+Amonda group
“តុកៗៗ.....!លោកប្រធានខ្ញុំគឺលូស៉ី តើខ្ញុំអាចចូលទៅបានទេ?”សម្លេងគោះទ្វាបន្លឺឡើង អ្នកនាងលូស៉ីបានឧទានទៅអ្នកខាងក្នុងឲ្យបានជ្រៀបពីវត្តមានរបស់នាយ
“ចូលមក”ដោយទទួលបានការអនុញ្ញាតនាងក្រមុំក៏បើកទ្វាចូលមក រួចក៏ឧទានបន្តទៅកាន់អ្នកដែរឆ្ងោកនិងឯកសារការងារ
“គឺមានមនុស្សស្រីម្នាក់មកសុំជួបលោកប្រធានពេលនេះអ្នកនាងម្នាក់នោះកំពុងតែស្ថិតនៅបន្ទប់ទទួលភ្ញៀវ”
“ប្រាប់នាងទៅថាយើងមិនទំនេរ”ហ៉ីស៉ីងឆ្លើយតបទាំងមិនបានដៀងភ្នែកចេញពីឯកសារនោះទេ
“ចាស លោកប្រធាន”និយាយរួចអ្នកនាងលូស៉ីក៏ដើរចេញទៅ ចំណែកឯហ៉ីស៉ីងក៏បន្តពិនិត្យឯកសារបន្ត+Living room
“ក្រាក...!អ្នកនាងចាស លោកប្រធានមិនទំនេរទេ អ្នកនាងអាចអញ្ជើញត្រឡប់ទៅវិញបាន”លូស៉ីបានឧទានទៅកាន់នាងក្រមុំអង្គុយលើសាឡុងគង់ទាក់ខ្លាអត់ខ្ចីជំពាក់អ្នកណា មានអ្នកណានោះទេគឺសត្រូវរបស់អ្នកអានរបស់អេតមីននិងហើយ
“យើងទៅរកគាត់ដោយខ្លួនឯង ចំណែកនាងឯងចង់ទៅណាទៅៗពិតជារំខានមែន”នេះជាសម្ដីដល់សែនពិរោះរណ្ដំរបស់កញ្ញាសូហ្វីយ៉ាដែរជាសត្រូវរបស់អ្នកអានក៏ដូចជាស្រីហ៊ុនរបស់យើងផងដែរ និយាយពីថាមុខក្រាសគួរឲ្យចង់ទះ
“ចាសពិតជាមិនបាននោះទេអ្នកនាង!អេ...អ្នកនាង”និយាយមិនទាន់ផុតពីមាត់ផងកញ្ញាសូហ្វីក៏វាយលុកចូលទៅបន្ទប់ធ្វើការរបស់រាងក្រាសតែម្ដង“ក្រាក...!ហ៉ីស៉ីង”សម្លេងរបស់សូហ្វីយ៉ាបានរំខានសមាធិរបស់រាងក្រាសក្នុងការបំពេញភារកិច្ចរបស់នាយ
“អ្នកណាអនុញ្ញាតឲ្យនាងចូលមក”ហ៉ីស៉ីងឧទានទាំងសម្លេងត្រជាក់ស្រេប ទឹកមុខមាំគួរឲ្យខ្លាចដូចជាចង់ស៉ីសាច់នាងសូហ្វីទាំងរស់តែម្ដង
“សូមទោសផងលោកប្រធានខ្ញុំបានហាមឃាត់ តែអ្នកនាងខាងនេះមិនព្រមស្ដាប់នោះទេ”ការបើឃើញទឹកមុខរឹងកំព្រឹសរបស់រាងក្រាសធ្វើឲ្យលូស៉ីនាងញ័រអស់ខ្លួនប្រាណព្រោះតែចាញ់អំណាចនិងកម្លោះមុខឈើម្នាក់នេះ
“មិនអីទេ លូស៉ីអ្នកនាងឆាប់ទៅបំពេញការងាររបស់អ្នកនាងបន្តចុះ”ឮបែបនេះហើយមិចនិងហ៊ាននៅទៀតនោះលូស៉ីក៏ដើរចេញទៅបំពេញការងារបន្ត
“ចំណែកនាងមករកយើងមានការអ្វីដែរ?បើគ្រាន់តែចងមករំខានសរសៃរប្រសាទរបស់យើង ឆាប់ចេញឲ្យឆ្ងាយទៅមុននិងយើងអស់ទ្រាំមិនបាន”រាងសង្ហារនៅតែបន្តជាមួយនិងសម្លេងរឹកកំព្រឹសនិងទឹកមុខមាំ តែនាងសូហ្វីយ៉ាហាក់មិនខ្ចីញញើតអ្វីបនតិចសោះ
“គឺអូនមានការចង់ពឹងពាក់បងមួយរយ:ពេល”នាងសូហ្វីយ៉ាមិនត្រឹមតែនិយាយនោះទេ ដៃសម្បុលទឹកដោះគោបានបង្អូសលើដងខ្លួនរឹងមាំ តែដៃបែកសរសៃរបានចាប់ដៃនោះជាប់ធ្វើឲ្យសកម្មភាពដល់រោលរាលត្រូវបានបញ្ចប់
