ភាគ២៤ «អូនមិនឲ្យបងចួបអូនម្ដងទៀតទេ»

818 99 15
                                    

+ក្នុងបន្ទប់ឃុំឃាំង

ពិតមែនហើយហ៉ីស៉ីងបាននាំសុងហ៊ុនមកកាន់ទីនេះ រាងក្រាសទាញដៃរបស់សុងហ៊ុនក្រវាសមួយទំហឹងធ្វើឲ្យសុងហ៊ុនដួលនិងដី រាងសង្ហារបានទាញច្រវ៉ាកនៅក្បែរនោះមកចងជើងខាងឆ្វេងរបស់រាងតូច រាងតូចមិនមាត់ចាំមើលសកម្មភាពរបស់ហ៉ីស៉ីងទាំងទឹកភ្នែកគ្មានសម្លេងយំចង់សោះអស់ពីខ្លួន តើគេនិងធ្វើអ្វីចំពោះនាយបន្តទៀត?

"បងគិតច្បាស់ហើយ?"សុងហ៊ុនបោះសំណួរទៅកាន់អ្នកដែរកំពុងយកអ្វីមិនដឹងដូចជាខ្សែរតី

"អូនជាអ្នកបង្ខំបងទេណា បងមិនចង់ធ្វើបាបអូនទេ"ហ៉ីស៉ីងឆ្លើយតបទាំងមុខស្មើធេញហាក់គ្មានមនោសញ្ចេតនាអ្វីបន្តិចសោះ

"ល្អ!បងចង់វាយអូនណាស់មែនទេ?វាយអូនឲ្យស្លាប់តែម្ដងទៅ ឲ្យសមនិងចិត្តរបស់បងនិងស្រីម្នាក់នោះៗអី"សុងហ៊ុន

"បងតាមចិត្តអូនជ្រុលពេកមែនទេ បានជាអូនថ្លើមធំហ៊ានផ្គើនបងបែបនេះ"ហ៉ីស៉ីង

"អូនមិនបានផ្គើន!បងទេដែរមិនជឿពាក្យសម្ដីរបស់អូន ឲ្យស្រីម្នាក់និងបង្វិលក្បាលលេង ឆ្វាច់!អាស៎"សុងហ៊ុងបានស្រែកអស់សម្លេងនូវដែរខ្សែរតីវាយលើខ្នងរបស់នាយមួយទំហឹង មួយកម្លាំងដៃរបស់ហ៉ីស៉ីងសឹងតែធ្វើឲ្យរាងតូចអស់ជំហដេកសន្លប់ទៅហើយ

រាងក្រាសហាក់មិនបន្ធូរដៃក្នុងការវាយសោះ រាងតូចព្យាយាមខាំមាត់សង្កត់ចិត្តមិនស្រែកឲ្យរាងក្រាសវាយតាមចិត្តចង់ ដល់ខ្សែរតីទី៥រាងតូចក៏ដេកដួលនិងដីសន្លប់បាត់មាត់ឈឹង រាងក្រាសបោះខ្សែរតីទៅជ្រុងម្ខាងនៃបន្ទប់ យកសោរមកដោះច្រវ៉ាក់ដែរបំពាក់នូវកជើងរបស់សុងហ៊ុន មុននិងលើកបីរាងតូចដើរសម្ដៅទៅក្នុងឡាន

យប់ប្រលប់ទៅហើយទើបឡានរបស់ហ៉ីស៉ីងបានមកដល់វិមាន ហ៉ីស៉ីងលើកបីសុងហ៊ុនទៅកាន់បន្ទប់ដោយមិនភ្លេចផ្ដាំម៉ែដោះឲ្យយកថ្នាំលាងរបួសមកឲ្យនាយនោះទេ

+បន្ទប់គេង

ហ៉ីស៉ីងបានទម្លាក់រាងកាយស្រាលនៅខាងលើពូកថ្នមៗ ដោះលេវអាវរបស់សុងហ៊ុនដើម្បីឲ្យកាន់តែងាយស្រួលក្នុងការលាងរបួស

រឿង រណ្ដំស្នេហ៍ss1 (END)Onde histórias criam vida. Descubra agora