+ពេលយប់
នៅយប់ប្រលប់ជាពេលសម្រាកសម្រាប់អ្នករាល់គ្នាដែរនឿយហត់ពីការងារ បើក្រឡេកទៅកាន់ហ៉ីស៉ីងវិញនាយកំពុងតែនៅក្នុងបន្ទប់ធ្វើការ ព្រោះនៅបង្ហើយការងារ ពេលរួចរាល់ត្របក់ភ្នែកចាប់ផ្ដើមបិទសន្សឹមៗដោយមិនអាចទប់ទល់និងភាពងងុយបាន នរ:បានគេងលង់លក់នៅលើតុធ្វើការតែម្ដង
អំឡុងពេលម៉ោងប្រមាណជា១១យប់ ទ្វាបន្ទប់ធ្វើការក៏បានរបើកឡើង បង្ហាញឲ្យឃើញនូវវត្តមានរបស់សុងហ៊ុនដែរមានទឹកមុខស្រពាប់ស្រពោនគ្មានកម្លាំងកម្ហែង ដើរមករកអ្នកដែរកំពុងគេងលង់លក់
“សឺត...!អូនលាសិនហើយណា ពេលគ្មានអូនសង្ឃឹមថាបងនិងមានសេចក្ដីសុខ”រាងតូចអោនទៅថើបថ្ពាស់របស់ហ៉ីស៉ីងព្រមទាំងនិយាយផ្ដែផ្ដាំទាំងទឹកភ្នែក មុននិងដើរចេញទៅតែក៏បន្សល់ទុកនូវសំបុត្រមួយនៅលើតុផងដែរ
រាងតូចលប់ចេញពីវិមានទាំងស្ងៀមស្ងាត់បំផុត រាងតូចដើររសាត់ដណ្ដែតនៅតាមផ្លូវដែរស្ងប់ស្ងាត់ ពីមួយជំហានទៅមួយជំហានផ្លូវក៏កាន់តែស្ងាត់ ម្ដងម្កាលរាងតូចសឹងតែទប់លំនឹងខ្លួនឯងមិនរួចព្រោះមិនទាន់ជាសះស្បើយពីជំងឺ របួសខ្នងក៏នៅឈឺ
«ទីតៗ!»សម្លេងស៉ីផ្លេឡានបន្លឺឡើងឡានពណ៌សមួយគ្រឿងបិះនិងបើកបុកសុងហ៊ុនទៅហើយ រាងកាយល្អិតត្រូវដេកដួលនិងដីសន្លប់បាត់មាត់ឈឹង ដោយម្ចាស់ឡានបានចុះពីលើឡានដើរសម្ដៅទៅរកសុងហ៊ុន
“សុងហ៊ុន!តើឯងកើតអី?”ពិតមែនហើយគេជាជេយ៉ុន រាងតូចអង្រួនអ្នកដែរកំពុងតែដេកសន្លប់មិនដឹងខ្លួន ជេយ៉ុនក៏បានទាក់ទងទៅកាន់គ្រួសារផាក់ គ្រួសារយ៉ាង ក៏ដូចជាគូរដណ្ដឹងរបស់ខ្លួន រាងតូចក៏បានគ្រាសុងហ៊ុនទៅកាន់មន្ទីពេទ្យ
+ព្រឹកថ្ងៃបន្ទាប់
នៅក្នុងបន្ទប់ធ្វើការហ៉ីស៉ីងបានក្រោកឡើងទាំងមមើមមាយព្រោះឮសម្លេងម៉ែដោះស្រែកហៅពីក្រៅបន្ទប់ រាងក្រាសស្ទុះវឹងទៅបើកទ្វា
“លោកប្រុសធំ!វីវរហើយ”ម៉ែដោះ
“មានរឿងអីហេស?”ហ៉ីស៉ីងងឿងឆ្ងល់និងទឹកមុខស្លន់ស្លោលរបស់ម៉ែដោះ