ភាគ៣៤ «END»

717 96 24
                                    


    ព្រឹកថ្ងៃថ្មីជាក្រឡេកទៅមើលគូរស្នេហ៍ថ្មីថ្មោងហុីសុីងនិងសុងហ៊ុនបានអង្គុយជួបជុំម៉ាក់ប៉ានៅឯខាងក្រោម

“ហុីសុីងហា៎!!!ម៉ាក់និងប៉ាផ្ញើរកូនប្រុសពៅជាមួយឯងហើយណា បើគេចចេសចាត់ការទៅប៉ាគាំទ្រ ហាហាហា”លោកផាក់និយាយញោះសុងហ៊ុនលេង

“លោកប៉ា ហុឹក”សុងហ៊ុនធ្វើមុខជូរហួច នេះគ្រាន់តែរៀបការហើយភ្លាមកាន់ជើងកូនប្រសារភ្លាមហើយលោកឪពុក

“ឱណា ប៉ាលលេងទេ តែកូនក៏ត្រូវតែស្ដាប់បងផងណាកុំរឹងចចេសដាក់បង ជីវិតជាប្ដីប្រពន្ធមានរឿងអ្វីត្រូវពិភាក្សាគ្នាទោះរឿងតូចឬក៏រឿងធំគ្មានអ្នកណាអាចរស់នៅកំដរកូនដល់ចាស់ក្រៅពីប្ដីកូននោះទេ ហុីសុីងហា៎ កូនក៏ដូចគ្នាមិនថាមានរឿងអ្វីសូមកុំលើកដៃវាយប្អូន គេមានវ័យក្មេងជាងកូនចិត្តគំនិតក៏នៅខ្ចីមានពេលខ្លះទាស់ទែងពាក្យសម្ដីគ្នាក៏ត្រូវប្រឈមមុខនិយាយគ្នាដោយហេតុផល កុំដោយសារតែភាពមិនចុះសម្រុងធ្វើឲ្យមានការប្ដឹងផ្ដល់លែងលះគ្នា យល់ដែរទេ”លោកផាក់

“បាទ ពួកកូនយល់ហើយ”សុងហ៊ុន/ហុីសុីង

“តែប៉ុននេះម៉ាក់អស់បារម្ភហើយ អូ ពិតមែនហើយ កូនបេន និង ជេយ៉ុនមិនទាន់ក្រោកទេហេស?”លោកស្រីផាក់

“អរ ប្រហែលជាពួកគេលេងហ្គេមដល់យប់ជ្រៅពេកទេដឹង ព្រោះយប់មិញឮសម្លេងផូងផាំងៗពេញមួយយប់”ហុីសុីងលាន់មាត់ឡើង

“បងនេះ អារឿងបែបនេះក៏យកមកនិយាយដែរ”សុងហ៊ុនវាយហុីសុីងមួយដៃ សុងហ៊ុនមិនសូវឆ្លាតអ្វីនោះទេតែវាក៏ល្មមកាត់ន័យយល់

    បើក្រឡេកមកមើលគូរនេះវិញជេយ៉ុនកំពុងតែស្ថិតក្នុងស្ថានភាពសន្លប់នូវឡើយ ចំណែកឯបេនចាមីនកំពុងតែខលទូរស័ព្ទជាមួយលូហ្កាស

“ឯងជួយកត់គ្រែឲ្យយើងមួយផង គ្រែរបស់យើងនេះមិនមាំបន្តិចសោះ តែបន្តិចវាក៏បាក់”(ថាបាក់ៗមែន)

លូហ្កាស:បាទ ចៅហ្វាយ

    និយាយតែប៉ុននេះក៏បិទទូរស័ព្ទរួចក៏ចូលទៅសម្អាតខ្លួន ប្រហែលជា15នាទីនាយក៏ចេញមកវិញឃើញថាជេយ៉ុនកំពុងតែអង្គុយនៅខាងលើសាឡុងទាំងពេបមាត់ដូចចង់យំតិចអីតិច(នាទីរំអួយ)

រឿង រណ្ដំស្នេហ៍ss1 (END)Donde viven las historias. Descúbrelo ahora