ភាគ២២ «រៀបមង្គលការ»

680 85 4
                                    

"កុំទៅអី!អូនចង់ឲ្យបងធ្វើអីក៏បងព្រម"

"ពិតមែន?"សុងហ៊ុនសួរបញ្ជាក់ ទឹកមុខលាក់គំនួតក៏បង្ហាញចេញមក

"បាទ"

"អូខេ!បំរាម ហាមប៉ះ ហាមអោប ហាមថើប ហាមប្រកែក ហាមតវ៉ា ខ្ញុំនិយាយអីលោកត្រូវតែស្ដាប់ ធ្វើឲ្យបានក្នុងមួយសប្ដាហ៍ អូខេទេ?"សុងហ៊ុនញញឹមមុននិងនិយាយលក្ខខណ្ឌទាំងអស់

«ត្រឹមតែមួយសប្ដាហ៍ទេ អាហ៉ី ឯងត្រូវតែទ្រាំ»ហ៉ីស៉ីងគិតក្នុងចិត្ត

"អូខេបាទ"ហ៉ីស៉ីងឆ្លើយតប

"អញ្ចឹងលោកទៅគេងលើសាឡុងទៅ"សុងហ៊ុនចង្អុលទៅកាន់សាឡុងដែរនៅមិនឆ្ងាយពីគ្រែ

"ហាក??"ហ៉ីស៉ីងបើកភ្នែកប៉ុនៗពងមាន់ ហួយ លេងដល់ថ្នាក់និងហី

"ទៅឬអត់ បើអត់ក៏តាមចិត្ត"

"ទៅតា៎ បងទៅគេងទីនោះក៏បានដែរ"និយាយរួចហ៉ីស៉ីងក៏យកខ្នើយទៅគេងនៅលើសាឡុង ចំណែកឯសុងហ៊ុនក៏ឡើងទៅគេងលើគ្រែ

យប់អាធ្រាតខ្យល់បក់ផាត់នាំភាពត្រជាក់ចូលមកក្នុងបន្ទប់ធំទូលាយ អ្នកដែរគេងខាងលើសាឡុងអោបក្រសោបរាងកាយ បបូរមាត់ញ័រទទ្រើកហាក់ដូចជារងាណាស់អញ្ចឹង បង្កជាសម្លេងដល់អ្នកដែរកំពុងគេងលើពូក

«ឆ្កួតមែន ចង់គេងទាំងបែបនេះហេស?»រាងតូចក្រោកអង្គុយសម្លឹងមើលអ្នកដែរគេងលង់លក់ទាំងមិនស្រណុកក្នុងចិត្ត រាងតូចក្រោកពីគ្រែដើរសម្ដៅទៅទូដាក់សម្ភារ:ភួយខ្នើយ ក៏យកភួយដែរមានកម្រាស់ក្រាសគួរសម ដើរថ្នមៗសម្ដៅទៅសាឡុង ទើបដណ្ដប់ឲ្យអ្នកដែរគេង

"សុងហ៊ុនហា៎ បងដឹងខុសហើយ កុំទៅចោលបងអី"ដៃសរសៃរមាំហូតទៅចាប់ដៃស្រឡូប្រៀបដូចជាបន្លាក្រូចដែរកំពុងដណ្ដប់ភួយឲ្យនាយ រាងក្រាសដេកមមីមមើផ្អឹបដៃរបស់សុងហ៊ុនជាប់ទ្រូងហាប់ណែន

"អូននៅត្រង់នេះហើយ បងគេងទៅ"តំណក់ទឹកភ្នែកមួយតំណក់បានស្រក់ចុះមក ដៃម្ខាងទៅអង្អែលមុខរបស់រាងក្រាស មិនមែននាយចង់ធ្វើបែបនេះ គ្រាន់តែចង់ផ្ដល់មេរៀនឲ្យខ្លះកុំឲ្យពិនជឿពេក

មួយសន្ទុះក្រោយមកនាយក្រាសក៏គេងលង់លក់ ទើបរាងតូចត្រឡប់ទៅគេងវិញ(បារម្ភតែមាត់រឹង)

រឿង រណ្ដំស្នេហ៍ss1 (END)Where stories live. Discover now