ភាគ៣០ "នរណាអនុញ្ញាតឲ្យបងយំ"

675 96 5
                                    

“ខ្ញុំ...ខ្ញុំខុសទៅហើយ ពេលនេះលោកចង់កាត់ទោសចំពោះខ្ញុំយ៉ាងមិចក៏ខ្ញុំព្រម”ហ៉ីស៉ីង

“ល្អណាស់ អាលូហ្កាសយកកាំបិតមកឲ្យយើង”

“បាទ ទាន”លូហាស៍ងក់ក្បាលតិចៗទើបហូតកាំបិតចេញពីហោប៉ៅហុចទៅឲ្យចៅហ្វាយនាយ

“យើងគួរតែចាត់ការពីចំណុចណាមុនទៅ មុខ ដើមដៃ កញ្ចឹងក ម្រាម ឬក៏បេះដូង??”បេនចាមីនស្រដីឡើងមកកាំបិតមុតស្រួចមកអង្អែលលើផ្ទៃមុខសង្ហារ

“អាស៎....”សម្លេងថ្ងួញថ្ងួរទាំងក្ដីឈឺចាប់បន្លឺឡើង កញ្ចឹងកត្រូវបង្ហូរឈាមដោយសារតែស្នាដៃអ្នកដែរមាននាមជាបងប្រុសរបស់ប្រពន្ធ

“ហាហាហា ឯងឈឺហេស?”(មើលសួរ)បេនលើកចង្ការរបស់ហ៉ីស៉ីងបោះសំណួរទៅយ៉ាងមានន័យនិងពើតផ្សាបំផុតសម្រាប់នាយ

“បងប្រុស....!!!”

“សុងហ៊ុននី???មកបានយ៉ាងមិច?”បេនហាក់ភ្ញាក់ផ្អើលព្រោះកន្លែងនេះគ្មានអ្នកណាស្គាល់ក្រៅពីគេនោះទេ

“បេន!!!បងធ្វើបាបគេដល់ថ្នាក់នេះហេស?”ជេយ៉ុនស្រដីឡើងសម្លឹងមើលកាំបិតដែរមានឈាមក្រហមឆ្អិតឆ្អៅប្រឡាក់

“ប..បង”បេនទម្លាក់កាំបិតចុះដល់ដី ទឹកមុខសាតានត្រូវកែប្រែមួយរំពេច ជេយ៉ុនសម្លឹងមើលបេនចាមីនទាំងទឹកមុខពិបាកស្មាន ពីដើមមកជេយ៉ុនដែរឃើញគេក្នុងសភាពបែបនេះទេ

“លូហ្កាស!!!ឆាប់លែងគេទៅ”សុងហ៊ុនបង្គាប់ឲ្យកូនចៅជំនិតរបស់បេនដោះលែងមនុស្សជាទីស្រឡាញ់

“ចៅហ្វាយតូច!!!តែ...”លូហ្កាសហាក់ស្ទាក់ស្ទើរសម្លឹងទៅចៅហ្វាយធំ

“ធ្វើតាមហ៊ុននីបញ្ជាទៅ”បេនចាមីននិយាយរួចក៏ដើរចេញទៅ ទើបជេយ៉ុរត់ទៅតាមពីក្រោយ

“សុង..សុងហ៊ុន!!!ពិតជាអូនមែនទេ?”ហ៉ីស៉ីងស្រដីទាំងសម្លេងស្រាលៗ ថ្វីត្បិតតែឈឺមុខរបួសតែនាយសង្ហារក៏អាចញញឹមនៅចំពោះមុខប្រពន្ធ រំពេចនោះនាយសង្ហារអស់ស្មារតីសន្លប់បាត់មាត់ឈឹង

“ហ៉ីស៉ីង!!ឆាប់ក្រោកឡើងមកកុំគេងបែបនេះអី ហុឹកៗ លូហ្កាសឆាប់ខលហៅឡានពេទ្យមក”

រឿង រណ្ដំស្នេហ៍ss1 (END)Where stories live. Discover now