ភាគ២ «យើងមានជម្រើស»

1K 73 6
                                    

មួយសប្ដាហ៍កន្លងហួសទៅវាពិតជាលឿនខ្លាំងណាស់អ្វីៗក៏ប្រែប្រួលទៅតាមនិង រថយន្តសេរីទំនើបពណ៌ខ្មៅមួយគ្រឿងបានចតនៅខាងមុខភូមិគ្រឹះធំស្គឹមស្កៃដូចជារាជវាំងយ៉ាងអញ្ចឹង ជើងមួយគូរបោះជំហានចេញពីខាងក្នុងឡាន កាយខ្ពស់ស្រឡះ គ្រងឈុតគ្រហ៊្សេពណ៌ទឹកប៊ិចព្រមជាមួយទឹកមុខមាំទាំបញ្ជាក់ពីអំណាច

“លោកមករកអ្នកណាដែរ?”វ័យចំណាស់ឧទានសួរម្ចាស់កាយសង្ហារសម្លឹងមើលវ័យចំណាស់បន្តិចតែក៏មិននិយាយអ្វីនោះទេ

“លោក ផាក់ សូជន នៅទេអ៊ំស្រី?”គ្រីសឆ្លើយ
តបជំនួស

“អូ ពួកលោកមករកលោកប្រុសធំមែនទេ អញ្ជើញចូលមកលោកចាំនាងខ្ញុំទៅតាមគាត់មក”គ្រីសងក់ក្បាលបន្តិចពួកនាយក៏បោះជំហានចូលទៅខាងក្នុងដើរកាត់សួនផ្កាឡាវេនឌ័រពណ៌ស្វាយស្រស់បំព្រង

“ទីនេះជាសួនផ្កាសំណព្វចិត្តរបស់អ្នកប្រុសតូច”ដោយឃើញក្រសែភ្នែកពួកគេសម្លឹងមើលសួនផ្កាភ្លឹកទើបម៉ែដោះនិយាយប្រាប់ រួចក៏ដើរទៅបន្តទៀតរហូតដល់ខាងក្នុងបន្ទប់ទទួលភ្ញៀវ

“ពួកលោកទាំងពីរអង្គុយចាំនៅទីនេះសិនទៅ ចាំនាងខ្ញុំទៅតាមលោកប្រុសធំមកជួប”សម្លេងស្រួយស្រេបនិយាយឡើងយ៉ាងគួរសម ម្ចាស់កាយសង្ហារអោនក្បាលបន្តិច ទើបវ័យចំណាស់ដើរចេញទៅ

*៣០នាទីក្រោយមក*

    សំរឹទ្ធជើងលាន់សន្ធឹកសម្ដៅមកកាន់កន្លែងដែរម្ចាស់មាំទាំកំពុងឋិតនៅ

“លោក អាម៉ុនដា”សម្លេងវ័យ៥០ក្រាសឧទានឡើងព្រមទាំងអោនរំទោន កែវភ្នែកកញ្រ្ជោងមួយគូរមុតស្រួចដូចអំបែងកែវងាកសម្លឹងលោក លោកផាក់ចាប់ផ្ដើមញ័រទទ្រើកនិយាយអ្វីមិនចេញដោយចាញ់អំណាចក្រោមកែវភ្នែកពិឃាត

“លោក ផាក់ សូជន លោកដឹងហើយមែនទេថាគោលបំណងដែរខ្ញុំមករកលោកនៅទីនេះគឺអ្វី”សម្លេងត្រជាក់ស្រេបដូចទឹកកកនាតំបន់ប៉ូល លោក ផាក់ ភ័យជាខ្លាំងដោយលោកបានដឹងច្បាស់ណាស់ពីគោលបំណងរបស់រាងក្រាសហ៉ីស៉ីង

រឿង រណ្ដំស្នេហ៍ss1 (END)Onde histórias criam vida. Descubra agora