“និយាយតែមាត់បានហើយដៃនេះកុំបន្លំពេកហើយនាងក៏ដឹងពេលនេះយើងមិនមែនជាអ្វីនិងគ្នានោះទេ ជួយគោរពសិទ្ធរបស់ខ្ញុំផង”ហ៉ីស៉ីងដោយប្រើក្រសែភ្នែកសាតាន
“ក៏បាន អូនចង់ពឹងបងរឿងមួយ គឺ.......”កាត់សិនមិនបាច់ទាន់ចង់ដឹងនោះទេណ៎+Cake shop
“ឯងហៅបងមកមានធុរ:សំខាន់អ្វីមែនទេ?”ជេយ៉ុនបានដាក់ខ្លួនអង្គុយចុះប្រទល់មុខជាមួយនីគី
“គឺ.....!ខ្ញុំគ្រាន់តែចង់បានការប្រឹក្សាពីបង ព្រោះខ្ញុំមិនដឹងនោះថានិងនិយាយប្រាប់អ្នកណា”នីគីនិយាយឡើងទាំងទឹកមុខស្ងួតញញឹមមិនសូវសម
“មានរឿងអីហេស?ចាំបងជួយប្រឹក្សាណាមួយសុទ្ធតែគ្នាឯងនោះទេ”ជេយ៉ុននិយាយឡើង ព្រមទាំងចាប់ដៃរបស់នីគីហាក់ដូចជាស្និតស្នាល តែពួកគេមិនដឹងនោះទេថាមានក្រសែភ្នែកមួយគត់ដែរមានទឹកភ្នែករឹមៗកំពុងតែសម្លឹងមើលពួកគេពីចម្ងាយ ដៃសរសៃរមាំបានស្ទាបស្ទង់បេះដូងដែរស្ទើតែប្រះបែកជាពីរកំណាត់ ទាំងមានអារម្មណ៍ថាឈឺខ្ទេរៗរកស្មានមិនត្រូវ+Night
នៅក្នុងវិមានអាម៉ុនដា រាងតូចកំពុងតែរៀបចំកន្លែងសម្រាប់ពួកគេសម្រាក តែដៃសរសៃរមាំមួយគូរបានហូតមកកករសោបចង្កេះមួយក្ដាប់ជាប់ ច្រមុះចចកបានឈ្មោលចូលកញ្ចឹងកដើម្បីស្រង់ហិតក្លិនក្រអូមឈ្ងុយឈ្ងប់ឥតឧបមា រាងតូចញញឹមអឹមអៀនតែក៏មិនបានហាមឃាត់នោះដែរក៏បន្តធ្វើកិច្ចការបន្តទៀត
“ពិតជាក្រអូមមែន”បន្ទាប់ពីស្រង់ក្លិនពីកញ្ចឹងកសរខ្ចីអស់ចិត្តអស់ចង់ទើបរាងកម្លោះឧទានឡើង វាក៏រឹកតែធ្វើឲ្យរាងតូចច្រឡឹងអៀនស្ទើរតែជ្រែកដីទៅហើយ
“មិនទាន់ឈប់អៀនទៀតហេស”ហ៉ីស៉ីងសើចក្នុងបំពងកទើបនិយាយឡើង នាយតូចបែរកន្ទុយភ្នែកសម្លឹងមើលមុខស្វាមី
“មិនបានអៀនទេ”(កុហកបាប)និយាយរួចរាងតូចក៏ឡើងទៅគេងលើគ្រែជៀលវាងមានមនុស្សខូចមួយចំនួនលូកលាន់
“ក្មេងតែកុហកប្រយ័ត្នបាបណាស់”ហ៉ីស៉ីងនិយាយដៃច្រត់ចង្កេះ រាងតូចមិនបានឆ្លើយតបនោះទេផ្ទុយទៅវិញគឺគេងបែរខ្នងដាក់រាងក្រាសតែម្ដង (ងរហើយនោះ)
“អាយ...ធ្វើអីនិង”មានអីទៀតរាងក្រាសគេងអោបចង្កេះពីខាងក្រោយ ធ្វើឲ្យសុងហ៊ុនភ្ញាក់
“គ្រាន់តែអោបប៉ុណ្ណោះ ម្ដេចក៏ភ័យម្ល៉េះមិនទាន់បានធ្វើស្អីផង”ចាស សម្លក់1-0
“អរ...មែនហើយ!សុងហ៊ុនហា៎ បងមានរឿងចង់ពិភាក្សាជាមួយអូនមិនគិតថាអូនយល់ព្រមឬក៏អត់”ហ៉ីស៉ីងក្រោកអង្គុយទើបនិយាយឡើង រីឯសុងហ៊ុនកាលបើឮអញ្ចឹងក៏ក្រោកអង្គុយដូចគ្នាដើម្បីរងចាំស្ដាប់
“គឺ.....សូហ្វី ចង់សុំមកនៅទីនេះមួយរយ:ដោយសារតែលោកប៉ារបស់នាងទៅអូស្ត្រាលីដើម្បីបំពេញការងារ តើអូនយល់ព្រមសម្រាប់រឿងនេះទេ?”សុងហ៊ុនទម្លាក់ទឹកមុខបន្ទាប់ពីឮសំណួររបស់ហ៉ីស៉ីងតើសុងហ៊ុននិងឆ្លើយតបបែបណាទៅកាន់ហ៉ីស៉ីង?To be continued.✨
ខមិនម្នាក់មួយមកហីជាកម្លាំងចិត្ត