+Morning
នៅក្នុងវិមានអាម៉ុនដា រាងតូចកំពុងតែអង្គុយមើលទូរស័ព្ទក៏នឹកឃើញថាចង់ទាក់ទងទៅជេយ៉ុន
“អាឡូបងជេយ៉ុន!ខ្ញុំគឺសុងហ៊ុនណា”
«សុងហ៊ុនទេហី ប្អូនមានអីមែនទេ?»ជេយ៉ុនឆ្លើយតបតាមប្រព័ន្ធម្ខាងទៀត
“គឺខ្ញុំអប្សុកគិតថាបបួលបងទៅដើរផ្សាបន្តិចនិងណា តើបងទំនេរទេ”
«ល្អណាស់ អញ្ចឹងបន្តិចទៀតចាំបងទៅទទួល»និយាយតែប៉ុននេះប្រព័ន្ធក៏បានកាត់ផ្ដាច់ សុងហ៊ុនរូតរះរៀបចំខ្លួន“យើងគិតថាមានហ្គេមសប្បាយៗដើម្បីលេងជាមួយឯងហើយ ផាក់ សុងហ៊ុន”សម្លេងសូហ្វីយ៉ា ដើរចេញចេញពីក្រោយជញ្ជាំង អំបែកមិញនេះនាងបានស្ដាប់ឮការសន្ទនារវាងជេយ៉ុននិងសុងហ៊ុនគ្រប់ពាក្យគ្រប់ម៉ាតទាំងអស់ នាងស្រីរូបស្រស់ញញឹមពព្រាយតែលាក់គំនួត រួចទាញទូរស័ព្ទខលទៅនរណាក៏មិនដឹង
+ភូមិគ្រឹះគីម
គូរស្នេហ៍មួយគូរកំពុងតែគេងអោបគ្នាយ៉ាងល្អិតរមួត រាងតូចក្រោកយូរណាស់ហើយក៏ប៉ុន្ដែអ្នកនៅខាងលើមិនព្រមប្រលែងឲ្យរាងកាយតូចច្រឡឹងមានសេរីភាពសោះ គេងអោបឡើងស្អិត
“ជេយ៍ហា៎!បងក្រោកបានហើយមិនគិតទៅធ្វើការទេហេស?”នីគីដោយធុញថប់ពេកក៏វាយដើមដៃជេយ៍តិចៗ
“សុំ10នាទីទៀតណា”ជេយ៍ឆ្លើយតប ភ្នែកវិញបើកមិនរួចទេ រាងក្រាសនៅតែសង្ងំគេងកើយទ្រូងដែរមានសាច់តិចៗ រាងតូចដកដង្ហើមធំ
“អញ្ចឹងបងគេងបន្តចុះ តែលែងអូនសិនទៅអូនថប់ដង្ហើមស្ទើរស្លាប់ទៅហើយ អូនត្រូវទៅងូតទឹកផងណា”ជេយ៍ក្រវីក្បាលតិចៗ(នែ៎ ងាប់កូនប៉ាសារអញឥឡូវហើយ)
“គេងនៅទីនេះហើយ ចាំទៅជាមួយគ្នា”នីគីដកដង្ហើមធំជាលើកទី2 មិត្តប្រុសរបស់នាយពិតជាពិបាកនិយាយគ្នាមែន
“តុកៗៗបងប្រុសធំ!បើកទ្វាឲ្យនូបន្តិចមក”សម្លេងគោះទ្វាបន្លឺឡើង
“ជេយ៍ ប្អូនមករកហើយ”ជេយ៍ក្រោកទាំងមមីរមមើរ ដៃស្រវ៉ារកកន្សែង ដើម្បីបិទបាំងកាយអាក្រាតយប់មិញមិនដឹងជានាំគ្នាធ្វើស្អីខ្លះទេ“ក្រាក!មានការអីហេស?”ជេយ៍និយាយទាំងយកដៃញីភ្នែកតិចៗ
“មិនមានអ្វីច្រើនទេ គឺខ្ញុំមកចង់ខ្ចីសម្លៀកបំពាក់ឲ្យបងវ៉ុន គាត់មិនបានយកឈុតមកសាគួរនោះទេ”ស៊ូនូនិយាយឡើងតែភ្នែកចេះតែដៀងមើលខាងក្នុងឥតឈប់(មើលអីយ័ត្នខូចភ្នែក)
“ចាំបន្តិចណា”ជេយ៍ដើរចូលទៅខាងក្នុងដើម្បីយកសម្លៀកបំពាក់ឲ្យ មួយសន្ទុះទើបចេញមកវិញ
“នេះយកទៅ”ជេយ៍ហុចសម្លៀកបំពាក់មួយឈុតឲ្យស៊ូនូ រាងតូចទទួលសារភ្ជាប់ជាមួយសារញញឹម ស៊ូនូងើបមុខដូចជាចង់ខ្សឹបរឿងអ្វីម្យ៉ាង
“យប់មិញសម្លេងឮល្អដល់ហើយខ្ញុំនិងបងវ៉ុនគេងមិនលក់សោះ ហិហិហិ”និយាយតែប៉ុននេះស៊ូនូក៏រត់ត្រុយទៅយ៉ាងលឿង
“ចំមែន អាប្អូនម្នាក់នេះ”ជេយ៍សើចក្រវីក្បាលតិចៗហាក់ក្រឺតខ្នាញ់ណាស់ រាងសង្ហារដើរត្រឡប់ចូលបន្ទប់វិញ