្អែលក្បាលសុងហ៊ុនថើរហាក់ក្រឺតខ្នាញ់ចង់តែចាប់ក្រញិតទេ

"ហ៊ុននីនៅតែជាហ៊ុននីរបស់បងនិងហើយ ហិហិហិ"សុងហ៊ុនសើចស្ញេញចេញធ្មេញចង្កូរយ៉ាងខ្ចូតដូចជាកូនឆ្មា

"អូនសម្លាញ់ នៅឈរធ្វើអីនៅត្រង់នោះឆាប់មកទីនេះមកបងនឹកខ្លាំងណាស់"ជេយ៉ុនដោយឃើញបែរនេះក៏រត់ទៅបេនចាមីន នាយកម្លោះសង្ហារទាញរាងតូចមកអោបហាក់នឹករលឹកអស់ជាយូរ

"នឹកណាស់សំណព្វចិត្ត សឺត~"បេនចាមីនឧទានឡើងឆ្លៀតថើបថ្ពាល់ទន់ៗ រាងតូចញញឹមអឹមអៀន
ថ្ពាល់ក្រពុំឡើងក្រហមព្រឿងៗ

រឿង រណ្ដំស្នេហ៍ss1 (END)Where stories live. Discover now