+Good morning
រាងសង្ហារដើរចេញពីបន្ទប់ទឹកដោយមានកន្សែងរុំព័ទ្ធចង្កេះកន្សែងមួយទៀតយកមកញីសក់ដែរសើមរឹមៗ ព្រឹកនេះអាកាសធាតុអំណោយផង បក្សាបក្សីហោះហើរជំនុមគ្នាលេងឆ្លងកាត់ពន្លឺព្រះអាទិត្យដែរភ្លឺសុះសាយពាសពេញផ្ទៃលោកា រាងក្រាសពេលនេះស្ថិតក្នុងឈុតគ្រហ៊្សេពណ៌ខ្មៅសក់សិតយ៉ាងមានរបៀបរៀបរយ
“ក្រាក....!ហ៉ីស៉ីងបងរួចរាល់ឬនៅអូនរៀបចំអាហាររួចរាល់ហើយ ឆាប់ឡើង”រាងតូចក្នុងឈុតអាវយឺតរលុងតីនុយជាមួយខោខូវប៊យសាកសមជាមួយនិងរូបរាយតូចច្រឡឹងពីក្បាលរហូតដល់ចុងជើង រាងតូចញញឹមបញ្ចេញស្នាមខួចឧទានទៅកាន់ស្វាមី
“បងជិតរួចហើយ អូនជួយទៅយកក្រវ៉ាតកក្នុងទូរឲ្យបងបន្តិចមក”ហ៉ីស៉ីងចង្អុលប្រាប់សុងហ៊ុនឲ្យយករបស់មកឲ្យខ្លួន
“មិនបាច់នោះទេ អូនបានទិញក្រវ៉ាតកថ្មីមួយសម្រាប់បង បងមើលទៅមើលវាស្រស់ស្អាតដែរទេ?”សុងហ៊ុនដកហូតមកជាមួយប្រអប់ដែរមានក្រវ៉ាតកពណ៌ខ្មៅយ៉ាងស្រស់ស្អាត
“អីយ៉ា ប្រពន្ធបងនេះអីក៏យល់ចិត្តបងម្ល៉េះ”ហ៉ីស៉ីងបានចាប់ចង្ការរបស់សុងហ៊ុនទើបលើកសម្ដីយ៉ាងផ្អែមស្ទើរតែឲ្យអ្នកអានលើសជាតិស្ករដោយមិនដឹងខ្លួន
“ឱណា កុំផ្អែមខ្លាំងពេកបងចង់ឃើញអូនលើសឈាមស្លាប់មែនទេ?”សុងហ៊ុនគេចមុខចេញទើបចោទសម្ដីធ្វើឲ្យរាងក្រាសស្ទើរតែទប់សំណើចមិនបាន
“អូខេបងលលេងទេ អូនជួយចងក្រវ៉ាតកឲ្យបងបន្តិចមកនិងអាងទៅញុាំបាយបងឃ្លានស្ទើរតែដាច់ពោះវៀនទៅហើយ”រាងក្រាសនិយាយនិងអង្អែលពោះតិចៗ(ធ្វើដូចមែនទែន)រាងតូចក្រវីក្បាលបន្តិចទើបដើរទៅបំពាក់ក្រវ៉ាតកឲ្យស្វាមី អួយ រ៉ូមេនតិចអ្វីម្ល៉េះទេ រាងតូចចងក្រវ៉ាតកឲ្យរាងក្រាសយ៉ាងយកចិត្តទុកដាក់
“រួចរាល់ហើយ អីយ៉ាមើលទៅសង្ហារគ្រាន់បើ”(លេងសរសើរកូនប្រុសគេនៅនិងមុខហ្មងហី)
“អូននិយាយថាយ៉ាងមិច?”កម្រណាស់ដែរនាយឮពាក្យសរសើរចេញពីមាត់របស់សុងហ៊ុនវាធ្វើឲ្យបេះដូងនាយប្រែជាញាក់ញ័រមួយរំពេច
“អត់ទេ!អូនថាតោះទៅញុាំបាយ”និយាយរួចរាងតូចក៏រត់ទៅខាងក្រោមមុនទៅបើនៅទៀតមុខជាមិនចប់រឿងនោះទេរាងក្រាសប្រាកដជាសួរជីកឬសជីកគល់មិនខាន រាងក្រាសឈរសើចម្នាក់ឯង
“ហេតុអ្វីក៏មាត់រឹងម្ល៉េះ?”និយាយរួចក៏ដើរតាមពីក្រោយប្រពន្ធទៅ